ចក្រ​ភពអង់​គ្លេស ប្រើ​វ៉ាក់​សាំង​​កូវីដ​១៩ ​​មុន​គេ​​បង្អស់​​លើ​​ពិភព​​លោក​​

//s9.kh1.co/bc/bceb62ef9ad2cb522cc1d8656140216966cd39f8.jpg
សង្គម

 ០២-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

រដ្ឋាភិបាលចក្រភពអង់គ្លេស (UK) សម្រេចឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech​ ជាផ្លូវការ​សម្រាប់ប្រជាជនខ្លួន

រដ្ឋាភិបាលចក្រភពអង់គ្លេស (UK) សម្រេចឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech​ ជាផ្លូវការសម្រាប់ប្រជាជនខ្លួន។ អង់គ្លេស គឺជាប្រទេសមុនគេបង្អស់លើពិភពលោក ដែលអនុញ្ញាត (win licence) ប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចក្រភពអង់គ្លេស បានក្លាយជាប្រទេសលោកខាងលិចដំបូងបង្អស់ ដែលបានផ្តល់សិទ្ធិចាក់វ៉ាក់សាំងប្រឆាំងនឹង Covid ដោយបើកផ្លូវសម្រាប់ការចាក់ថ្នាំបង្ការមេរោគកូវីដ ១៩ ដោយប្រើវ៉ាក់សាំង Pfizer / BioNTech។ ក្នុងនោះគេនឹងចាប់ផ្តើមអនុវត្តចំពោះក្រុមដែលប្រឈមហានិភ័យបំផុតនៅសប្តាហ៍ក្រោយ។

វ៉ាក់សាំងនេះ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ដោយមន្ត្រីបទប្បញ្ញត្តិស្តីពីឱសថសាស្ត្រ និងសុខភាព (MHRA) មុនការសម្រេចចិត្តដោយសហរដ្ឋអាមេរិក និងអឺរ៉ុប។ MHRA ត្រូវបានផ្តល់ការអនុម័តវ៉ាក់សាំងដោយ​រដ្ឋាភិបាល​ក្រោម​បទប្បញ្ញត្តិពិសេសមុនថ្ងៃទី ១ ខែមករា ខណៈនឹងទទួលខុសត្រូវទាំងស្រុងចំពោះការអនុញ្ញាតឲ្យប្រើថ្នាំ​នៅក្នុង​ចក្រភពអង់គ្លេសបន្ទាប់ពី Brexit ។

ក្រុមហ៊ុនបាននិយាយថា វ៉ាក់សាំងដំបូងនឹងមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ចក្រភពអង់គ្លេសបានទិញវ៉ាក់សាំង​ចំនួន ៤០លានដូស (40m doses of the vaccine) ដែលត្រូវបានបង្ហាញថាមានប្រសិទ្ធភាព ៩៥% ក្នុងការ​សាក​ល្បង​ចុង​ក្រោយរបស់ខ្លួន។

ទោះបីជា វ៉ាក់សាំងត្រូវតែរក្សាទុកនៅសីតុណ្ហភាព -៧០ អង្សាក៏ដោយ ក្រុមហ៊ុននិយាយថាវាអាចរក្សា​ទុកបាន​រហូត​ដល់ ៥ ថ្ងៃក្នុងទូរទឹកកកគឺពី ២-៨ អង្សាសេ។ ក្រុមអាទិភាពទីមួយ សម្រាប់ការចាក់វ៉ាក់សាំងគឺអ្នករស់នៅតាមផ្ទះ ដែល​ប្រហែលជាមិនអាចមកមណ្ឌលផ្តល់ថ្នាំបង្ការរួមជាមួយបុគ្គលិកដែលមើលថែពួកគេបានទេ។ កម្រិតសីតុណ្ហភាព​ដែល​ដាក់ក្នុងទូរទឹកកក វាអាចរក្សាគុណភាពចាក់វ៉ាក់សាំងបាន៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T