អេស៊ីបរកឃើញករណីឆ្លងកូវីដថ្មីចំនួន ៣៧០ករណីបន្ថែម ខណៈដែលជំងឺរាតត្បាតនេះ នៅតែបន្តរាលដាលយ៉ាងគំហុក​

//s9.kh1.co/c1/c1fe4ea287bda0c6e15b587788f244265e45b6f3.jpg
សង្គម

 ០២-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ករណីឆ្លងវីរុសកូវីដថ្មីជាង ៣៧០ ករណី ធ្វើឱ្យអ្នកឆ្លងក្នុងប្រទេសនេះមានចំនួនកើនឡើងសរុបដល់ទៅជិត ១២ ម៉ឺនករណី ក្នុងនោះចំនួនអ្នកស្លាប់បានកើនឡើងរហូតដល់ ៦.៦៥០ នាក់

អេសុីប៖ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលអេស៊ីបកាលពីថ្ងៃច័ន្ទ បានប្រកាសឱ្យដឹងថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣៧០ ករណីបន្ថែម ដែលធ្វើឱ្យករណីឆ្លងក្នុងប្រទេសនេះ​ មានចំនួនកើនឡើងសរុបដល់ទៅជិត ១២ ម៉ឺនករណី ក្នុងនោះចំនួនអ្នកស្លាប់បានកើនឡើងរហូតដល់ ៦,៦៥០ករណី។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ អ្នកជំងឺចំនួន ១២២ នាក់ បានជាសះស្បើយ ដែលធ្វើឱ្យអត្រាអ្នកជាសះស្បើយមានរហូតដល់ ១០២,៧១៨ ករណី។

គួរបញ្ជាក់ថា កាលពីខែមីនា រដ្ឋាភិបាលអេសុីបបានដាក់ចេញនូវវិធានការណ៍ការពារយ៉ាងតឹងរ៉ឹង ដើម្បីទប់ទល់ទៅនឹងការផ្ទុះឡើងនៃជំងឺកូវីដនេះរួមមាន៖ ការដាក់បម្រាមមិនឱ្យមានការជួបជុំធំៗ ឬជាក្រុម បិទភោជនីយដ្ឋាន រោងល្ខោន រោងកុន ការដឹកជញ្ជូនទ្រង់ទ្រាយធំ និងកន្លែងសាធារណៈ ដែលមានលក្ខណៈបិតជិតផងដែរ។ ហើយអ្នកដែលមិនបានពាក់ម៉ាសនៅទីកន្លែងដែលបានកំណត់ខាងលើ អាចប្រឈមនឹងការផាកពិន័យរហូតដល់ទៅ ៤,០០០ អេសុីបផោន៕

https://s9.kh1.co/__image/w=650,h=488,q=100/66/66df583aca2e39fadbbbd6c0cbf2ab07d62b0eb4.jpg
https://s9.kh1.co/__image/w=650,h=366,q=100/3e/3e69381842242a4a844119b042d6b3c1140abe73.jpg
https://s9.kh1.co/__image/w=650,h=365,q=100/df/df8b64b23b3bff7480c62deba7f52c8aefd39d7c.jpg
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T