បទចម្រៀង «HWA» របស់ CL ល្បីកក្រើកពេញ Tik Tok ត្រូវគេយកទៅ Challenge ព្រោងព្រាត

//s9.kh1.co/06/069449a1f0ff4ecaa2ee0cc95dfe5c39543eb0d8.jpg
នារី

 ០២-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

បទចម្រៀង «HWA» របស់ CL ល្បីកក្រើកពេញ TikTok ត្រូវគេយកទៅ Challenge ព្រោងព្រាត

កូរ៉េខាងត្បូង៖ មិនយូរប៉ុន្មានមកនេះ CL អតីតសមាជិករបស់ 2NE1 បានត្រឡប់មកវិញជាមួយនឹងបទថ្មីរបស់ខ្លួន ហើយបទថ្មីនោះក៏ល្បីល្បាញយ៉ាងខ្លាំង។ គួរបញ្ជាក់ថា បទមួយនេះគឺជាបទមួយដែលអ្នកគាំទ្រទន្ទឹងរង់ចាំយ៉ាងយូរបំផុត ហើយបទមួយនេះមានទំនុកភ្លេងទាក់ទាញ ដែលស័ក្តិសមជាខ្លាំងជាមួយនឹងការរ៉េបរបស់តារាស្រីរូបនេះ ស្របជាមួយគ្នានេះបទមួយនេះក៏ត្រូវបានអ្នកលេង TikTok យកទៅធ្វើឱ្យកាន់តែល្បីល្បាញថែមទៀត នៅក្នុងវិធីដែលមិនធម្មតាមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

The #HWAchallenge បានយកផ្នែកសំខាន់នៃបទចម្រៀងត្រង់ mu-gung-hwa kko-chi pi-eoss-seub-nida មកច្រៀងដដែលៗ នៅមុនពេលដែលពួកគេតុបតែងខ្លួនថ្មី។ ឃ្លាមួយនេះមានន័យថា ផ្កាចាប់ផ្តើមរីកម្តងទៀតហើយ ដែលវាល្បីល្បាញខ្លាំងណាស់នៅក្នុងប្រទេសកូរ៉េ ហើយវាស្រដៀងទៅនឹងហ្គេមភ្លើងខៀវភ្លើងក្រហមដែលកូនក្មេងចូល ចិត្តលេងទៀតផង។ ហេតុនេះហើយទើបនៅក្នុង #HWAchallenge បណ្តារអ្នកលេង TikTok បានឮសម្លេងកូន ក្មេងនៅពីខាងដើម ដោយឃ្លាមួយនេះគឺយកត្រាប់តាមហ្គេមរបស់កូនក្មេង ដោយអ្នកលេងត្រូវបិទភ្នែកហើយបើកវិញ ធ្វើបែបនេះវិលទៅវិលមកដូចនៅក្នុងហ្គេមដែលក្មេងលេងនោះ។ អ្នកលេង TikTok បានធ្វើបែបនេះជាច្រើនដងមុន នឹងបញ្ចេញរូបភាពស្រស់ស្អាតរបស់ខ្លួននៅទីបញ្ចប់៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ការពេញនិយមមួយនេះត្រូវបានកត់សម្គាល់ដោយ CL ផ្ទាល់តែម្តង ដោយតារារូបនេះបានឆ្លើយតបនឹងការពេញ និយមនេះថា«ខ្ញុំចូលចិត្តនូវអ្វីដែលខ្ញុំបានឃើញ #HWAchallenge #TikTok»។

ប្រភព៖youtube

ប្រភព1

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T