ក្រោយគេសើចចំអកថា ពាក់ខោអាវដូចល្ខោន! ណុប បាយ៉ារិទ្ធ ក៏តបទៅវិញ យ៉ាងចាស់ដៃ

//s9.kh1.co/ce/ce4996b0a4d30232c09d964cc803ff7e4b641afe.jpg
តារា & កម្សាន្ដ

 ០២-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

អាវដែលលោក ណុប បាយ៉ារិទ្ធ ខំច្នៃម៉ូដដោយក្តីស្រលាញ់និង សេចក្តីប្រឹងប្រែង បែរជាត្រូវគេទម្លាក់ថាដូចតួល្ខោនទៅវិញ ធ្វើឲ្យតារាប្រុសរូបនេះតបទៅវិញ ដោយចិត្តត្រជាក់ជាទីបំផុត។

ភ្នំពេញ៖ ភាពល្បីល្បាញរបស់តារាចម្រៀងនិង ជាគណកម្មការ ក្នុងកម្មវិធី The Voice Cambodia លោក ណុប បាយ៉ារិទ្ធ គឺត្រូវបានបែកធ្លាយសុះសាយ ទៅកាន់មហាជនជាច្រើន នៅក្នុងប្រទេសកម្ពុជានិង ថែមទាំងទៅដល់ក្រៅប្រទេសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាប្រុសនេះមានទាំងសមត្ថភាពពិសេសនៅក្នុងវិស័យសិល្បៈ ដោយអាចច្រៀងបានយ៉ាងពីរោះអន្លង់អន្លោច តាមរយៈទឹកដមសំនៀងដ៏មានក្រអួនក្រអៅផងដែរ ក្រៅពីនេះទៀតលោកក៏មានចិត្តស្រលាញ់ខាងផ្នែក រចនាផងដែរ ដោយកន្លកមកលោកតែងបន្ថែមសោភ័ណភាពទៅ លើសម្លៀកបំពាក់ដោយការច្នៃម៉ូដទៅជាទម្រង់ផ្សេងៗតាមការគិតស្រមើស្រម៉ៃនិង ច្នៃប្រឌិតរបស់ខ្លួនផងដែរ ដោយមិនងាយធ្វើបាននោះទាល់មានគំនិតផ្នែកខាងនេះនិង ការតស៊ូប្រឹងប្រែងផងដែរ។

ជាក់ស្តែងកាលពីម្សិលមិញនេះ លោក ណុប បាយ៉ារិទ្ធ បានទម្លាយរឿងពិតដែលត្រូវបានគេបង្អាប់នូវស្នាដៃរចនាម៉ូដរបស់លោក ដែលខិតខំធ្វើទាំងថ្ងៃទាំងយប់ទើបបានចេញជារូបរាងសម្លៀកបំពាក់ដ៏ប្រណីតមួយ ដោយសារនៅក្នុងបណ្តាញសង្គមបានបង្ហោះថា៖

ក្តីស្រម៉ៃ១របស់ខ្ញុំគឺចង់ក្លាយជាdesigner និងចង់ក្លាយជាម្ចាស់Brandសម្លៀកបំពាក់ដែលdesignចេញមកដោយគំនិតរបស់ខ្ញុំផ្ទាល់។ ៩០%នៃសម្លៀកបំពាក់របស់ខ្ញុំក្រោយពីកាត់ដេរដោយជាងដេររួចគឺខ្ញុំតែងតែយកវាមកdesignដោយផ្ទាល់ដៃ ធ្វើដោយដៃ បើទោះជាសម្លៀកបំពាក់នោះទិញស្រាប់ក៏ត្រូវតែយកវាមកឆ្នៃឲ្យទៅជាថ្មីមួយផ្សេង ដែលចេញពីគំនិតខ្លួនឯង ។ សម្រាប់អាវមួយចំណាយពេលហោចណាស់៣ថ្ងៃ ។ ឃើញរូបនេះ អាវដែលខ្ញុំពាក់ក្នុងកម្មវិធីthe mask singer cambodiaរដូវកាលទី១ គិតមកដល់ពេលនេះ១ឆ្នាំជាងហើយ តែខ្ញុំចាំបានថាអាវមួយនេះខ្ញុំបានចំណាយពេលធ្វើរយៈពេល៥ថ្ងៃគត់ទើបរួចរាល់ទាំងស្រុង រីឯពេលវេលាគឺធ្វើដល់ម៉ោង១យប់ទើបឈប់ ។ ធ្វើដោយការដេរផង បិទផង ពិតជាមិនងាយស្រួលនោះទេ គ្រាប់គ្រីស្កាល់ និងត្បូងមិនថាគ្រាប់ធំ គ្រាប់តូច គ្រាប់ខ្លះតូចបំផុតត្រឹមទំហំ៣លី ត្រូវបិទ ត្រូវដេរម្តង១គ្រាប់ៗ ទម្រាំចេញជារាងក្បាច់ដែលខ្លួនឯងចង់បាន បើគិតជាចំនួនគ្រាប់ សរុបទាំងតូចទាំងធំគឺចូលដល់ខ្ទង់ពាន់គ្រាប់ឯណោះ ។ និយាយរួមហត់ ចុកចង្កេះ រួយដៃរួយជើង តែសប្បាយចិត្តព្រោះវាចេញពីការព្យាយាមរបស់ខ្លួនឯងនិងការអត់ធ្មត់ក្នុងការងារ ។ គ្រប់យ៉ាងគឺកើតចេញពីការព្យាយាម ព្យាយាមខ្វះការតស៊ូ អត់ធ្មត់ក៍មិនអាចសម្រេចគោលដៅបានដែរ ។ ដៃខ្ញុំមុតមុខម្ជុរហូរឈាមសឹងគ្រប់ម្រាម ជួនចាក់លេចដល់សាច់ក៏មាន ស្នាមសុះតែម្តង ពេលខ្លះកាវស្រក់លើសាច់ទាំងដៃទៅជាង បន្សល់នៅស្នាមច្រើនកន្លែង តែខ្ញុំនៅតែរីករាយនៅអ្វីដែលកើតពីការខិតខំរបស់ខ្ញុំ មានមនុស្សមួយផ្នែកតូចសើចចំអកឲ្យខ្ញុំថាខ្ញុំពាក់ខោអាវដូចល្ខោន តែខ្ញុំញញឹមទុកក្នុងចិត្តថា អ្នកគ្មានថ្ងៃយល់ អ្នកសម្លឹងឃើញពិភពលោកតូចចង្អៀតហើយងងឹតណាស់សម្រាប់អ្នក ហើយក៍គ្មានថ្ងៃដែលអ្នកធ្វើបានដូចខ្ញុំ ព្រោះអ្នកមិនស្គាល់ពីតម្លៃពិតនៃការឆ្នៃប្រឌឹតនិងការព្យាយាម បើអ្នកគ្មានទេពកោសល្យកុំថាឡើយត្រឹមដេរត្បូងមួយគ្រាប់ សូម្បីតែដោតអំបោះចូលម្ជុរអ្នកធ្វើមិនបានផង។

ណុប បាយ៉ារិទ្ធ

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនជាច្រើនក៏បានសរសើរនូវស្នាដៃច្នៃម៉ូដទៅលើសម្លៀកបំពាក់របស់តារាប្រុសរូបនេះផងដែរ ក្រៅពីនេះ ពួកគេក៏បានផ្តល់ជាកំលាំងចិត្តសម្រាប់ការងាររចនាម៉ូដនេះបន្តទៅមុខទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធនិង អាវដែលលោកបានច្នៃខ្លួនឯង
ណុប បាយ៉ារិទ្ធនិង អាវដែលលោកបានច្នៃខ្លួនឯង
ណុប បាយ៉ារិទ្ធនិង អាវដែលលោកបានច្នៃខ្លួនឯង
ណុប បាយ៉ារិទ្ធនិង អាវដែលលោកបានច្នៃខ្លួនឯង
ណុប បាយ៉ារិទ្ធនិង អាវដែលលោកបានច្នៃខ្លួនឯង
ណុប បាយ៉ារិទ្ធនិង អាវដែលលោកបានច្នៃខ្លួនឯង
ណុប បាយ៉ារិទ្ធនិង អាវដែលលោកបានច្នៃខ្លួនឯង
ណុប បាយ៉ារិទ្ធនិង អាវដែលលោកបានច្នៃខ្លួនឯង
ណុប បាយ៉ារិទ្ធនិង អាវដែលលោកបានច្នៃខ្លួនឯង
ណុប បាយ៉ារិទ្ធនិង អាវដែលលោកបានច្នៃខ្លួនឯង
អាវដែល ណុប បាយ៉ារិទ្ធបានច្នៃខ្លួនឯង
អាវដែល ណុប បាយ៉ារិទ្ធបានច្នៃខ្លួនឯង
គ្រឿងសម្រាប់ច្នៃអាវ ខ្លួនឯង
គ្រឿងសម្រាប់ច្នៃអាវ ខ្លួនឯង
អាវដែល ណុប បាយ៉ារិទ្ធបានច្នៃខ្លួនឯង
អាវដែល ណុប បាយ៉ារិទ្ធបានច្នៃខ្លួនឯង
អាវដែល ណុប បាយ៉ារិទ្ធបានច្នៃខ្លួនឯង
អាវដែល ណុប បាយ៉ារិទ្ធបានច្នៃខ្លួនឯង
អាវដែល ណុប បាយ៉ារិទ្ធបានច្នៃខ្លួនឯង
អាវដែល ណុប បាយ៉ារិទ្ធបានច្នៃខ្លួនឯង
អាវដែល ណុប បាយ៉ារិទ្ធបានច្នៃខ្លួនឯង
អាវដែល ណុប បាយ៉ារិទ្ធបានច្នៃខ្លួនឯង
អាវដែល ណុប បាយ៉ារិទ្ធបានច្នៃខ្លួនឯង
អាវដែល ណុប បាយ៉ារិទ្ធបានច្នៃខ្លួនឯង
ណុប បាយ៉ារិទ្ធបង្ហោះសារបែបនេះ
ណុប បាយ៉ារិទ្ធបង្ហោះសារបែបនេះ
ណុប បាយ៉ារិទ្ធ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T