លើសជាតិស្ករហើយ! ញ៉ែម សុគន្ធ និងភរិយា រៀបចំពិធីខួបអាពាហ៍ពិពាហ៍គម្រប់២ឆ្នាំ យ៉ាងស្វីត

//s9.kh1.co/be/be6c8f3cf57ed2b1f2e388c23a98957cac02b3c9.png
តារា & កម្សាន្ដ

 ០២-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

រៀបចំពិធីបែបសាមញ្ញ ជូនផ្កាមួយបាច់ធំទៅដល់ភរិយា ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់២ឆ្នាំ របស់ ញ៉ែម សុគន្ធ។

ភ្នំពេញ៖ បើងាកមើល ជីវិតគ្រួសារ របស់តារាសម្តែង ​និងជាពិធីករល្បីឈ្មោះ លោក ញ៉ែម សុគន្ធ មើលទៅហាក់បីដូចកំពុងមានសេចក្ដីសុខយ៉ាងខ្លាំងជាមួយភរិយា ជាទីស្រលាញ់ដ៏ស្រស់សោភា បូករួមជាមួយចំណងដៃរបស់អ្នកទាំងពីរ ទទួលបានកូនប្រុសដំបូងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្មីៗនេះវិញ នៅក្នុងថ្ងៃគម្រប់ ២ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់លោក និង ភរិយានៅលើគណនីហ្វេសប៊ុករបស់តារាប្រុសនេះ គេបានឃើញ អ្នកទាំងពីរ ក៏បានរៀបចំពិធីដ៏តូចមួយ ខណៈដែលបាននាំគ្នាទៅញ៉ាំអាហារពេលល្ងាចនៅក្នុងហាងដ៏ប្រណីតមួយ ជាពិសេសនោះរូបលោក ក៏បានទិញបាច់ផ្កា ក៏ដូចជានំខេក ដើម្បីអបអរក្នុងថ្ងៃពិសេសរបស់ពួកគេផងដែរ។

ក្នុងនោះដែរ គេសង្កេតឃើញថា អ្នកទាំងពីរ ពោរពេញដោយភាពសប្បាយរីករាយ យ៉ាងក្រៃលែង ជាពិសេសនោះ ក្នុងឆ្នាំនេះ ក៏បានបន្ថែមសមាជិកម្នាក់ទៀត បានធ្វើឲ្យក្រុមគ្រួសាររបស់តារាប្រុសរូបនេះ មើលទៅកាន់តែមានសុភមង្គលថែមមួយកម្រិត ក្រោយពីបានមើលទិដ្ឋភាពដ៏មានសេចក្តីសុខបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក ញ៉ែម សុគន្ធ និងក្រុមគ្រួសារ
  លោក ញ៉ែម សុគន្ធ និងក្រុមគ្រួសារ
  លោក ញ៉ែម សុគន្ធ និងក្រុមគ្រួសារ
  លោក ញ៉ែម សុគន្ធ និងក្រុមគ្រួសារ
  លោក ញ៉ែម សុគន្ធ និងក្រុមគ្រួសារ
  លោក ញ៉ែម សុគន្ធ និងក្រុមគ្រួសារ
កូនប្រុសរបស់អ្នកទាំងពីរ
កូនប្រុសរបស់អ្នកទាំងពីរ
នំខេក និង បាច់ផ្កា
នំខេក និង បាច់ផ្កា
នំខេក និង បាច់ផ្កា
នំខេក និង បាច់ផ្កា
ញ៉ែម សុគន្ធ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T