ជំនឿទាំង ១០ មិនគួរឱ្យជឿនៅក្នុងប្រទេសកម្ពុជា ដែលអ្នកគួរតែដឹង

//s9.kh1.co/2b/2bfc55d6d119eb8fd7fc760bd69cfb635009afb5.jpg
យល់ដឹង

 ០៤-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ជំនឿទាំង ១០ មិនគួរឱ្យជឿនៅក្នុងប្រទេសកម្ពុជា ដែលអ្នកគួរតែដឹង

ប្រសិនបើអ្នកកំពុងរស់នៅក្នុងប្រទេសកម្ពុជា អ្នកត្រូវដឹងអំពីជំនឿមួយចំនួនរបស់ពួកគេដូចគ្នា ព្រោះវាអាចជួយ​ឳ្យអ្នក យល់កាន់តែច្បាស់ពីអាកប្បកិរិយាខ្លះៗរបស់ពួកគេ ហើយទាំងនេះគឺជាជំនឿទូទៅទាំង១០ ដែលប្រជាជនខ្មែរតែងតែ ជឿជាក់ ហើយធ្វើវាជាញឹកញាប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. ដូនតាដែលស្លាប់ទៅអាចពិសារអាហារបាន

ដូចជាប្រទេសនៅក្នុងអាស៊ីឯទៀតដែរ ប្រទេសកម្ពុជាគោរពខ្លាំងណាស់ទៅលើព្រលឹងដូនតាដែលបានស្លាប់ទៅ ជាពិសេសដូចជានៅក្នុងបុណ្យភ្ជុំបិណ្ឌ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺជាអាហារដែលពួកគេបានឧទ្ទិសទៅកាន់ដូនតារបស់ពួកគេទៅវិញទេ ដោយពួកគេជឿថាវិញ្ញាណឬព្រលឹងក៏ចេះឃ្លានដែរ ហេតុនេះហើយទើបអ្នកនឹងឧស្សាហ៍បាន ឃើញពួកគេសែនម្ហូបអាហារនៅតាមជំនាងផ្ទះ ព្រះភូមិ ឬនៅមុខក្តារមឈូសទៀតផង។

Vuthychour
Vuthychour
២. អ្នកស្លាប់ខ្លះមិនដឹងថាខ្លួនស្លាប់នោះទេ

ប្រជាជនខ្មែរមួយចំនួនជឿថាមនុស្សស្លាប់ខ្លះអាចមិនបានដឹងខ្លួនថាខ្លួនស្លាប់នោះទេ ដោយហេតុផលមួយចំនួន ប្រជាជនខ្មែរបានជឿថាអ្នកស្លាប់មិនបានដឹងខ្លួនថាគេចាកចេញពីពិភពមួយនេះឡើយ ដោយសារពួកគេនៅមានរឿង មិនដាច់អាល័យជាច្រើន ទើបមិនអាចលះបង់ពួកវាចោលបាន ហើយក៏ត្រឡប់មករស់នៅដូចជាធម្មតា ឬពេលខ្លះដល់ ថ្នាក់អាចបន្លាចអ្នកដទៃទៀតផង។

៣. មិនញ៉ាំត្រីដំរី

ប្រជាជនខ្មែរមួយចំនួនបានជឿលើរឿងមួយថា មានបុរសម្នាក់សម្លាប់ប្រពន្ធរបស់ខ្លូន ហើយបោះសាកសពរបស់នាង ចូលក្នុងទឹកទន្លេ ហើយនាងក៏ប្រែក្លាយជាត្រីដំរី ហើយបើសិនជាញ៉ាំត្រីនោះ អ្នកនឹងជាប់បណ្តាសារ។

រូបតំណាង
រូបតំណាង
៤. សុំម្ចាស់ទឹកម្ចាស់ដី

កាលណាអ្នកចង់សាងសង់ផ្ទះ អ្នកត្រូវសុំម្ចាស់ទឹកម្ចាស់ដីសិន ព្រោះប្រជាជនខ្មែរជឿថាវិញ្ញាណមាននៅគ្រប់ទីកន្លែង ហើយសម្រាប់ផ្ទះថ្មីដែលទើបតែធ្វើរួច គេត្រូវធ្វើពិធីប្រកាសដល់វិញ្ញាណទាំងនោះសិន ដោយពិធីនោះមានរៀបចំសែន អាហារ ធូប និងទឹកមន្ត។

៥. វិញ្ញាណអាក្រក់ស្គាល់យើងតាមរយៈឈ្មោះរបស់យើង

អ្នកម៉ាក់ជនជាតិខ្មែរខ្លះមិនព្រមដាក់ឈ្មោះដល់កូនតូចភ្លាមៗនោះទេ ដោយខ្លាចថាវិញ្ញាណអាក្រក់នឹងបានឮឈ្មោះ នោះហើយអាចមករំខានកូនរបស់ខ្លួនបាន។ សម្រាប់ប្រជាជនខ្មែរ ពួកគេក៏អាចដូរឈ្មោះរបស់ខ្លួនចេញ បើវានាំ សំណាងមិនល្អដល់គេ ឬគ្រួសាររបស់ពួកគេ ការធ្វើបែបនេះនឹងជួយបង្វែងដានវិញ្ញាណអាក្រក់ នៅពេលដែលវា ហៅឈ្មោះរបស់យើង នៅពេលដែលគ្មានអ្នកតបវានឹងទៅវិញ។

៦. រាប់សម្លេងតុកកែ

បើសិនជាអ្នករស់នៅប្រទេសកម្ពុជា អ្នកនឹងឧស្សាហ៍បានឮសម្លេងតុកកែស្រែកយំ។ វត្តមានសត្វតុកកែនៅផ្ទះគឺជា សំណាងល្អ ហើយមនុស្សស្រីដែលមិនទាន់រៀបការនឹងរាប់សម្លេងតុកកែនោះ ដើម្បីដឹងពីដៃគូទៅអនាគតរបស់ ពួកគេ។ សម្រាប់សម្លេងស្រែកទីមួយគេនឹងរាប់ថា «នៅលីវ» និងសម្លេងស្រែកទីពីរ «មេម៉ាយ» ហើយសម្លេងរាប់ចុង ក្រោយនឹងបង្ហាញថាគេនឹងរៀបការជាមួយអ្នកនៅលីវ ឬមេម៉ាយ។

៧. កុំត្រឡប់ត្រី

នៅពេលដែលអ្នកញ៉ាំត្រីធំ អ្នកនឹងញ៉ាំផ្នែកខាងលើរបស់ត្រី ពេលញ៉ាំផ្នែកខាងលើនោះអស់ អ្នកនឹងត្រឡប់ទៅផ្នែក ម្ខាងទៀតដើម្បីញ៉ាំ ប៉ុន្តែសូមសុំកុំធ្វើបែបនោះឱ្យសោះ ព្រោះប្រជាជនខ្មែរជឿថាការត្រឡប់ត្រីនោះ នឹងធ្វើឱ្យទូកដែល ស្ទូចត្រីនោះលិចដែរ។

៨. សាក់គឺជាការការពារ

ភាគច្រើនអ្នកដែលសាក់នៅប្រទេសកម្ពុជា គឺសាក់ដើម្បីការពារជាពិសេសបុរសដែលបានចូលប្រឡូកនៅក្នុងសង្គ្រាម ដូចជាប៉ូលីស ទាហាន ឬក៏ផ្សេងទៀត ដោយធ្វើការសាក់នូវអ្វីដែលមានន័យ ឬរូបសម្រាប់ការពារនៅលើស្បែករបស់ ពួកគេ ដូចជានៅត្រង់ដើមទ្រូង ឬក៏ខ្នង ដើម្បីការពារគ្រាប់ ឬកាំបិត។

៩. មន្តកថា

កថាគឺជាភាសាបាលីដែលប្រើអក្សរខ្មែរ មន្តកថាត្រូវបានរៀបចំឡើងដោយមនុស្សដែលអស្ចារ្យ អាចជាព្រះសង្ឃ ឬក៏ លោកអាចារ្យ។ វាប្រើសម្រាប់ការពារដូចជាការសាក់ដែរ។ អ្នកខ្លះអាចប្រើទាំងសាក់ និងមន្តកថាក្នុងពេលតែមួយ។

១០. ផ្សេងទៀត

មានជំនឿជាច្រើនទៀត ដូចជាការដែលអ្នកច្រៀងនៅពេលកំពុងធ្វើម្ហូប អ្នកនឹងរៀបការជាមួយនឹងមេម៉ាយ ឬពោះ ម៉ាយ ឬមិនអ៊ីចឹងទេ បើសិនជាមិត្តរបស់អ្នកហិតផ្កាតែមួយជាមួយនឹងអ្នក អ្នកនិងមិត្តរបស់អ្នកនឹងមានដៃគូរួមគ្នា៕

ប្រភព

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T