អ្នកនយោបាយតែងតែ ជាមនុស្សចំណាស់ និង មិនសូវមានរួបរាងទាក់ទាញនោះទេ ប៉ុន្ដែនៅប្រទេសជប៉ុន មានការផ្អើលចាប់អារម្មណ៍ លើអ្នកនយោបាយពីររួប ដែលមានសម្រស់មិនចាញ់តារាភាពយន្តនោះទេ ។ ហើយមានប្រជាជនជាច្រើន មិនបានចាប់អារម្មណ៍លើការងារ របស់អ្នកនយោបានពីររូបនោះទេ បែរជាធ្វើការជជែកវិភាគតាម Internet ថាមួយណាស្អាតជាងគេទៅវិញ។

គេទាំងពីរគឺ សមាជិកក្រុមប្រឹក្សាក្រុង Niiza ឈ្មោះ Asuka Tachikawa អាយុ ២៦ ឆ្នាំដែលទើបនឹងជាប់ឆ្នោត និង Yuri Fujikawa ដែលជាសមាជិក ក្រុមប្រឹក្សាក្រុង Hachinohe ។

ខ្មែរឡូតចាប់អារម្មណ៍នឹងបុគ្គលទាំងពីរនេះណាស់ ដែលមានសម្រស់ហើយ មានការងារជាអ្នក នយោបាយវ័យក្មេងទៀត។

តើពួកគេទាំងពីរគួរជាឧទាហរណ៍ល្អ ដល់និសិ្សតស្រីខ្មែរយើងដែលមានរូបសម្ផស្សល្អដែរឬទេ? មនុស្សភាគច្រើនតែងតែគិតថា សិស្សស្រីដែលមានសម្រស់ មិនសូវជាមានភាពជោគជ័យ ក្នុងការសិក្សានិងការងារធំៗទេ។ តើការយល់បែបនេះត្រឹមត្រូវដែរឬទេ?

តើប្រិយមិត្តចាប់អារម្មណ៍នឹងអ្នកនយោបាយមួយណា? សូមមើលរូបគេទាំងពីរខាងក្រោម។

រូប Asuka Tachikawa

រូប Yuri Fujikawa

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]