Neymar ​និយាយ​បែបនេះ​ទាក់ទង​នឹង ​Messi​

//s9.kh1.co/f4/f43b5d7e471981f37c78f4331a53ad3199af63aa.jpg
កីទ្បា

 ០៤-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

កីឡាករ Neymar ដែលលេងឲ្យក្រុម Paris Saint-Germain បានប្រាប់ ESPN ថារូបគេចង់លេងជាមួយអតីតមិត្តរួមក្រុម​កាលនៅ Barcelona កីឡាករ Lionel Messi នារដូវកាលក្រោយនេះ

​កីឡាករ Neymar ដែលលេងឲ្យក្រុម Paris Saint-Germain បានប្រាប់ ESPN ថារូបគេចង់លេង​ជាមួយអតីត​មិត្តរួមក្រុម​កាលនៅ Barcelona កីឡាករ Lionel Messi នារដូវកាលក្រោយនេះ។
កីឡាករ ​Lionel Messi ​មានវ័យ ៣៣ ឆ្នាំហើយដោយរូបគេនឹងផុតកុងត្រានៅទឹកដី Camp Nou នាទីផ្សារដោះដូរ​កីឡាករ​រដូវក្តៅឆ្នាំក្រោយ ដោយរូបគេអាចចរចារជាមួយក្លិបផ្សេងបានចាប់ពីខែ មករា នេះតទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កីឡាករ Neymar ធ្លាប់លេងជាមួយកីឡាករ Lionel Messi រយៈពេល ៤ ឆ្នាំនៅទឹកដី Camp Nou ដោយរូបគេបានផ្លាស់ទៅលេងឲ្យក្រុម Paris Saint-German កាលពីឆ្នាំ ២០១៧ ក្នុងតម្លៃខ្លួន ២២២ លានអឺរ៉ូ ហើយក៏មានពាក្យចចាមអារ៉ាមថារូបគេអាចនឹងវិលត្រឡប់ទៅទឹកដី Camp Nou វិញផងដែរ។

កីឡាករ Neymar និងកីឡាករ Lionel Messi
កីឡាករ Neymar និងកីឡាករ Lionel Messi

កីឡាករ Neymar បានប្រាប់ ESPN បន្ទាប់ពីខ្លួនជួយក្រុមយកជ័យជំនះទៅលើ Manchester United ក្នុងលទ្ធផល ៣ ទល់នឹង ១ កាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍នេះ ដោយរូបគេនិយាយថា​រូបគេពិតជា​ចង់លេងជាមួយ Messi ទៀតខ្លាំងណាស់ ហើយ Messi ក៏អាចលេងតំណែងរបស់គាត់ក៏បានដែរឲ្យតែរូបគេ​បានលេងជាមួយគ្នាម្តងទៀត។
យោងតាមពាក្យសម្តីរបស់ Neymar គឺរូបគេទំនងជាចង់នាំ Messi ទៅកាន់ទឹកដីប្រទេសបារាំងនាឆ្នាំ ២០២១ នេះ៕   

កីឡាករ Lionel Messi
កីឡាករ Lionel Messi
កីឡាករ Neymar
កីឡាករ Neymar
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T