តើអ្វីខ្លះដែលអ្នកត្រូវដឹង នៅពេលដែលអ្នកឈានចូលអាយុ ២០?

//s9.kh1.co/eb/eb4da8632d9dfe94956a0c876c03e934b7f2a166.jpg
ប្រលោមលោក & អប់រំ

 ០៤-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

វាមិនមែនជារឿងប្លែកទេដែលអ្នកអាចនឹងមានការគិតថ្មី និងមានរឿងជាច្រើនដែលអ្នកមិនដែលដឹងពីមុនមក រហូតដល់អ្នកពេញវ័យ ឬ ឈានដល់អាយុ ២០ឆ្នាំ ទើបអ្នកយល់ច្បាស់ពីវា។

វាមិនមែនជារឿងប្លែកទេដែលអ្នកអាចនឹងមានការគិតថ្មី និងមានរឿងជាច្រើនដែលអ្នកមិនដែលដឹងពីមុនមក រហូតដល់អ្នកពេញវ័យ ឬឈានដល់អាយុ ២០ឆ្នាំ ទើបអ្នកយល់ច្បាស់ពីវា។ តើមានរឿងអ្វីខ្លះដែលអ្នកធ្លាប់បានឆ្លងកាត់? ហើយនៅមានរឿងអ្វីខ្លះទៀត ដែលអ្នកមិនទាន់បានជួបប្រទះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ អាចថាជាមេរៀនជីវិតដែលអ្នកគួរតែដឹងនៅពេលអ្នកមានអាយុចាប់ពី ២០ឆ្នាំ ឡើងទៅ៖

១. ជីវិតនៅសកលវិទ្យាល័យមានការលំបាក

Life in university
Life in university

អ្នកធ្លាប់តែគិតថា ការរៀនសូត្រនៅសកលវិទ្យាល័យមានការលំបាកជាងការរៀននៅវិទ្យាល័យ ឬ អនុវិទ្យាល័យ។ តាមពិតទៅ ការសិក្សានៅសកលវិទ្យាល័យមានភាពងាយស្រួលជាង  អ្វីដែលលំបាកដែលអ្នកត្រូវធ្វើក្នុងជីវិតនៅសកលវិទ្យាល័យនោះគឺ ការ​ស្ម័គ្រចិត្តចូលរួមការងារសង្គម  ការស្វែងរកបទពិសោធន៍ការងារសម្រាប់មុខជំនាញរបស់ខ្លួន បូកជាមួយនឹងការស្វែងរកបណ្ដាញទំនាក់ទំនងជាមួយអ្នកដទៃ ក្នុងការប្រាស្រ័យទាក់ទងគ្នាននៅក្នុងសង្គមទៅវិញទេ ទើបវាជាមេរៀនជីវិតដ៏សំខាន់សម្រាប់និស្សិតគ្រប់ៗរូប។

២. ការសម្រេចចិត្ត និងទំនួលខុសត្រូវ

រូបតំណាង
រូបតំណាង

ការសម្រេចចិត្ត គឺជាការកំណត់ចិត្ត និងទំនួលខុសត្រូវខ្ពស់លើអ្វីដែលយើងនឹងធ្វើនោះ។ គ្រប់ការសម្រេចចិត្តទាំងអស់ អ្នកបានផ្លាស់ប្តូរវាទៅជាជម្រើស។ ដូច្នេះ អ្នកនឹងព្យាយាមបង្កើតជម្រើសឲ្យបានច្រើន និងព្យាមយាមស្ដាប់មតិយោបល់ពីអ្នកដទៃ ហើយអ្នកនឹងយកមកវិភាគ ដើម្បីឲ្យកម្មវត្ថុដែលអ្នកចង់បាននោះ មានភាពទូលំទូលាយ។ ហើយ បើទោះបីជា ជម្រើសរបស់អ្នកខុស ឬ ត្រូវ ក៏ដោយ ក៏អ្នកត្រូតែហ៊ានទទួលខុសត្រូវដែរ។ ដូច្នេះ អ្នកនឹងជឿជាក់លើខ្លួនឯង ព្រមទាំងអាចកាន់កិច្ចការធំបាននៅថ្ងៃអនាគត។

៣. អ្នកអាចនឹងមានរឿងយ៉ាងតិចមួយ ដែលអ្នកសោកស្ដាយបំផុត

រូបតំណាង
រូបតំណាង

មនុស្សគ្រប់រូបតែងតែមានខុស ហើយ​និងត្រូវ ដើរទន្ទឹមគ្នា។ យ៉ាងណាមិញ ទោះបីជាការសម្រេចរបស់អ្នក គិតថាត្រូវ ក៏មិនប្រាកដថាការគិតរបស់មនុស្សជុំវិញខ្លួនអ្នកត្រូវដូចអ្នកទាំងអស់ដែរ។ មានរឿងរ៉ាវជាច្រើនដូចជា ការសិក្សា ស្នេហា វ័យក្មេង បញ្ហាគ្រួសារ និងបញ្ហានានាដែលអ្នកមើលមិនឃើញ ធ្វើជាឧបសគ្គរារាំងអ្នក ជួនកាលអាចធ្វើឲ្យអ្នកមានរឿងលាក់ទុក្ខនៅក្នុងចិត្ត ឬ មានវិប្បដិសារី ឬ មានស្លាកស្នាមដែលមិនអាចបំភ្លេចបានពេញមួយជីវិត ហើយធ្វើឲ្យអ្នកស្ដាយក្រោយបំផុត។

៤. មនុស្សដែលអ្នកទុកចិត្ត និងជឿលើការសម្រេចរបស់គាត់

រូបតំណាង
រូបតំណាង

ប្រាកដណាស់ មនុស្សដែលនៅក្បែរយើង និងខ្វល់ខ្វាយពីយើងបំផុតគឺ ឪពុកម្ដាយ។ ដោយសារតែពាក្យ "ឪពុកម្ដាយ" ពីរម៉ាត់នេះហើយ ទើបធ្វើឲ្យអ្នកដឹងថា នៅពេលដែលអ្នកត្រូវការយោបល់ធ្វើការសម្រេចចិត្តលើអ្វីមួយ តើអ្នកទៅរកអ្នកណា? នៅពេលដែលស្ថានភាពជីវិតអ្នកធ្លាក់ចុះ តើអ្នកណាជាអ្នកលើកទឹកចិត្ត និងគាំទ្រនូវអ្វីដែលអ្នកនឹងធ្វើ? នៅពេលនោះ អ្នកអាចដឹងថា ហេតុអ្វីបានជាចាស់ៗតែងនិយាយថា ពួកគាត់ជាព្រះរស់ អាចទាយជោគវាសនារបស់អ្នកបាន ដោយសារតែពួកគាត់មានបទពិសោធន៍ជីវិតលើរឿងអស់ទាំងនោះមុនយើង និងធ្លាប់ឆ្លងកាត់បញ្ហាដែលជាអ្វីដែលយើងកំពុងជួបដូចគ្នា។

៥. ការប្រមើលមើលពីអតីតកាល

រូបតំណាង
រូបតំណាង

ឈានដល់វ័យមួយនេះ  អ្នកនឹងមើលត្រឡប់ថយក្រោយពីអតីតកាលរបស់អ្នក  និងអ្វីៗដែលអ្នកធ្លាប់បានឆ្លងកាត់។  អ្នកខ្លះ គេបានអតីតកាលល្អទៅ  ឯអ្នកខ្លះទៀតមានអតីតកាលជូរចត់  ធ្វើឲ្យដំណើរជីវិតមានការប្រែប្រួលយ៉ាងខ្លាំង។
សាកស្រមៃថា  បើយើងក្រឡេកមើលកាលពីពេលចាប់ផ្ដើមដំបូង ចាប់ពីចំណុចសូន្យ  តើយើងបានហែលឆ្លង ពុះពារ ឧបសគ្គអ្វីខ្លះ ទើបយើងបានមកដល់ថ្ងៃនេះ  ហើយនៅមានពាក្យថា "ថ្ងៃស្អែក" ជាច្រើនដងទៀត  ដែលអ្នកមិនដឹងថា  ជីវិតអ្នកនឹងទៅជាយ៉ាងណានោះទេ។  ដូច្នេះ សូមកុំបោះបង់វាកណ្ដាលផ្លូវ  ហើយត្រូវស្វែងរកអាថ៌កំបាំងនៃជីវិតនៅថ្ងៃស្អែកខាងមុខ ជាបន្តបន្ទាប់ទៀត៕

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T