យន្ដហោះ២គ្រឿង ត្រូវពន្យារពេលហោះហើរ១ម៉ោង បន្ទាប់ពីឃ្មុំមួយហ្វូងធំនាំគ្នាពូនសម្បុកពីលើ (មានវីដេអូ)

//s9.kh1.co/c8/c8d6715b3ee2ebbf996877a07268fe42dffbdc93.jpg
សង្គម

 ០៤-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

សត្វឃ្មុំមួយហ្វូងធំ បានបង្កភាពវឹកវរនៅឯអាកាសយានដ្ឋាន Kolkata ក្នុងប្រទេសឥណ្ឌា បន្ទាប់ពីពួកវាបានពូនសម្បុកនៅលើយន្ដហោះដឹកអ្នកដំណើរចំនួន២គ្រឿង ដែលបណ្ដាលឲ្យជើងហោះហើរទាំងពីរនោះ ត្រូវពន្យារពេល។

ឥណ្ឌា៖ ថ្មីនេះៗ សត្វឃ្មុំមួយហ្វូងធំ បានបង្កភាពវឹកវរនៅឯអាកាសយានដ្ឋាន Kolkata ក្នុងប្រទេសឥណ្ឌា បន្ទាប់ពីពួកវាបានពូនសម្បុកនៅលើយន្ដហោះដឹកអ្នកដំណើរចំនួន២គ្រឿង ដែលបណ្ដាលឲ្យជើងហោះហើរទាំងពីរនោះ ត្រូវពន្យារពេល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហ្វូងឃ្មុំបានបង្ហាញខ្លួនជាលើកដំបូងនៅលើយន្ដហោះ Vistara កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ ខណៈពេលយន្ដហោះរង់ចាំនៅក្នុងឃ្លាំងមុនពេលហោះហើរ។ ហើយនៅព្រឹកបន្ទាប់ ដែលជាថ្ងៃចន្ទដើមសប្ដាហ៍នេះ ហ្វូងឃ្មុំបានបង្ហាញខ្លួនម្ដងទៀត នៅលើយន្ដហោះមួយផ្សេងទៀត ដែលស្ថិតក្នុងឃ្លាំងតែមួយ។ ក្នុងការបង្ហាញខ្លួនទាំងពីរលើក គេបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យមកបាញ់ទឹកលើយន្ដហោះ ដើម្បីបណ្ដេញហ្វូងឃ្មុំទាំងនោះចេញ ដោយជើងហោះហើរនីមួយៗ ត្រូវពន្យារពេលហោះហើរប្រហែល១ម៉ោង។

ជុំវិញករណីខាងលើនេះ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍បានបញ្ជាក់ប្រាប់ការសែត Times Of India ថា ឃ្មុំបានបង្ហាញខ្លួនលើកដំបូងនៅម៉ោងប្រហែល៤រសៀល ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ដោយពួកវាបានប្រមូលផ្ដុំនៅផ្នែកចំហៀងនៃយន្ដហោះ Visrata ដែលនឹងត្រូវធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងដេលី។ ហើយការហោះហើរត្រូវបានពន្យារពេល ខណៈ​រថយន្ដ​ពន្លត់​អគ្គិភ័យ​កំពុង​បាញ់​ទឹកបណ្ដេញ​ហ្វូងឃ្មុំ ដូច្នេះជើងហោះហើរដែលគ្រោងចេញដំណើរនៅម៉ោង ៥:៣០នាទីល្ងាច ​នៅទីបំផុតបានចាកចេញនៅម៉ោងប្រហែល ៦:៣០នាទីល្ងាចវិញ។

លុះនៅព្រឹកបន្ទាប់ ហ្វូងឃ្មុំស្រាប់តែបង្កការភ្ញាក់ផ្អើលម្ដងទៀត នៅពេលពួកវាបានពូនសម្បុកនៅលើយន្ដហោះមួយទៀត ដែលគ្រោងហោះហើរទៅកាន់អាកាសយានដ្ឋាន Port Blair នៅម៉ោងប្រហែល១០:៣០នាទីព្រឹក។ ដូច្នេះ គេបានប្រើទុយោទឹកបាញ់បណ្ដេញឃ្មុំម្ដងទៀត ហើយជើងហោះហើរនោះ បានចាប់ផ្ដើមចេញដំណើរនៅម៉ោងប្រហែល ១១:៣០នាទីព្រឹកវិញផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

យន្ដហោះដែលគ្រោងហោះហើរថ្ងៃអាទិត្យ
យន្ដហោះដែលគ្រោងហោះហើរថ្ងៃអាទិត្យ
ការបាញ់ទឹកបណ្ដេញឃ្មុំ លើយន្ដហោះដែលគ្រោងហោះហើរថ្ងៃអាទិត្យ
ការបាញ់ទឹកបណ្ដេញឃ្មុំ លើយន្ដហោះដែលគ្រោងហោះហើរថ្ងៃអាទិត្យ
យន្ដហោះដែលគ្រោងហោះហើរនៅព្រឹកបន្ទាប់ (ថ្ងៃចន្ទ)
យន្ដហោះដែលគ្រោងហោះហើរនៅព្រឹកបន្ទាប់ (ថ្ងៃចន្ទ)
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T