មក​​ស្វែង​​យល់​​ពី​​ ​​«ករណី​​សង្ស័យ​ ​ជំងឺ​​កូវីដ​​១៩​»​​

//s9.kh1.co/c6/c6ab62e8d6ae2b29af96f88b7151c07c6960db97.jpg
សង្គម

 ០២-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

សម្រាប់ការស្វែងយល់ពីបញ្ហាសង្ស័យទាក់ទងនឹងកូវីដ១៩ ខ្មែរឡូតសូមចែករំលែកលោកអ្នកពីនិយមន័យនៃ «ករណី​សង្ស័យ​ជំងឺ​កូវីដ១៩»

ថ្មីៗ ក្រសួង​សុខាភិបាល បាន​​ប្រកាសពីលទ្ធផលតេស្តវិជ្ជមានថ្មីជាប់ៗគ្នាសរុប ១៦ករណី​ពាក់ព័ន្ធព្រឹត្តិការណ៍​សហគមន៍​​​ ២៨វិច្ឆិកា ដែលធ្វើឲ្យចំនួន​អ្នកឆ្លងក្នុងសហគមន៍សរុបឡើង​ដល់ ​១៧នាក់។ ក្រៅពីនេះ មន្ត្រីពាក់ព័ន្ធនៅតែ​បន្ត​ទទូចឲ្យបុគ្គលដែលធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺទាំងផ្ទាល់ និងប្រយោល ត្រូវរាយការណ៍ពីស្ថានភាពរបស់ខ្លួន​ដល់​មន្ត្រីសុខាភិបាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃ ២ធ្នូនេះ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានស្នើឲ្យអ្នក​ពាក់ព័ន្ធ​ផ្ទាល់​នឹង​​បុគ្គល​​មាន​កូវី​ដ​១​៩ មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​រាយ​ការណ៍ ដើម្បីរកប្រភពចម្លងកូវីដ១៩ ឲ្យបានលឿន។

សម្រាប់ការស្វែងយល់ពីបញ្ហាសង្ស័យទាក់ទងនឹងកូវីដ១៩ ខ្មែរឡូតសូមចែករំលែកលោកអ្នកពីនិយមន័យនៃ «ករណី​សង្ស័យជំងឺកូវីដ១៩» ដូចខាងក្រោម។ សូមបញ្ជាក់ថា នេះជាការណែនាំពីក្រសួងសុខាភិបាល។

បុគ្គលដែលមានសញ្ញា «យ៉ាងតិចមួយ» ក្នុងចំណោមសញ្ញាដូចខាងក្រោម៖

១. កំដៅយ៉ាងតិច ៣៧.៥ អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដដង្ហើម

២. ឬមានប្រវត្តធ្វើដំណើរឆ្លងខេត្តនៅក្នុងប្រទេស ឬក្រៅពីប្រទេសកម្ពុជា ក្នុងអំឡុងពេល ១៤ថ្ងៃ មុនចេញរោគសញ្ញា

៣. ឬបានប៉ះពាល់ជាមួយអ្នកដែលបានធ្វើដំណើរក្រៅប្រទេសកម្ពុជា ក្នុងអំឡុងពេល ១៤ថ្ងៃមុនចេញរោគសញ្ញា

៤. ឬបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ បញ្ជាក់ពីមមន្ទីរពិសោធន៍ ក្នុងអំឡុងពេល ១៤ថ្ងៃមុនចេញរោគសញ្ញា

៥. ឬជាអ្នកថែទាំសុខភាពនៅគ្រឹះស្ថានសុខាភិបាល។

ជាការកត់សម្គាល់ ព្រឹត្តិការណ៍ ២៨វិច្ឆិកា មានករណីអ្នកឆ្លងសរុប ១៧នាក់។ បើតាមក្រសួងសុខាភិបាល មកទល់​ពេល​នេះ ខ្លួនបានធ្វើតេស្តអ្នកពាក់ព័ន្ធចំនួន ៧,១៣១នាក់ ក្នុងចំណោមអ្នកត្រូវធ្វើតេស្តសរុប ៨,២១២នាក់។ ហើយ​នៅថ្ងៃ ២ធ្នូនេះ នឹងធ្វើតេស្តបន្តអ្នកនៅសល់ចំនួន ១,០៨១នាក់បន្ថែមទៀត។

គិតត្រឹមថ្ងៃ ០២ធ្នូនេះ កម្ពុជាមានករណីកូវីដ ១៩ សរុប​ចំនួន​​ ៣២៩នាក់ (រកឃើញករណីវិជ្ជមានថ្មី ០៣នាក់ទៀត នាំចូលមកពីក្រៅប្រទេស) និងសះស្បើយ ៣០៤៕

https://s9.kh1.co/__image/w=650,h=484,q=100/04/048e4c71cfae660225238584792c894d7ecdfab9.png
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T