ស្លុតចិត្តណាស់! សុផល បេក្ខភាព Master Chef ជួបទុក្ខ ប្តីគ្រោះថ្នាក់ចរាចណ៍ជាង ១ខែហើយ (មានវីដេអូ)

//s9.kh1.co/89/8973f83629e50e31a9836c3eb3b4e49350400897.jpg
តារា & កម្សាន្ដ

 ០៤-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

អតីត​បេក្ខភាព MasterChef Khmer ជំនាន់ទី ១ អ្នកនាង លី សុផល កំពុងតែជួបទុក្ខធំ ប្តីរបស់នាង បានជួបគ្រោះថ្នាក់ចរាចរណ៍។

ភ្នំពេញ៖ មនុស្សមិនតិចនាក់នោះទេ ដែលបានតាមដាន ការប្រកួតប្រជែងចម្អិនម្ហូបអាហារលំដាប់ថ្នាក់លើពិភពលោកត្រូវបានចាក់ផ្សាយ ប៉ុស្តិ៍ទូរទស្សនិ៍ CTN ក្នុងកម្មវីធី Master Chef Khmer ជឿជាក់ថាប្រិយមិត្តប្រាកដជាជក់ចិត្តជាមួយ កម្មវិធី ការប្រកួតប្រជែងមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឺមននឹងនេះដែរ ជឿជាក់ថាទស្សនិកជន នៅចាំ អតីតបេក្ខជន ចូលរួមប្រឡង អ្នកនាង លី សុផល  ក្នុងកម្មវីធី Master Chef Khmer ជំនាន់ទី ១ បានទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនមិនស្ទើរ ក្នុងការលេងទឹកមុខ និងអត្តចរិតធម្មជាតិរបស់នាង បានធ្វើឲ្យ ការប្រកួតប្រជែង ពីមួយវគ្គទៅមួយវគ្គ កាន់តែល្អមើលថែមមួយកម្រិតទៀត។

យ៉ាងណាមិញ កាលពីថ្មីៗ នៅលើបណ្តាញសង្គម TikTok លើគណនី របស់ សុផល ផ្ទាល់ បានបញ្ចេញរឿងទុក្ខសោក នឹកស្មានមិនដល់ ដែលបានកើតឡើងទៅលើគ្រួសារ បានធ្វើឲ្យ  រូបនាងដាច់ចិត្តទម្លាយចេញនៅលើបណ្តាញសង្គមមួយនេះ។

យោងទៅតាមវីដេអូមួយនេះ បានរៀបរាប់ថា ប្តីរបស់នាង​បានជួប គ្រោះថ្នាក់ចរាចរណ៍ រហូតដល់សម្រាកនៅមន្ទីរពេទ្យ រយៈពេល ជាងមួយខែទៅហើយ ក្នុងស្ថានកាណ៍មួយលំបាក ដែលធ្វើឲ្យរូបនាង​ មានការពិបាកចិត្តយ៉ាងខ្លាំង បានបណ្តាលឲ្យ សុផល រៀបរាប់ទាំងទឹកភ្នែក នៅលើបណ្តាញសង្គម ឲ្យបានធូរចិត្តខ្លះ ដែលត្រូវបានអ្នកបង្កហេតុ សងការខូចខាត ត្រឹមតែ ៣០០ ដុល្លារ តែប៉ុណ្ណោះ ខណៈចំនួននេះ​មិនសម ជាមួយជនរងគ្រោះ​ដូចជាប្តីរបស់នាង ក្នុងស្ថានការណ៍ធ្ងន់ធ្ងរបែបនេះ  ទើបឲ្យរូបនាង ក្នុងនាមជាប្រពន្ធ មានការសោកសៅជាពន់ពេក។

ទៀតសោត ក្រោយពីឃើញវីដេអូនេះ ក៏មានមហាជន ជាច្រើន​ បានចូលបញ្ចេញមតិ  លើកទឹកចិត្ត ក៏ដូចជា មកផ្ដល់កម្លាំងចិត្ត នៅខាងក្រោមវីដេអូមួយនេះ ដែលបានលើកឡើងថាឲ្យរូបនាងតស៊ូ និងរឹងមាំ ដើម្បីកូនតូចៗ ធ្វើយ៉ាងមិច បើរឿងរ៉ាវបានកើតឡើងបាត់ទៅ​ និងបានសម្តែងក្តីអាណិតអាសូរដល់ប្តីរបស់នាងយ៉ាងខ្លាំង៕

សូមទស្សនាវីដេអូខាងក្រោម៖ 

លី​ សុផល
លី​ សុផល
លី​ សុផល
លី​ សុផល
លី​ សុផល
លី​ សុផល
លី​ សុផល រៀបរាប់ទុក្ខលំបាក
លី​ សុផល រៀបរាប់ទុក្ខលំបាក
@sophal241

អរគុណបងៗ😌😌😌

♬ original sound - Sophalbaby🌞
វីដេអូ លី​ សុផល រៀបរាប់ទុក្ខលំបាក
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T