ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះ តារាសម្តែងកំពូលវោហាស័ព្ទ Peypey Dy បានចែករំលែករឿងរ៉ាវដ៏គួរឲ្យព្រឺក្បាលដល់បងប្អូនញាតិមិត្ត ទាក់ទងទៅនឹងផ្លូវងងឹត នៅពេលដែលលោកនិយាយអ្វីមួយប៉ះពាល់ដល់ម្ចាស់ទឹកម្ចាស់ដីនៅក្នុងកំឡុងពេលថតខ្សែរភាពយន្ត«នាងនាថឆ្លងជាតិ»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង នេះជាលើកទីពីរមកហើយដែល តារាប្រុសរូបនេះសម្រេចចិត្តមកផ្ទះនេះម្តងទៀត ទាំងដែលលើកមុនលោកក៏ត្រូវជួបកម្លាំងផ្លូវងងឹតម្តងរួចហើយ ប៉ុន្តែលើកនេះលោក ជួបបញ្ហាច្រើនទាំងពេលថត ធ្លាក់ទឹកខូចកាំមេរ៉ា ដោយសារតែការនិយាយពាក្យសម្តីមិនសមរម្យតែប៉ុណ្ណោះ ដោយតារាប្រុសរូបនេះបានបង្ហោះមានដូចខាងក្រោម៖
ជារឿងចៃដន្យ យើងមិនប្រយ័ត្ន ឬ មកពីអីផ្សេង?ខ្ញុំបានមកថតរឿងថ្មី «នាងនាថឆ្លងជាតិ» នៅផ្ទះដដែល ដែលធ្លាប់.....ថ្ងៃនេះមុនចាប់ផ្តើមថត ពួកយើងបានសែនចេកមួយស្និត និងអុជធូបសុំកន្លែងថត ជាការគួរសម និងបង្ការតាមជំនឿផ្លូវងងឹតដល់ពេលថត cameraមានបញ្ហារហូត មិនfocus ទោះបីសារ៉េយ៉ាងណាក៏ដោយ យើងក៏ដូរcameraមួយទៀតរៀបនឹងថត ខ្ញុំក៏និយាយថា ចង់ឲ្យតួមានកាន់ផ្លែឈើសុី ខ្ញុំក៏ក្រឡេកឃើញចេកដែលយើងបានសែន ខ្ញុំក៏ធ្លោយមាត់និយាយថា កាច់ចេកនឹងយកមកសុីលូវហ្នឹង ទាំងដែលពេលនោះធូបមិនទាន់អស់នៅឡើយទេបន្ទាប់មក ស្រាប់តែរៀបថត ខ្ញុំដែលជាអ្នកកាន់cameraនោះបានក្រឡាប់ទូកធ្លាក់ចូលទឹកតែម្នាក់ឯង ទាំងដែលនៅលើទូកមានខ្ញុំនឹងម្នាក់ទៀត តែម្នាក់ទៀតមិនធ្លាក់ទឹកទេចុងក្រោយcameraក៏ខូច ខ្ញុំក៏ទទឹកជោគ ហើយពេលដែលឡើងមកវិញ ក៏ជាន់ចំក្តារបាក់ចូលទឹកម្តងវិញទៀតតើមកពីអ្វី?បញ្ហាសំខាន់ គឺយើងទើបតែចាប់ផ្តើមថតទេ ចុះប្លង់ផ្សេងទៀត ត្រូវធ្វើយ៉ាងម៉េច?
ថតលើកមុន អ្នកខ្លះលឺសំលេងលើដំបូលផ្ទះ ហើយធ្លាក់ចិញ្ចៀនចូលទឹក លើកនេះបញ្ហាលើcameraម្តង។
ក្រោយពីបានអានសារនេះរួច ហ្វេនៗជាច្រើនបានបារម្ភពីសុវត្ថិភាពរបស់ Peypey Dy ដោយផ្តល់យោបល់ថា គួរតែដាក់សំណែន និងសុំខមាទោសគេទៅ ព្រោះថាផ្លូវងងឹតគេអាចនឹងខឹងក៏ថាបាន៕
សូមចូលមើលរូបភាពខាងក្រោម៖






