ប្រិយមិត្តភាគច្រើនប្រហែលជាមិនស្គាល់ Pinterest ទេមើលទៅ។ Pinterest ក៏ជាបញ្ដាញទំនាក់ទំនងសង្គម ដូចជា Facebook Twitter Google+ ដែរ ហើយកាលពីថ្ងៃព្រហស្បត៍ នេះគេហៈទំព័រមួយនេះត្រូវបានជាប់ចំនាត់ថ្នាក់លេខ ៣ បន្ទាប់ពី Facebook និង Twitter ផងដែរ។

ដោយយោងទៅតាមចំនួន អ្នកចូលទស្សនាកាលពីខែមុន គេហៈទំព័រ Facebook មានអ្នកចូលទស្សនាចំនួន 7 កោដ នាក់ រីឯ Twitter មានចំនួន ១៨២ លាន​ នាក់ ចំណែកឯ Pinterest វិញនោះមានចំនួន ១០៤ លាននាក់។ ទិន្នន័យទាំងនេះ គឺបានរាប់តែចំនួនអ្នកចូលទស្សនានៅក្នុង សហរដ្ឋអាមេរិចប៉ុណ្នោះ ចំណែកឯប្រទេសផ្សេងៗទៀតមិនត្រូវបាន គេរាប់ បញ្ចូលនោះទេ។

តួរលេខអ្នកចូលទស្សនាទាំងនេះ បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីបណ្តា ម្ចាស់គេហៈទំព័រធំៗ ដូចជា Myspace Google+ Tumblr និង LinkedIn ជាដើម ព្រោះគេហៈទំព័រ Pinterest ទើបតែចាប់ផ្តើមបង្កើតឡើងបាន ១​ ឆ្នាំតែប៉ុន្នោះ។

ចុះប្រិយមិត្តអាចជឿរថា គេហៈទំព័រ Pinterest អាចនាំមុខ Facebook និង Twitter នាពេលអនាគតបានដែរឬទេ?

បើសិនជាប្រិយមិត្តមានចំនាប់អារម្មណ៍ចង់សាកល្បង ប្រើប្រាស់គេហៈទំព័រ Pinterest នោះសូមប្រិយមិត្ត ចូលទៅកាន់ pinterest.com

ដោយ​ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]