ទោះផ្សារ AEON បើកឡើងវិញថ្ងៃនេះក៏ដោយ តែបើមិនពាក់ម៉ាស់ និងកម្តៅលើសពី៣៧.៥ អង្សារសេ មិនអនុញ្ញាតឲ្យចូល

//s9.kh1.co/97/9753497e96dfa75e9c2ab33f6e65deebdfb0e289.jpg
សង្គម

 ០២-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

អ៊ីអន

ភ្នំពេញ៖ ក្រោយបិទដំណើរការ នៃផ្សារទំនើប អ៊ីអនម៉ល អស់រយៈពេល២ថ្ងៃ ពេលនេះ ផេកផ្លូវការរបស់ផ្សារ ក៏បានបង្ហោះថា នឹងបើកឡើងវិញនៅថ្ងៃនេះ ក្រោយបានធ្វើតេស្តបុគ្គលិក ជាច្រើននាក់ ដែលពាក់ព័ន្ធ ប៉ះដោយប្រយោល ជាមួយនឹង ព្រឹត្តិការណ៍ថ្ងៃ២៨ ខែ វិច្ឆិកា ហើយលទ្ធផល ពួកគេ សុទ្ធតែ ទទួលលទ្ធផល អវិជ្ជមានទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែទោះជាយ៉ាងណា ក៏ផ្សារ អ៊ីអន នៅតែគោរពតាមគោលការណ៍បែបនេះដដែល ដោយបានសរសេរថា៖

«សួស្តីអតិថិជនជាទីគោរព !

ផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ សូមជម្រាបជូនអតិថិជនទាំងអស់អោយបានជ្រាបថា ផ្សារទំនើបយើងខ្ញុំនឹងបើកដំណើរការជាធម្មតាវិញ ចាប់ពីថ្ងៃទី០២ ធ្នូ ២០២០ វេលាម៉ោង ៣រសៀល ចំណែកផ្សារលក់ទំនិញទូទៅនឹងបើកដំណើរការនៅម៉ោង១១ព្រឹក។

ផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ នៅតែបន្តការអនុវត្តន៍គោលការណ៍ការពារជំងឺកូវីដ១៩ យ៉ាងប្រុងប្រយ័ត្ន និង យកចិត្តទុកដាក់ គិតពីសុវត្ថិភាពរបស់អតិថិជន និង បុគ្គលិកជាចំបង។

ដើម្បីការពារខ្លួនអ្នក និងអ្នកដទៃនៅជុំវិញ សូមអនុវត្តវិធីបង្ការមួយចំនួនតាមការណែនាំដូចខាងក្រោមៈ

- សូមពិនិត្យសីតុណ្ហភាព មុនពេលចូលផ្សារទំនើប អ៉ីអន ម៉ល (មិនអនុញ្ញាតិឲ្យចូលបើកំដៅលើសពី 37.5 អង្សារសេ)

- សូមមេត្តាពាក់ម៉ាស (មិនអនុញ្ញាតិអោយចូលបើមិនពាក់ម៉ាស)

- សូមលាងដៃជាមួយសាប៊ូ ឬ អាល់កុលអោយបានញឹកញាប់

- សូមរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១.៥ម៉ែត្រ

សូមចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩

សូមជំរាបជូនផងដែរថា ផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៊ីធី គឺបើកដំណើរការធម្មតា។!

ផ្សារអ៊ីអនម៉ល
ផ្សារអ៊ីអនម៉ល
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T