ក្ដៅកៅអីហើយ! អតីតគ្រូបង្វឹកនៅ PL រូបនេះជាគោលដៅធំ ដែលអាចនឹងមកដឹកនាំ R. Madrid ជំនួសលោក Zidane

//s9.kh1.co/ec/ec8dd7f95820be2afbc4ff3157c3769a56ed777c.jpg
កីទ្បា

 ០២-ធ្នូ-២០២០ ៩ល្ងាច · ៣ ឆ្នាំមុន

ប្រសិនបើ Zinedine Zidane នៅតែដឹកនាំ Real Madrid មិនបានល្អចំនួន៤ប្រកួតទៀត នោះលោកនឹងត្រូវបាត់បង់កៅអីជា គ្រូបង្វឹកក្លិបយក្សអេស៉្បាញមួយនេះហើយ

បរទេស៖ បើយោងតាមគេហទំព័រ Marca បានឲ្យដឹងថាលោក Zinedine Zidane អាចនឹងបាត់បង់កៅអីជាគ្រូបង្វឹករបស់ក្លិបយក្សអេស៉្បាញ Real Madrid ប្រសិនបើនៅតែដឹកនាំមិនបានល្អចំនួនបួនប្រកួតទៀត ពោលត្រូវប៉ះជាមួយ Sevilla, Borussia Monchengladbach, Atletico Madrid  និង Athletic Bilbao

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Zinedine Zidane
លោក Zinedine Zidane

គួរឲ្យដឹងដែរថា Real Madrid ហាក់ដូចជាមានទម្រង់លេងដុនដាបខ្លាំងនៅដើមរដូវកាល២០២០/២១នេះ​ ពោលកំពុងឈរនៅលេខ៣ក្នុងពូល B នៃពានរង្វាន់ UEFA Champions League និងឈរនៅលេខ៤ ក្នុងក្របខ័ណ្ឌ La Liga ។ ហើយសម្រាប់ពីរប្រកួតចុងក្រោយនេះ គឺចាញ់ទាំងពីរប្រកួតតែម្តង ដោយចាញ់ Alaves ក្នុងដី​ ២-១ និងចាញ់ Shakhtar Donetsk ក្រៅដី ២-០។


លោក Zinedine Zidane
លោក Zinedine Zidane

ដោយឡែកគេហទំព័រ Marca បានបន្ថែមទៀតថាអតីតគ្រូបង្វឹករបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino គឺជាបេក្ខភាពឈានមុខគេដែលអាចមកដឹកនាំ Real Madrid ជំនួសលោក Zidane ។​ មែនទែនទៅនៅពេលនេះលោក Pochettino មិនទាន់សម្រេចចិត្តទៅដឹកនាំក្លិបណាមួយនៅឡើយទេ ក្រោយចាកចេញពី Spurs កាលពីចុងឆ្នាំ២០១៩មក៕


លោក Mauricio Pochettino
លោក Mauricio Pochettino

ប្រភពthesun

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T