អ្នក​មិន​ចាំបាច់​តម្រូវចិត្ត​មនុស្ស​គ្រប់​គ្នា​ក៏​បាន​! រៀន​​ធ្វើជា​​ខ្លួន​ឯង​ ទើប​​អ្នក​​ដទៃ​​គេ​​ឲ្យ​​តម្លៃ

//s9.kh1.co/64/648a0e5c718052734c48047c7bc77044f3080a7a.jpg
ប្រលោមលោក & អប់រំ

 ០៤-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

តើអ្នកធ្លាប់គិតទេថា បច្ចុប្បន្នអ្នកមានសភាពខុសពីមុន?

តើអ្នក​​ធ្លាប់គិតទេថា បច្ចុប្បន្នអ្នកមានសភាពខុសពីមុន?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្ញុំមានអារម្មណ៍ថា ខ្ញុំប្លែកខុសពីមុនច្រើន ហើយរឿងនេះ វាក៏ធ្លាប់ដាក់សម្ពាធមកលើខ្ញុំខ្លាំងដែរ ដោយសារ​តែខ្ញុំ​តម្រូវចិត្តមនុស្សពេក។ ហើយក៏ព្យាយាមបត់បែនតាមកាលៈទេសៈ និងមជ្ឈដ្ឋានជុំវិញខ្លួនដែរ ព្រោះតែចង់​ឲ្យអ្នក​ដទៃគេចូលចិត្ត និងឲ្យតម្លៃមកខ្ញុំវិញ។

 
 

បន្ទាប់ពីខ្ញុំភ្ញាក់ខ្លួនបន្តិច ខ្ញុំក៏បានចោទសួរទៅខ្លួនឯងថា មុននឹងធ្វើអ្វីមួយ មុននឹងតម្រូវតាមចិត្តអ្នកដទៃ តើខ្ញុំបានតម្រូវ​ចិត្តខ្លួនឯងហើយ ឬ នៅ? តើខ្ញុំបានសាកល្បងធ្វើជាខ្លួនឯងឲ្យគេស្គាល់ និងដឹងពីខ្ញុំ ហើយ ឬនៅ? ចម្លើយដែលផុស​ចេញពីគំនិតរបស់ខ្ញុំនោះគឺ ខ្ញុំមិនទាន់ធ្វើជាខ្ញុំបាន នៅឡើយទេ។

 
 

ខ្ញុំគិតថា យើងមិនចាំបាច់តម្រូវចិត្តមនុស្សគ្រប់គ្នា ឬ ធ្វើអ្វីតាមតែចិត្តគេចង់បាននោះទេ។ ដរាបណាយើងអាចធ្វើជាខ្លួន​ឯង​បាន ក៏បានន័យថា យើងនឹងមានភាពម្ចាស់ការ និងមានទំនួលខុសត្រូវលើខ្លួនឯងបានទៀតផង។

 
 

ហេតុដូច្នេះហើយ ខ្ញុំគិតថា ខ្ញុំគួរតែរៀនធ្វើជាខ្លួនឯង និងឲ្យតម្លៃលើខ្លួនឯងឲ្យបានច្រើន ដូចពាក្យមួយឃ្លាពោលថា "បើយើងមិនឲ្យតម្លៃខ្លួនឯង តើមាននរណាគេមកឲ្យតម្លៃយើង"។ បន្ថែមលើសពីនេះទៀត ខ្ញុំគិតថា បុគ្គលគ្រប់រូប​ត្រូវតែ​មានគោលការណ៏សម្រាប់ខ្លួនឯងឲ្យច្បាស់លាស់ជាមុនសិន រួមទាំងខ្ញុំផងដែរ នោះទើបអ្នកដទៃគេឲ្យតម្លៃ​មក​យើង​ជាក្រោយ៕

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T