គួរឱ្យស្តាយ! ឧបទ្ទវហេតុធ្លាក់ទូកុងតឺន័រជិត ២ពាន់ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយសារជួបព្យុះ

//s9.kh1.co/3b/3bcb5e6742d33d5609661f7e5881050352c295ac.jpg
សង្គម

 ០៥-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ចំនួននៃការខាតបង់ និងខូចខាតកុងតឺន័រសរុប អាចមានលើសពី ១.៩០០ កុងតឺន័រឯនោះ ក្នុងខណៈ ៤០ កុងតឺន័រ ត្រូវបានគេជឿថាផ្ទុកទៅដោយទំនិញគ្រោះថ្នាក់

ជប៉ុន៖ យោងតាមការ​ចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍បានឱ្យបានដឹងថា នាវាដឹកទូកុងតឺន័រ ដែលនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន NYK Shipmanagement ជប៉ុន បានធ្លាក់លិចចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងនោះទូកុងតឺន័រជិត ២,០០០ រងការខូចខាតយ៉ាងដំណំ ខណៈនាវាត្រូវបានវាយប្រហារដោយខ្យល់ព្យុះដ៏ខ្លាំងមួយ ដែលមានចំងាយ ២,៩៦០គីឡូម៉ែត្រ ពីភាគពាយព្យនៃកោះហាវ៉ៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរជម្រាបឱ្យដឹងថា នាវាដឹកទូកុងតឺន័រ ONE Apus ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Chidori Holding LLC បានធ្វើដំណើរចេញពីកំពង់ផែក្នុងស្រុក Yantian ប្រទេសចិន ក្នុងបំណងឆ្ពោះទៅកាន់ទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ា។ ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមហ៊ុន LLC និង NYK បានគូសបញ្ជាក់ឱ្យដឹងថា៖

ចំនួននៃការខាតបង់ និងការខូចខាតទូកុងតឺន័រសរុប ត្រូវបានគេប៉ាន់ស្មានថា អាចមានលើសពី ១,៩០០ ទូកុងតឺន័រឯនោះ ដែលក្នុងនោះ ៤០ ទូកុងតឺន័រ ត្រូវបានគេជឿថាផ្ទុកទៅដោយទំនិញគ្រោះថ្នាក់។

ខ្លឹមសារចេញក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមហ៊ុន LLC និង NYK

ខណៈនេះផងដែរ នាវា ONE Apus ក៏បានបង្វែរទិសដៅរបស់ខ្លួនទៅទីក្រុង Kobe ប្រទេសជប៉ុនវិញ​ និងត្រូវបានគេប៉ាន់ស្មានថានឹងមកដល់នៅថ្ងៃទី ៨ ខែធ្នូ ដើម្បីធ្វើការវាយតម្លៃពីទម្រង់ខូចខាតដ៏ច្រើនលើសលប់នេះ។

គួរបញ្ជាក់ផងដែរថា យោងទៅតាមរបាយការណ៍ឆ្នាំ ២០២០ ស្តីពីការខាតបង់ទូកុងតឺន័ររបស់គណៈកម្មការដឹកជញ្ជូនពិភពលោកបានឱ្យដឹងថា ជាមធ្យមក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ ទូកុងតឺន័រចំនួន ១,៣៨២ ត្រូវបានលិចចូលទៅក្នុងសមុទ្រជារៀងរាល់ឆ្នាំ៕

នាវាដឹកកុងតឺន័រ ONE Apus
នាវាដឹកកុងតឺន័រ ONE Apus
នាវាដឹកកុងតឺន័រ ONE Apus
នាវាដឹកកុងតឺន័រ ONE Apus
នាវាដឹកកុងតឺន័រ ONE Apus
នាវាដឹកកុងតឺន័រ ONE Apus
ផ្លូវដែលនាវាដឹកកុងតឺន័រ ONE Apus ឆ្លងកាត់ និងទីតាំងចំណុចកើតហេតុ
ផ្លូវដែលនាវាដឹកកុងតឺន័រ ONE Apus ឆ្លងកាត់ និងទីតាំងចំណុចកើតហេតុ
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T