ជាស្រីស្អាត ទោះ Selena តែងខ្លួនរយីករយាកដើរដោះស្បែកជើង យកសំរាមទៅចោល នៅតែលេចធ្លោ

//s9.kh1.co/ea/ea2b372b6a99e444a8eb0ac3801ea8bac1f24408.png
តារា & កម្សាន្ដ

 ០២-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

គ្រាន់តែស្លៀកពាក់បែបនេះ ប្រើជីវិតប្រចាំថ្ងៃធម្មតាសោះ ទាក់ទាញមិនស្ទើរ ពីសម្រស់របស់ Selena បែបនេះ

បរទេស៖ ក្រោយពីបានបង្ហាញខ្លួនក្នុងប៉ុស្តិ៍ទូរទស្សនិ៍ Disney តាំងពីកាលពីកុមារភាព បានបង្កើតភាពល្បីល្បាញរហូតមកដល់ពេលនេះ តារាចម្រៀង Selena Gomez បានក្លាយជាតារាលំដាប់ពិភពលោក ហើយក៏ជាអាយដល របស់អ្នកគាំទ្រជាច្រើនដោយសារតែ ទេពកោសល្យសិល្បៈ បូករួមនឹងសម្រស់ស្រស់ស្អាត អំណោយផលពីធម្មជាតិផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុដូច្នេះ មិនថារូបភាពមួយណា ដែលគេប្រមាញ់បានរបស់ តារាចម្រៀង Selena Gomez តែងតែទទួលបានការចាប់អារម្មណ៍ ក៏ព្រោះ សម្រស់ស្រស់ស្អាត ល្អគ្រប់ជុ្រងរបស់នាង នៅតែជាជាទីទាក់ទាញ ពីក្រសែភ្នែករបស់មហាជនទាំងពួង។

យ៉ាងណាមិញ ជាក់ស្តែង គេបានប្រមាញ់ រូបភាពប្រចាំថ្ងៃជាជីវិតស្រ្តីមេផ្ទះ នៅពេលដែល Selena ត្រូវបានគេឃើញស្លៀកពាក់ខោអាវធម្មតា ដើរចេញមកក្រៅផ្ទះ អូសធុងសំរាម ដាក់នៅមុខផ្ទះ យ៉ាងលេចធ្លោជាមួយសម្រស់បែបសាមញ្ញ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ រូបនាងបានដើរដោយជើងទទៅ ប៉ុន្តែនៅតែបង្ហាញពីភាពស្រស់ស្អាត និងសម្រស់របស់នាង ដ៏ផូរផង់ ដែលបញ្ចេញភាពស៊ិចស៊ីសាច់ស្មាម្ខាង បានធ្វើឲ្យនាងទាក់ទាញថែមមួយកម្រិតទៀត មិនចាញ់សម្រស់នៅលើឆាកប៉ុន្មាននោះទេ ទោះបីជាអតីតសង្សារ Justin Bieber តែងខ្លួននៅផ្ទះបែបនេះក្តីក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម៖

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez ជាមួយសម្រស់ជីវិតប្រចាំថ្ងៃរបស់នាង
Selena Gomez ជាមួយសម្រស់ជីវិតប្រចាំថ្ងៃរបស់នាង
Selena Gomez ជាមួយសម្រស់ជីវិតប្រចាំថ្ងៃរបស់នាង
Selena Gomez ជាមួយសម្រស់ជីវិតប្រចាំថ្ងៃរបស់នាង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T