កូរ៉េខាងត្បូង គ្រោងនឹងដាក់សាកល្បងយន្តហោះដ្រូនបីប្រភេទ ដែលបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់របស់ខ្លួន

//s9.kh1.co/79/79023b5b6db956a47f6e1fb2c266c589446c3683.jpg
សង្គម

 ០២-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

យន្តហោះដ្រូនអត្តឃាត និងយន្តហោះដ្រូនបំពាក់កាំភ្លើងដ៏ទំនើបចុងក្រោយនេះ នឹងត្រូវបានដាក់ឱ្យដំណើរការក្នុងរយៈពេល ៣ ទៅ ៦ ខែខាងមុខនេះ

សេអ៊ូល យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap បានឱ្យដឹងថា យោធាកូរ៉េគ្រោងនឹងដាក់ពង្រាយសាកល្បង យន្តហោះដ្រូនអត្តឃាត និងយន្តហោះដ្រូនបំពាក់កាំភ្លើងនៅឆ្នាំក្រោយ​ ក្នុងគោលបំណងបម្រើសមរភូមិប្រយុទ្ធនាពេលអនាគត ដែលកំពុងតែមានការវិវត្តន៍យ៉ាងឆាប់រហ័ស។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋបាលនៃគម្រោងលទ្ធកម្មយោធាកូរ៉េបានបញ្ជាក់ឱ្យដឹងថា ខ្លួនបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតយន្តហោះដ្រូន ដើម្បីនាំយកយន្តហោះដ្រូនបីប្រភេទដូចជា យន្តហោះដ្រូនអត្តឃាត យន្តហោះដ្រូនបំពាក់កាំភ្លើង ដែលអាចបាញ់ចំគោលដៅចេញពីលើអាកាស និងយន្តហោះដ្រូនខ្នាតតូច ដែលមានមុខងារឃ្លាំមើល និងសមត្ថភាពវាយប្រហារ។

គួរជម្រាបថា ការសាកល្បងនឹងត្រូវដាក់ឱ្យដំណើរការក្នុងរយៈពេល ៣ ទៅ ៦ ខែខាងមុខនេះ ដើម្បីគាំទ្រ និងធ្វើនវានុវត្តន៍លើវិស័យយោធារបស់ខ្លួន ជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិតចុងក្រោយបង្អស់នេះ ក្នុងគោលដៅបង្កើនសមត្ថភាពការពារជាតិឱ្យរិតតែខ្លាំងក្លា និងឈានមុខ៕

យន្តហោះដ្រូន ដែលបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់របស់កូរ៉េ
យន្តហោះដ្រូន ដែលបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់របស់កូរ៉េ
ទាហានយោធាកូរ៉េ
ទាហានយោធាកូរ៉េ
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T