នៅតែផ្ទះ គីឡូឡើងរហូត ពិបាកចិត្តមែនទេ? វិធីនេះ ជួយឲ្យស្រកបាន

//s9.kh1.co/13/1385cd62aa64efea4b7f193181dad8d4181d93bf.jpg
នារី

 ០៨-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ឈប់ពិបាកចិត្ត! មកសាកល្បងវិធីងាយៗសាមញ្ញទាំង១២នេះ​វិញ វានឹងជួយឱ្យអ្នកសម្រកទម្ងន់បាន និងជួយឱ្យមានសុខភាពល្អទៀតផង...

សម្រស់និងសុខភាព៖ នារីគ្រប់រូប អ្នកណាៗក៏តែងតែប្រាថ្នាចង់បានរាងស្អាតនិងសុខភាពល្អ ប៉ុន្តែពួកគេមិនសូវជាបានដឹងពីរបៀបនៃការបរិភោគបែបណាទើបណាទើបមានផលល្អចំពោះសុខភាពរបស់ពួកគេនោះទេ។ ការបរិភោគមិនត្រឹមតែមានឥទ្ធិពលដល់សុខភាពនិងរាយកាយនោះទេ សូម្បីតែអាហារដែលយើងទទួលទានក៏វាមានឥទ្ធិពលខ្លាំងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងមនុស្សដែលធាត់ គឺដោយសារតែពួកគេទទួលទានអាហារមិនបានត្រឹមត្រូវ ។ ភាពធាត់ឬការឡើងទម្ងន់លើសកម្រិត វាមានផលប៉ះពាល់ខ្លាំងណាស់ មិនត្រឹមតែធ្វើឱ្យយើងខូចរាងនោះទេ វាក៏អាចធ្វើឱ្យយើងមានសុខភាពមិនល្អទៀតផង ហើយអ្វីដែលប៉ះពាល់ខ្លាំងទៀតនោះគឺអាចប្រឈមមុខនិងជម្ងឺផ្សេងៗទៀតក៏ថាបាន។

ដើម្បីជៀសផុតពីបញ្ហាទាំងអស់នេះ តោះក្រឡេកទៅមើលវិធីដោះស្រាយទាំង១២ ដូចខាងក្រោមនេះ៖

១. កុំរំលងអាហារពេលព្រឹកឱ្យសោះ

រូបតំណាង
រូបតំណាង

ការរំលងអាហារពេលព្រឹកវាមិនបានជួយឱ្យអ្នកស្រកទម្ងន់នោះទេ ប្រសិនបើអ្នកមិនទទួលទានអាហារពេលព្រឹក នោះអ្នកនឹងខកខានមិនបានទទួលប្រូតេអ៊ីនជាច្រើន ហើយអ្នកនឹងទទួលទានចំណីដែលគ្មានជាតិប្រូតេអ៊ីនយកមកជំនួសវិញដោយសារតែការទប់ទល់នឹងអារម្មណ៍ឃ្លានរបស់អ្នកមិនបាន។

២. បរិភោគអាហារឱ្យទៀងទាត់

រូបតំណាង
រូបតំណាង

ការបរិភោគអាហារពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច ឱ្យបានទៀងទាត់គឺវាអាចជួយដុតរំលាយកាឡូរីយើងបានយ៉ាងឆាប់រហ័ស  ហើយម្យ៉ាងទៀតវាក៏ជួយឱ្យអ្នកបានកាត់បន្ថយពីការញុំាចំនីដែលមានជាតិស្ករខ្លាំង ដែលអាចធ្វើឱ្យអ្នកឡើងគីឡូបាន។

៣. បរិភោគផ្លែឈើនិងបន្លែឱ្យបានច្រើន

រូបតំណាង
រូបតំណាង

ផ្លែឈើនិងបន្លែគឺវាមានជាតិកាឡូរីទាបបំផុត​ ហើយវាក៏មានជាតិFibre ខ្ពស់ដែលអាចធ្វើឱ្យការសម្រកទម្ងន់របស់អ្នកទទួលបានការជោគជ័យយ៉ាងឆាប់រហ័ស។

បន្លែនិងផ្លែឈើវាក៏បានផ្ទុកនូវវីតាមីន និង សារធាតុជាច្រើនដែលអាចប្រឆាំងនឹងជំងឺផ្សេងៗ។

៤. ធ្វើសកម្មភាពឱ្យបានច្រើន

រូបតំណាង
រូបតំណាង

ការធ្វើសកម្មភាពច្រើនវាក៏ជាគន្លឹះមួយ ដែលអាចធ្វើឱ្យការសម្រកទម្ងន់អ្នកទទួលបានជោគជ័យដែរ​ ហើយក៏អាចជួយឱ្យអ្នកជៀសផុតពីបញ្ហាទាំងនេះ ហើយក៏ដូចជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។​

ការធ្វើលំហាត់ប្រាណអាចជួយដុតបំផ្លាញ់ការឡូរីលើសដែលមាននៅក្នុងសារពាង្គកាយអ្នក និងជួយបំពេញនូវសារធាតុដែលអ្នកបានបាត់បង់ទៀតផង។

៥. ការផឹកទឹកឱ្យបានច្រើន

រូបតំណាង
រូបតំណាង

ពេលខ្លះមានអ្នកយល់ច្រឡំ រវាងភាពស្រែកទឹកនិងភាពស្រែកឃ្លាន ។

ការទទួលទានទឹកច្រើនវាមិនបានប៉ះពាល់អ្វីនោះ ព្រោះវាមិនបានផ្តល់កាឡូរីដូចការបរិភោគអាហារនោះទេ។ ផ្ទុយទៅវិញការទទួលទានទឹកច្រើនវាអាចជួយឱ្យយើងមានសុខភាពល្អទៀតផង។

៦. ការញុំាអាហារដែលមានជាតិFibre ខ្ពស់

រូបតំណាង
រូបតំណាង

អាហារជាច្រើន ដែលផ្ទុកនូវជាតិ Fibre​ អាចជួយឱ្យអ្នកញុំាំឆាប់ឆ្អែត,​​ ទាំងនោះហើយដែលអាចធ្វើឱ្យអ្នកសម្រកទម្ងន់បានយ៉ាងងាយស្រួល។

ជាតិ Fibre ត្រូវបានគេរកឃើញនៅក្នុង រុក្ខជាតិបៃតង​ ដែលមាននៅក្នុងដូចជា បន្លែ ផ្លែឈើ ធញ្ញជាតិ នំប័ងគ្រាប់ធញ្ញជាតិ សណ្តែក អង្ករសំរូបនិងស្រូវសាលី ។

៧.​ អានផ្លាកអាហារ

រូបតំណាង
រូបតំណាង

ការដឹងពីរបៀបមើលផ្លាកអាហារ ក៏អាចជួយឱ្យអ្នកចេះជ្រើសរើសអាហារណាដែលអាចនាំឱ្យអ្នកមានសុខភាពល្អដែរ។

ប្រើព័ត៍មានដែលអ្នកដឹងពីកាឡូរីដើម្បីឈ្វេងយល់ពីរបៀបនៃការទទួលទានអាហារណាដែលមានជាតិការឡូរីទាបឬខ្ពស់ ហើយសាកសមទៅនឹងសុខភាព និងផែនការការសម្រកទម្ងន់របស់អ្នក។

៨.​ប្រើប្រាស់ចាន តូច

រូបតំណាង
រូបតំណាង

ការប្រើប្រាស់ចានតូចអាចជួយឱ្យអ្នកបរិភោគបានតិចជាងមុន។ ដោយការប្រើចានតូចជាងមុន​ ឬប្រើកូនចាន, បន្តិចទៀតអ្នកប្រហែលជាទម្លាប់ជាមួយការប្រើប្រាស់ចានតូចដោយមិនឃ្លានទៀត។ វាអាចប្រើរយៈពេល២០នាទីសម្រាប់ពោះរបស់អ្នកប្រាប់ទៅកាន់ខួរក្បាលអ្នកថាគឺវាឆ្អែតៗហើយ, បរិភោគយឺតៗហើយបញ្ឈប់ការញុំាមុនពេលអ្នកមានអារម្មណ៍ថាឆ្អែត។

៩.កុំហាមឃាត់អាហារដែលអ្នកចូលចិត្ត

រូបតំណាង
រូបតំណាង

កុំហាមឃាត់អាហារ ដោយសារការសម្រកទម្ងន់របស់អ្នក, ជាពិសេសអាហារដែលអ្នកចូលចិត្ត។ ការហាមឃាត់អាហារ​គឺមានតែធ្វើឱ្យអ្នកឃ្លានលើសដើម។

វាគ្មានហេតុផលអីដែលអ្នកមិនអាចញុំាអាហារដែលខ្លួនចូលចិត្ត ម្តងម្កាលបាននោះទេ ប្រសិនបើអ្នកនៅតែព្យាយាមហាត់ប្រាណឬ​ ធ្វើសកម្មភាពជាច្រើនទៀតដើម្បីសម្រកទម្ងន់។

១០. កុំស្តុកអាហារដែលឥតបានការ

រូបតំណាង
រូបតំណាង

ដើម្បីចៀសវាងពីការស្តុកទុកអាហារដែលគ្មានសារធាតុចិញ្ចឹម ដែលមានដូចជាសូកូឡា នំប៊ី និងភេសជ្ចៈមានជាតិផ្អែមនៅផ្ទះ អ្នកគួរតែជ្រើសរើសអាហារសម្រន់ដែលមានសុខភាពល្អចំពោះអ្នកនិងរាងកាយអ្នក អាហារសម្រន់ទាំងនោះមានដូចជា ផ្លែឈើ នំអង្ករ នំខេកគ្មានជាតិខ្លាញ់​ និងទឹកផ្លៃឈើ។​ 

១១.កាត់បន្ថយជាតិអាល់កុល

រូបតំណាង
រូបតំណាង

ស្តង់ដារបស់ស្រាមួយកែវ វាផ្ទុកនូវជាតិកាឡូរីជាច្រើន ដែលស្មើរនិងសូកូឡាមួយដុំ។

 ការសេពជាតិអាល់ច្រើនក៏នាំឱ្យមានការឡើងទម្ងន់ខ្លាំងដែរ ដូចនេះអ្នកគួរតែកាត់បន្ថយការសេពជាតិអាល់កុលនេះ។

បើអ្នកកាត់បន្ថយបានច្រើន ការសម្រកទម្ងន់របស់អ្នកក៏មានប្រសិទ្ធិភាពលឿនដែរ។

១២.រៀបចំផែនការអាហាររបស់អ្នក

រូបតំណាង
រូបតំណាង

ព្យាយាមរៀបចំផែនការអាហារទាំងបីពេលរបស់អ្នក និងអាហារសម្រន់ឱ្យបានត្រឹមត្រូវ ហើយត្រូវប្រាកដថាអាហារណាដែលមានជាតិកាឡូរីខ្ពស់និងនាំឱ្យយើងឡើងទម្ងន់លឿន។​ អ្នកនឹងឃើញពីអត្ថប្រយោជន៍វា ក្រោយពេលអ្នករៀបចំវាឱ្យបានត្រឹមត្រូវ។

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T