ទៀតហើយ! អាមេរិកត្រៀមប្តឹងហ្វេសប៊ុក នៅសប្តាហ៍ក្រោយនេះមកពីរឿងអ្វីទៀតហើយ?

//s9.kh1.co/39/39f8e5afd88f7be21b6f5567919837c106b3ec96.jpg
បច្ចេកវិទ្យា

 ០៣-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

នេះជាបណ្តឹងធំទីពីររបស់អាមេរិក

វ៉ាស៊ីនតុន៖ បើតាមប្រភពព័ត៌មានបានឱ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋទាំងឡាយរបស់សហរដ្ឋអាមេរិកនិងទីក្រុងញូវយ៉ក កំពុងបើកការស៊ើបអង្កេតលើហ្វេសប៊ុក ជុំវិញករណីរំលោភបំពានលើសេចក្តីទុកចិត្ត ហើយគ្រោងនឹងដាក់ពាក្យបណ្តឹង ប្រឆាំងនឹងក្រុមហ៊ុនបណ្តាញសង្គមយក្សនេះ នៅសប្តាហ៍ក្រោយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បណ្តឹងនេះនឹងក្លាយជាបណ្តឹងធំទីពីរ ដែលបានប្តឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅឆ្នាំនេះ ដែលបណ្តឹងធំទីមួយ គឺក្រសួងយុត្តិធម៌របស់អាមេរិក បានប្តឹង Alphabet Inc របស់ Google នៅខែតុលា។

ប្រភពមួយបាននិយាយដោយមិនបញ្ចេញឈ្មោះថា រដ្ឋជាង៤០គ្រោងនឹងចុះហត្ថលេខាលើបណ្តឹងនេះ។

ហ្វេសប៊ុកបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយណាមួយឡើយ។ អ្នកនាំពាក្យការិយាល័យអគ្គព្រះរាជអាជ្ញាក្រុងញូវយ៉ក ក៏បានបដិសេធមិនធ្វើការអត្ថាធិប្បាយដូចគ្នាដែរ។

ក្រុមហ៊ុនដែលហ្វេសប៊ុកបានទិញគឺ WhatsApp និង Instagram
ក្រុមហ៊ុនដែលហ្វេសប៊ុកបានទិញគឺ WhatsApp និង Instagram

គេមិនដឹងថាតើរដ្ឋទាំងនោះ មានគម្រោងប្តឹងអ្វីខ្លះនៅក្នុងបណ្តឹងឡើយ។ ការចោទប្រកាន់ដែលធ្លាប់ចោទជារឿយៗទៅលើហ្វេសប៊ុកនោះគឺ ទៅលើរឿងដែលហ្វេសប៊ុកមានយុទ្ធសាស្រ្តទិញគូប្រជែងតូចៗជាញឹកញាប់ ក្នុងតម្លៃខ្ពស់ ដោយរួមមាន Instagram ក្នុងឆ្នាំ២០១២ និង WhatsApp ក្នុងឆ្នាំ២០១៤៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T