ច្បាប់ថ្មី «BTS Law» អនុញ្ញាត​ឱ្យ​តារា K-Pop អាច​ពន្យារ​ពេល​ចូល​​​​បម្រើ​​​​​កង​​​​ទ័ព​​​​ ដល់​​អាយុ​ ​​៣០​​​ឆ្នាំ​​​បាន​

//s9.kh1.co/5b/5be4c772c8119924fe8bb5f798a90ffcb4b85cff.jpg
នារី

 ០២-ធ្នូ-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

ច្បាប់នេះ គឺអនុញ្ញាតឲ្យអាយដលបុរសនៅក្នុងវិស័យ K-Pop ដែលទទួលបាន​មេដាយ​ពី​រដ្ឋាភិបាល ក្នុងនាមជាអ្នកលើកកម្ពស់​វប្បធម៌ជាតិទាំងនៅក្នុងស្រុក និងក្រៅស្រុក អាចចូលបម្រើកងទ័ព​នៅអាយុ​ ៣០​ឆ្នាំ​បាន

មួយថ្ងៃមុននឹងថ្ងៃកំណើតគម្រប់ ២៨ឆ្នាំរបស់ Jin នៃក្រុម BTS ច្បាប់មួយដែលគេដាក់ឈ្មោះថា “BTS Law” ត្រូវបាន​គេព្រមទទួលយកហើយ។ ច្បាប់នេះ គឺអនុញ្ញាតឲ្យអាយដលបុរសនៅក្នុងវិស័យ K-Pop ដែលទទួលបាន​មេដាយ​ពី​រដ្ឋាភិបាល ក្នុងនាមជាអ្នកលើកកម្ពស់វប្បធម៌ជាតិទាំងនៅក្នុងស្រុក និងក្រៅស្រុក អាចចូលបម្រើកងទ័ព​នៅអាយុ​ ៣០​ឆ្នាំ​បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា ច្បាប់កាលពីមុនគឺតម្រូវឳ្យបុរសមានកាតព្វកិច្ចបម្រើទាហានដល់ទៅ ២០ខែ ​​បន្ទាប់ពីពួកគេ​ឈានចូល​ដល់​អាយុ២៨ឆ្នាំ (ឬអាច​មុនអាយុនេះ​)។ ទោះយ៉ាងណាក៏ដោយ ច្បាប់ថ្មីនេះវាស្រដៀងនឹងច្បាប់សម្រាប់​អ្នក​អត្តពលកម្ម​​​ដែលបានឈ្នះ មេដាយនៅក្នុង Olympics ឬ Asian Games គឺនឹងត្រូវបានលើកលែង​ពី​កាតព្វកិច្ចនេះ។

ច្បាប់មួយនេះត្រូវ បានលើកឡើងកាលពីចុងខែកញ្ញា នៅខណៈនោះភាពជោគជ័យរបស់ BTS កំពុងត្រូវ​បាន​ទទួលស្គាល់យ៉ាងខ្លាំងជាមួយនឹងបទ “Dynamite”  តែទោះជាយ៉ាងណាវាជាការសម្រេចចិត្តរបស់ Jin ថា​គេចង់រង់ចាំ​ដល់ពីរឆ្នាំទៀត ដែរឬទេ៕

BTS
BTS
BTS
BTS
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T