ស្នេហា Taew និងសង្សារសេដ្ឋី កាន់តែផូរផង់ ទៅស្វីតកណ្ដាលសួនផ្កា អ្នកSingle ឃើញហើយរមួលពោះ

//s9.kh1.co/c7/c753d163f6d0a34b661d400a8803fda78cac7eb9.jpg
តារា & កម្សាន្ដ

 ០៣-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

កាន់តែផ្អែមល្ហែម ស្នេហា របស់ Taew រវាងនិង សង្សាសេដ្ឋីហាយសូ ដឹកដៃគ្នា ទៅលេងសួនច្បារផ្កា នៅឯខេត្តឈៀហម៉ៃ

ថៃ៖ ចាប់តាំងពីរដូវធ្លាក់ខ្យល់ឈានចូល និងអាកាសធាតុចាប់ផ្តើមចុះត្រជាក់ គេសង្កេតឃើញថា មានតារាថៃជាច្រើន បានដឹងដៃគូស្នេហ៍ ទៅដើរលេង នៅខេត្តឈៀងម៉ៃ  នៃតំបន់សួនច្បារផ្កា ដែលកំពុងមានប្រជាប្រិយបំផុតក្នុងខេត្តនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅលើគណនី របស់តារាសម្តែងស្រី Taew Natapohn នៅក្នុង Instagram បានបង្ហោះរូបថតប៉ុន្មានសន្លឹក ដែលបានផ្តិតចេញ ពីទេសភាព ដ៏ស្រស់ស្អាត ក្នុងសួនច្បារផ្កា​ ដែលកំពុងរីកសុះសាយ ដែលបានធ្វើឲ្យរូបភាពមួយសន្លឹកៗ របស់តារាស្រីរូបនេះ កំពុងចាយរាង កាន់តែទាក់ទាញទ្វេដង។

អ្វីដែលពិសេសនោះ Taew ក៏បានឆ្លៀតបង្ហោះរូបភាព ជាមួយគូស្នេហ៍ហាយសូរបស់នាង លោក Pranai បានកាន់ដៃ​យ៉ាងផ្អែមល្ហែមផងដែរ នៅកណ្តាលសួនផ្កាពណ៌ក្រហម ដែលមើលទៅ ពិតជាឡូយខ្លាំង បូករួមនឹងទេសភាព ថែមទាំងសម្រស់ដ៏ស្រស់ស្អាត និង ភាពស្រស់់សង្ហាអ្នកទាំងពីរ បានធ្វើឲ្យប៉ុស្តិ័នីមួយៗ មិនសរសើរមិនបាន៕

លើសពីនេះទៀតសោត តារាស្រីរូបនេះ ក៏បានបញ្ចេញ ជាវីដេអូផងដែរ នៃទិដ្ឋភាពទាំងមូល នៃតំបន់សួនច្បារ កំពុងតែរីកសុះសាយធំគួរឲ្យចង់គយគន់នេះ ដែលអ្នកទាំងពីរបានដើរកាន់ដៃគ្នា កណ្តាលសួន យ៉ាងរ៉ូមែនទិក ហាក់បីដូចអ្នកទាំងពីរកំពុងតែថត Pre-Wedding តែម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖

Taew
Taew
Taew និងមិត្តប្រុស
Taew និងមិត្តប្រុស
Taew
Taew
Taew
Taew
Taew និងមិត្តប្រុស
Taew និងមិត្តប្រុស
Taew និងមិត្តប្រុស
Taew និងមិត្តប្រុស
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T