ស្នេហាសាមញ្ញៗ ខួបស្នេហា៨ឆ្នាំ Bella និង​ Weir មិនបាច់អស្ចារ្យពេក មានបាច់ផ្កាបង្កប់ស្នាមញញឹម

//s9.kh1.co/a7/a7bbe699a793d0b6a52c21ee102fee35cf2f160b.jpg
តារា & កម្សាន្ដ

 ០៣-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ថ្ងៃនៃការចាប់ផ្ដើមស្នេហ៍​ រវាងអ្នកទាំងពីរ Bella និង​ Weir ទិញជូនគ្នាទៅវិញទៅមក សម្រប់គម្រប់ខួប ៨ ឆ្នាំរបស់ពួកគេ

ថៃ៖ ថ្មីៗនេះដែរ​ ក្នុងឱកាសទិវាខួប ៨ ឆ្នាំ Anniversary សម្រាប់គូស្នេហ៍តារាដូចគ្នា  លោក Weir Sukollawat និង​ កញ្ញា Bella Ranee អ្នកទាំងពីរ ពិតជាមានភាពផ្អែមល្ហែម មិនចាញ់គូស្នេហ៍ដ៏ទៃទៀតនោះទេ រួមទាំងបានធ្វើឲ្យអ្នកគាំទ្រ ជាច្រើនមានភាពច្រណែនយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង គេសង្កេតឃើញថា នៅលើគណនីអ៊ីនស្តារក្រាម លោក Weir  បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលលោកកាន់បាច់ផ្កាកុលាបក្រហម នៅក្នុងដៃ និងរូបថតមួយសន្លឹកទៀត  កញ្ញា Bella បានពណ៌លឿង ដែលយើងអាចសន្មត់ថា អ្នកទាំងពីរ បានទិញផ្កា ឲ្យគ្នាទៅវិញ ទៅមក ក្នុងថ្ងៃពិសេសរបស់ពួកគេ។

យ៉ាងណាមិញ មើលទៅហាក់បីដូចសាមញ្ញបន្តិច តែយ៉ាងណា វាបានបង្ហាញពីទំហំស្រលាញ់គ្នាទៅវិញទៅមក ដែលអ្នកទាំងពីរ មានទំនាក់ទំនងស្នេហា បាន ៨ ឆ្នាំមកហើយ តែ ទឹកចិត្ត និងការស្រលាញ់រវាងគ្នា និងគ្នា មិនដែលសាបសូន្យម្តងណាឡើយ ដូចកាលពីពួកគេ ស្រលាញ់គ្នាពីដំបូង។

ក្រោយពីឃើញបែបនេះ រូបភាពមួយនេះ ទទួលបាន​ ការចុចចូលចិត្តបានរាប់សែន ក៏ដូចជា បញ្ចេញមតិជាហូរហែរ ផងដែរ និងមានអ្នកជូនពរអ្នកទាំងពីរ កាន់តែផ្អែមល្ហែម ជារហូតតទៅ និងបានលើកឡើងទៀតថា នឹងឆាប់លឺដំណឹងឆាប់ៗ ដឹងដៃគ្នាចូលរោងការផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Weir Sukollawat
Weir Sukollawat
Weir Sukollawat
Weir Sukollawat
Weir និង  Bella
Weir និង  Bella
Bella  និង Weir
Bella  និង Weir
Weir និងបាច់ផ្កាជូនទៅ Bella
Weir និងបាច់ផ្កាជូនទៅ Bella
Bella និងបាច់ផ្កាជូនទៅ Weir
Bella និងបាច់ផ្កាជូនទៅ Weir
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T