កម្មវិធី PayWay Mobile នឹងជំរុញការទទួលទូទាត់មិនប្រើសាច់ប្រាក់នៅកម្ពុជា

//s9.kh1.co/84/84038204fe6edbc0d079646b26e99ed19617bb81.jpg
សង្គម

 ០៣-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ធនាគារ ABA​ ជាធនាគារនាំមុខរបស់កម្ពុជា ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី PayWay Mobile ដែលបង្កើតឡើងដើម្បីគាំទ្រអាជីវកម្មក្នុងស្រុកគ្រប់ប្រភេទ ក្នុងការទទួលទូទាត់ភ្លាម​ៗ​មិនប្រើសាច់ប្រាក់។

ភ្នំពេញ៖ ធនាគារ ABA​ ជាធនាគារនាំមុខរបស់កម្ពុជា ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី PayWay Mobile ដែលបង្កើតឡើងដើម្បីគាំទ្រអាជីវកម្មក្នុងស្រុកគ្រប់ប្រភេទ ក្នុងការទទួលទូទាត់ភ្លាម​ៗ​មិនប្រើសាច់ប្រាក់។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធី PayWay Mobile គឺជាដំណោះស្រាយម៉ាស៊ីនឆូតកាតចល័ត mPOS (ទីតាំងលក់ចល័ត) ដែលអនុញ្ញាតឲ្យអាជីវកម្មនានាទទួលការទូទាត់ភ្លាមៗជាប្រាក់រៀល និងដុល្លារ តាមទូរស័ព្ទដៃរបស់ពួកគេដោយបង្កើតកូដ QR

ជាមួយកម្មវិធី PayWay Mobile ពាណិជ្ជករអាចពិនិត្យមើលបរិមាណការលក់របស់ពួកគេ តាមពេលវេលាជាក់ស្តែង  តាមដានប្រវត្តិប្រតិបត្តិការ ធ្វើការបង្វិលប្រាក់វិញនៅពេលចាំបាច់ ព្រមទាំងអាចផ្ញើវិក្កយបត្រអេឡិកត្រូនិកបានផងដែរ។

កម្មវិធី PayWay Mobile 
កម្មវិធី PayWay Mobile 

បន្ថែមលើនេះទៀត កម្មវិធី PayWay Mobile អនុញ្ញាតឲ្យអាជីវកម្មនានា ដែលមានទីតាំងលក់លើសពីមួយកន្លែង  អាចគ្រប់គ្រងទីតាំងលក់របស់ពួកគេទាំងអស់ និងតាមដានប្រតិបត្តិការលក់របស់អ្នកគិតលុយ នៅតាមទីតាំងកំណត់នីមួយៗ។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ របស់ពាណិជ្ជករប្រភេទមីក្រូ និងតូចៗ ពាក់ព័ន្ធនឹងការកត់ត្រាបញ្ជីប្រតិបត្តិការលក់ និងកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់។

លោក Zokhir Rasulov នាយកឌីជីថលរបស់ធនាគារ ABA មានប្រសាសន៍អំពីការដាក់ឲ្យដំណើរការនេះថា៖

« យើងមានសេចក្តីរីករាយជាខ្លាំង ក្នុងការដាក់ឲ្យប្រើប្រាស់នូវផលិតផលបង្កើតថ្មីរបស់យើង គឺកម្មវិធី PayWay Mobile។ ការដាក់ឲ្យដំណើរការនូវកម្មវិធី PayWay Mobile ជាការបន្តអនុវត្តគំនិតផ្តួចផ្តើមផ្នែកឌីជីថលរបស់យើង ដែលបានចាប់ផ្តើមឡើងកាលពីប៉ុន្មានឆ្នាំកន្លងមកនេះ។  តាមរយៈការបង្កើតផលិតផលនេះ យើងមានបំណងធ្វើឲ្យមានភាពងាយស្រួលនូវប្រតិបត្តិការរវាងពាណិជ្ជករ និងអ្នកទិញ។ ក្នុងពេលជាមួយគ្នា យើងបានធ្វើឲ្យពាណិជ្ជករជាច្រើនទទួលបានសេវាកម្មនេះ ដែលអាចជួយក្នុងការជំរុញកំណើនប្រតិបត្តិការមិនប្រើសាច់ប្រាក់ និងធ្វើឲ្យការទូទាត់ជាប្រាក់រៀលកាន់តែពេញនិយម។​  ឥឡូវនេះ ពាណិជ្ជករគ្រប់ប្រភេទអាចដំឡើងកម្មវិធីនេះដោយងាយស្រួលនៅលើទូរស័ព្ទដៃរបស់ខ្លួន និងចាប់ផ្តើមទទួលទូទាត់ជាប្រាក់រៀល ឬដុល្លារ ដោយមិនប្រើសាច់ប្រាក់ តាមរយៈកូដ QR សម្រាប់ទូទាត់ចូលក្នុងគណនី ABA របស់ខ្លួនបានភ្លាមៗ»។

ប្រសាសន៍លោកZokhir Rasulov 

កម្មវិធី PayWay Mobile នេះមាននៅលើ Google Play Store ហើយការបើកដំណើរការមានភាពងាយស្រួលនៅលើទូរស័ព្ទដៃ Android។ ដើម្បីចាប់ផ្តើមទទួលការទូទាត់ដោយប្រើកូដ QR ដោយប្រើកម្មវិធី PayWay Mobile  អ្នកចាំបាច់ត្រូវមាន គណនី ABA ដែលដំណើរការ ហើយអ្នកអាចទទួលបានព័ត៌មានបន្ថែមនៅទីនេះ https://www.ababank.com/km/saving-account  ។ 

ប្រសិនបើអ្នកមានចម្ងល់ណាមួយអំពីការប្រើប្រាស់កម្មវិធី PayWay Mobile សូមទាក់ទងយើងខ្ញុំគ្រប់ពេលវេលាតាមរយៈទូរស័ព្ទលេខ 023 225 333 ឬក៏ឆាតជាមួយយើងខ្ញុំតាម ផេក Facebook (https://www.facebook.com/ABA.Bank.Cambodia/)  ឬចូលទៅកាន់វិបសាយផ្លូវការតាមរយៈតំណនេះ (https://www.ababank.com/km/aba-news/aba-launches-payway-app-for-entrepreneurs-to-boost-cashless-payments-a/) ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T