នៅសុខៗ! រុស្សីដាក់ពង្រាយប្រព័ន្ធការពារគ្រាប់ផ្លោង S-300V4 ​លើកោះដែលមានជម្លោះ​ជាមួយជប៉ុន

//s9.kh1.co/3b/3b5c925ebcaa356a5bcc3b43ade6cc78205ae21c.png
សង្គម

 ០២-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រទេសរុស្ស៊ីបាននិយាយ កាលពីថ្ងៃអង្គារថា ខ្លួនបានដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល S-300V4 ថ្មីរបស់ខ្លួនសម្រាប់កាតព្វកិច្ចប្រយុទ្ធនៅលើបណ្តាកោះដែលមានជម្លោះនៅជិតប្រទេសជប៉ុន

មូស្គូ៖  ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល S-300V4 ថ្មីរបស់ខ្លួនសម្រាប់ប្រឆាំងការវាយប្រហារនៅលើបណ្តាកោះដែលមានជម្លោះក្បែរប្រទេសជប៉ុន។ ហើយគេយល់ថាកាធ្វើបែបនេះអាចជាសកម្មភាពមួយ ដែលទំនងជាធ្វើឱ្យក្រុងតូក្យូខឹង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានីយ៍ទូរទស្សន៍ Zvezda របស់ក្រសួងការពារជាតិរុស្ស៊ីបាន​គូសបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសចល័តដែលត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងការវាយប្រហារតាមអាកាសនិងពីលើអាកាស គឺស្ថិតនៅលើកោះ Iturup ​ជាកោះមួយក្នុងចំណោមកោះចំនួន៤ ​កាន់កាប់ដោយប្រទេសរុស្ស៊ី ដែលជប៉ុនអះអាងថា វាជាដែនដី​ភាគខាងជើងរបស់ខ្លួន។

ហេតុនេះហើយ ប្រទេសជប៉ុនមានភាពរសើបយ៉ាងខ្លាំងចំពោះ ចលនាយោធារបស់ប្រទេសរុស្ស៊ីនៅលើខ្សែសង្វាក់កោះសំខាន់ៗ ដែល​លាតសន្ធឹងនៅភាគឦសានពី កោះហុកកៃដូរបស់ជប៉ុន ទៅតំបន់កំផែងខាងកើតនៃប្រទេសរុស្ស៊ី។

គួរជម្រាប​ថា ការដាក់ពង្រាយនេះធ្វើឡើងមិន​យូរប៉ុន្មានទេ ​ក្រោយពីអតីតនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ដែលជាអ្នកធ្លាប់បានជំរុញឱ្យមានការដោះស្រាយជម្លោះ និងព្យាយាម​យកឈ្នះចិត្តប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin៕

ម៉ាស៊ីនការពារគ្រាប់ផ្លោង S-300V4
ម៉ាស៊ីនការពារគ្រាប់ផ្លោង S-300V4
ម៉ាស៊ីនការពារគ្រាប់ផ្លោង S-300V4
ម៉ាស៊ីនការពារគ្រាប់ផ្លោង S-300V4
ទីតាំងរបស់កោះ  kuril ដែលជប៉ុនហៅថា ទឺកដីទឹកដីភាគខាងជើង
ទីតាំងរបស់កោះ  kuril ដែលជប៉ុនហៅថា ទឺកដីទឹកដីភាគខាងជើង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T