អ្នកវិទ្យាសាស្ត្រមួយក្រុម រកឃើញវិធីបំលែងសារធាតុអំបិលនៅ​ភពព្រះអង្គារ ឱ្យទៅ​ជាអុកស៊ីសែននិងឥន្ធនៈ​ ​

//s9.kh1.co/53/5383806f92c2fb8f06d852282408c19f9c58b073.jpg
សង្គម

 ០២-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

អ្នកវិទ្យាសាស្ត្រមួយក្រុម មកពីសាកលវិទ្យាល័យវ៉ាស៊ីនតោននៅក្នុងទីក្រុង St. Louise បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយ ដែលអាចបំលែង​សារធាតុអំបិលនៅលើ​​ភពព្រះអង្គារ (ភពក្រហម) ឱ្យទៅ​ជាអុកស៊ីសែននិងឥន្ធនៈ

វ៉ាស៊ីនតោន៖ អ្នកវិទ្យាសាស្ត្រមួយក្រុម មកពីសាកលវិទ្យាល័យវ៉ាស៊ីនតោននៅក្នុងទីក្រុង St. Louise បានបង្កើត​ឧបករណ៍ទំនើបមួយ ដែលអាចបំលែង​សារធាតុអំបិលនៅលើ​​ភពព្រះអង្គារ (ភពក្រហម) ឱ្យទៅ​ជាអុកស៊ីសែននិងឥន្ធនៈ សម្រាប់​អវកាសយានិកអាចប្រើប្រាស់បាន នៅពេលចាប់ផ្តើមបេសកកម្ម​ទៅចុះចតនៅលើភពក្រហមនេះ​ ក្នុងឆ្នាំ២០៣៣ ខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ឧបករណ៍បំលែង Brine Electrolyzer គឺប្រើប្រាស់ចរន្តអគ្គិសនី ដើម្បីបំបែក​សារធាតុអំបិលទៅជាអុកស៊ីសែននិងអ៊ីដ្រូសែន ​។ ហើយ​លើសពីនេះ វាក៏អាច​ផលិតបានអុកស៊ីសែន ២៥ដង ច្រើនជាងឧបករណ៍ ​In-Situ Resource Utilization ​ឬ MOXIE របស់អង្គការណាសា ដែលបានដាក់ប្រើប្រាស់ជាមួយនឹងយានរុករកនៅលើភពក្រហម កាលពីខែកក្កដាផងដែរ។

គួរជម្រាបដែរថា ដើម្បីអាចធ្វើដំណើរទៅកាន់ភពព្រះអង្គារបាន មិនថាទៅ​រយៈពេលយូរឬរយៈពេលខ្លីនោះទេ គឺអវកាសយានិកនឹងត្រូវការ​នូវឧបករណ៍ចាំបាច់មួយចំនួន សម្រាប់នៅប្រើប្រាស់នៅទីនោះ ជាពិសេសគឺអុកស៊ីសែនសម្រាប់ដកដង្ហើម និងឥន្ធនៈសម្រាប់ធ្វើដំណើរត្រឡប់មកផែនដីវិញ៕

អ្នកវិទ្យាសាស្ត្រជឿថា ភពព្រះអង្គារមានទឹក ប៉ុន្តែទឹកនោះ​ភាគច្រើន​ស្ថិតក្នុងទម្រង់កក ហើយនៅសល់គឺធ្វើជាសារធាតុអំបិល
អ្នកវិទ្យាសាស្ត្រជឿថា ភពព្រះអង្គារមានទឹក ប៉ុន្តែទឹកនោះ​ភាគច្រើន​ស្ថិតក្នុងទម្រង់កក ហើយនៅសល់គឺធ្វើជាសារធាតុអំបិល
ភពព្រះអង្គារ
ភពព្រះអង្គារ
ភពព្រះអង្គារ
ភពព្រះអង្គារ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១១ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T