រឿងមួយចំនួនដែលអាចជួយឱ្យអ្នកកាត់បន្ថយការអផ្សុកបាន ប្រសិនបើអ្នកកំពុងស្ថិតក្នុងការធ្វើចត្តាឡីស័កនៅផ្ទះ

//s9.kh1.co/28/281a950ad35ad78400575cbbd5be3a8954016a03.jpg
យល់ដឹង

 ០២-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

រឿងមួយចំនួនដែលអាចជួយឱ្យអ្នកកាត់បន្ថយការអផ្សុកបាន ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងការធ្វើចត្តាឡីស័ក

ថ្មីៗនេះករណីវីរុស Covid-១៩ កំពុងតែមានការកក្រើកឡើងខ្លាំង​នៅក្នុងប្រទេសកម្ពុជាយើង សម្រាប់អ្នកដែលពាក់ ព័ន្ធនឹងហេតុការណ៍ទាំងនោះ រួមមានទាំងដោយផ្ទាល់ និងដោយប្រយោលដូចជាខ្ញុំផងដែរដោយ ហេតុថាខ្ញុំក៏ជាម្នាក់​នៅ​ក្នុងចំណោមអ្នកដែលត្រូវធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃដែរ។ ដើម្បីជាការកាត់បន្ថយការអផ្សុកដែលអាច កើតមានយ៉ាងច្រើននៅក្នុង កំឡុងពេលនេះ ខ្ញុំសូមបបួលអ្នកគ្រប់គ្នាមកសាកល្បងធ្វើរឿងទាំងនេះជាមួយនឹងខ្ញុំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. រៀបចំកាដូសម្រាប់បុណ្យណូអែល

ខ្ញុំដឹងថាវាមិនមែនជាបុណ្យជាតិរបស់យើងនោះទេ ប៉ុន្តែវាក៏មិនបានខុសដែរនៅពេលដែលយើងគ្រាន់តែរៀបចំកាដូតូច សម្រាប់អ្នកជិតខាង ឬមនុស្សជាទីស្រឡាញ់របស់យើង។ ការគិតដល់វេលាសប្បាយៗទាំងនោះនឹងធ្វើឱ្យយើងមិនសូវ គិតច្រើន ហើយក៏ជួយសម្លាប់ពេលវេលាបានយ៉ាងល្អទៀតផង។

រូបតំណាង
រូបតំណាង

២. រៀបចំតុបតែងផ្ទះ

វាល្មមដល់ពេលហើយដែលអ្នកអាចរៀបចំបន្ទប់គេង ឬក៏ផ្ទះរបស់អ្នកឱ្យក្លាយទៅជាកន្លែងនៅក្នុងក្តីសុបិន្តរបស់អ្នក កម្រាលពូកដែលអ្នកចង់ផ្លាស់ប្តូរថ្មី ឬការផ្លាស់ប្តូរទីតាំងតុធ្វើការ អ្នកអាចចាប់ផ្តើមធ្វើវាបានហើយ ដូចដែលខ្ញុំកំពុងតែ ធ្វើនៅពេលនេះផងដែរ។ ខ្ញុំបានរៀបចំកន្លែងគេងថ្មី ថែមទាំងបានរៀបចំតុបតែងបិទរូបស្អាតនៅលើជញ្ជាំងដើមត្រៀម សម្រាប់បុណ្យណូអែលផងដែរ។

អ៊ីនធឺណេត
អ៊ីនធឺណេត

៣. រៀនភាសាថ្មី

ខ្ញុំជាមនុស្សដែលចូលចិត្តមើលរឿងភាគកូរ៉េ ទើបថ្មីៗនេះខ្ញុំបានព្យាយាមរៀនភាសាកូរ៉េដោយខ្លួនឯងតាមរយៈវីដេអូ បង្រៀននៅលើយូធូប ឬក៏ហ្វេសប៊ូកជាច្រើនទៀត។ អ្នកក៏អាចជ្រើសរើសរៀនភាសាជាច្រើនទៀតដែលអ្នកចូលចិត្ត ដោយការចុះឈ្មោះចូលរៀនតាមអនឡាញ ឬក៏ការចូលរួមក្នុងនៅក្រុមដែលមានបង្រៀនភាសា វាមិនត្រឹមតែសប្បាយ ហើយនៅអាចស្គាល់មិត្តភក្តិថ្មីៗជាច្រើនទៀត។

រូបតំណាង
រូបតំណាង

៤. រៀនធ្វើម្ហូប

មនុស្សស្រីចេះធ្វើម្ហូបគឺហៅថាពូកែ តែមនុស្សប្រុសចេះធ្វើម្ហូបវិញគឺហៅថាអស្ចារ្យ ហេតុនេះហើយពួកយើងអាចចាប់ ផ្តើមប្រើពេលនេះមករៀនធ្វើម្ហូបទាំងបែបខ្មែរ និងបរទេសគឺកាន់តែល្អ សូមកុំភ្លេចថានៅពេលធ្វើនោះអ្នកអាចថតជា វីដេអូ ឬរូបភាពសម្រាប់បង្ហោះចែកចាយឳ្យមិត្តរបស់អ្នកលួចច្រណែនបានក៏កាន់តែល្អ។

រូបតំណាង
រូបតំណាង

៥. រៀនថតរូប

ទោះជាអ្នកចំណាយពេលតែនៅក្នុងផ្ទះក៏ពិតមែន តែអ្នកនៅតែអាចរៀនថតរូបដោយខ្លួនឯងបានដោយគ្រាន់តែចេះ រើសឬរៀបចំប្លង់ឳ្យស្អាតគឺរួចជាស្រេច។មិនថាជាម៉ាស៊ីនថត ឬទូរស័ព្ទក៏ដោយ អ្នកនៅតែអាចរៀនបច្ចេកទេសថតបាន ដូចគ្នា ហើយចំពោះវិធីថតឳ្យបានស្អាតនោះ គឺកាន់តែមិនពិបាកទៀត ព្រោះគ្រាន់តែអ្នករកមើលវានៅលើអ៊ីនធឺណិត ទៅអ្នកនឹងបានគ្រប់យ៉ាងដែលអ្នកចង់បានភ្លាម។

រូប​តំណាង
រូប​តំណាង

 ៦. រៀបចំផែនការដើរលេង

សូមកុំផ្តោតអារម្មណ៍តែលើការដែលអ្នកត្រូវសំងំនៅក្នុងផ្ទះពេកអី អ្នកគួរគិតដល់ទីកន្លែងដែលអ្នកចង់ទៅបន្ទាប់ពីការ ធ្វើចត្តាឡីស័កបានបញ្ចប់ គិតដល់មនុស្សពិសេសដែលអ្នកនឹងបានជួប គិតដល់អាហារនិងការណាត់ជួបគ្នាដែលធ្វើឱ្យ អារម្មណ៍របស់អ្នករីករាយ កុំភ្លេចរៀបចំផែនការទាំងនោះដោយសារកត់ត្រាវាទុក ព្រោះមិនយូរនោះទេអ្នកនឹងបានចេញ ទៅកាន់ពិភពខាងក្រៅម្តងទៀត ដូចជាខ្ញុំនៅពេលនេះដែលបានរៀបចំផែនការទុកជាច្រើន ហើយសង្ឃឹមថានឹងអាចធ្វើ វាឱ្យបានឆាប់តាមដែលអាចធ្វើបាន។

រូបតំណាង
រូបតំណាង

៧. ធ្វើការដាំដុះ

អ្នកអាចចាប់ដាំកូនបន្ទាលតូចៗ ឬពពួកបន្លែសម្រាប់ធ្វើម្ហូបនៅក្នុងផ្ទះបានហើយ វាមិនត្រឹមតែជួយសម្លាប់ពេលវេលា បានយ៉ាងល្អនោះទេ នៅអាចជួយឳ្យអ្នកសន្សំសំចៃលុយកាក់បានច្រើនទៀតផង។

អ៊ីនធឺណេត
អ៊ីនធឺណេត

៨. រៀនភ្លេង

បើសិនជាអ្នកក៏ដូចជាខ្ញុំដែលជាអ្នកចាប់អារម្មណ៍នឹងសិល្បៈភ្លេង ហើយក៏មានឧបករណ៍នោះរូចជាស្រេច អ្នកអាច ចាប់ផ្តើមយកវាមករៀនបានហើយ។ យើងបានព្យាយាមរៀនវាទៅតាមអ៊ីនធឺណិត ទោះជាវាមិនងាយស្រួលដូចជាការ បានទៅរៀនផ្ទាល់នៅឯសាលា ប៉ុន្តែវាធ្វើឱ្យខ្ញុំស្រស់ស្រាយ និងមិនអផ្សុកទៀតនោះទេ។

រូបតំណាង
រូបតំណាង

៩. សរសេររឿង

មិនមែនមនុស្សគ្រប់គ្នាអាចធ្វើជាអ្នកនិពន្ធនោះទេ ប៉ុន្តែអ្នកនិពន្ធទាំងអស់គឺជាមនុស្ស ហេតុនេះហើយអ្នកក៏អាចក្លាយ ជាម្នាក់នៅក្នុងចំណោមនោះដូចគ្នា។ អ្នកអាចសាកល្បងយកពេលទំនេររបស់អ្នកមកសរសេរជារឿងខ្លី កំណត់ហេតុ ឬសូម្បីតែជាការសរសេរសំបុត្រទៅកាន់មិត្តរបស់ណាម្នាក់ក៏កាន់តែល្អ ព្រោះនៅពេលដែលអ្នកកំពុងសរសេរនោះ អ្នកបានភ្លេចបានទៅហើយថាពេលវេលាបានកន្លងទៅបែបណា។

អ៊ីនធឺណេត
អ៊ីនធឺណេត

១០. ហាត់ប្រាណ

បើសិនជាអ្នកចូលចិត្តការរាំជាស្រេច បែបនេះគឺកាន់តែមិនពិបាក អ្នកអាចចាប់ផ្តើមរៀនហាត់ក្បាច់រាំថ្មីរបស់តារាកូរ៉េ សំណព្វិចិត្ត ឬមិនអ៊ីចឹងទេអាចហាត់ប្រាណបែបងាយៗដែលអ្នកធ្លាប់ហាត់កាលពីមុន ព្រោះវាមិនត្រឹមតែជួយមិនឱ្យអ្នកគិតច្រើននៅជួយឱ្យអ្នកមានសុខភាពល្អទៀតផង។

រូបតំណាង
រូបតំណាង

ខ្ញុំក៏ដឹងថាការធ្វើចត្តាឡីស័កគឺមិនមែនជារឿងងាយស្រួល ព្រោះខ្ញុំក៏កំពុងជួបប្រទះនឹងអាការស្ត្រស ហើយធុញថប់ជា ខ្លាំង ប៉ុន្តែខ្ញុំបានចំណាយពេលធ្វើរឿងទាំងដប់នេះ ហើយក៏រកឃើញថាវាជួយបានយ៉ាងច្រើន ហេតុនេះហើយខ្ញុំគ្រាន់ តែសង្ឃឹមថាអត្ថបទនេះអាចជួយដល់អ្នកគ្រប់គ្នា សូមរក្សាសុខភាព និងប្រយ័ត្នប្រយែងរាល់ពេលធ្វើដំណើរនៅតាម សាធារណៈ សូមពាក់ម៉ាស់ និងលាងដៃជាមួយអាល់កុលជានិច្ច៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T