ស្នេហា Pancake ជាមួយមន្ដ្រីប៉ូលីស រឹងមាំដូចដែកថែប ធ្វើAnniversary៩ឆ្នាំឡើងរ៉ូមែនទិក

//s9.kh1.co/de/deb0df007a657a250fba4424301abe9f0a33979a.jpg
តារា & កម្សាន្ដ

 ០២-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

សាមញ្ញ តែឡើងរ៉ូមែនទិន គម្រប់ខួបស្នេហ៍៩ឆ្នាំរបស់ Pancake និង លោកអធិការ កាន់តែបង្ហាញភាពផ្អែមល្ហែមកាន់តែខ្លាំង

ថៃ៖ បានកន្លងទៅជិតមួយទស្សវត្សរ៍តហើយដែល ស្នេហាចាស់ទុំរបស់ តារាស្រីលំដាប់ជួរមុខ Pancake Khemanit បានបើកចំហរ ត្រូវបានប្រកាសឲ្យមហាជនបានដឹង ជាមួយទំនាក់ទំនងស្នេហាជាមួយ មន្រ្តីប៉ូលីសជាន់ខ្ពស់មួយរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ បន្ទាប់ពីបានទាក់ទងគ្នាជាគូស្នេហ៍នេះដែរ ទោះបីអ្នកទាំងពីរមានការងាររវល់រៀងៗ ខ្លួន ក៏នៅតែ ឆ្លៀតមានពេលវាលាឲ្យគ្នា ជារឿយៗ និងនៅតែរក្សាភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច មិនចាញ់ស្នេហាវ័យក្មេងនោះឡើយ។

ជាក់ស្តែង ក្នុងថ្ងៃខួបស្នេហាគម្រប់ ៩ ឆ្នាំរបស់ តារាស្រីលំដាប់ជួរមុខ Pancake និង លោកអធិការ គេបានឃើញតារាស្រីរូបនេះ បានស្លៀករ៉ូបពណ៌ស្រស់ឆើតឆាយ បានបណ្តើរគូស្នេហ៍ ទទួលទានអាហារជាមួយគ្នា នៅលើ Sky Bar ក្រោមពន្លឺផ្កាយ រាប់ម៉ឺននៅលើមេឃ យ៉ាងរ៉ូមែនទិក។

លើសពីនេះ គូស្នេហ៍មួយគូនេះ ឃើញថាមានបង្ហោះជារូបភាព និងបាច់ផ្កាយ៉ាងស្រស់ស្អាត ដែលលោកអធិការជូនទៅតារាស្រី Pancake រួមជាមួយនឹងសារដ៏ផ្អែមល្ហែម បញ្ជាក់ពីទំហំចិត្តនៃក្ដីស្រលាញ់ផងដែរ ដែលលោកអធិការបានពោលពាក្យថា៖ 

៩ ឆ្នាំហើយតែមានអារម្មណ៍ថាអ្វីៗគ្រប់យ៉ាងទើបតែចាប់ផ្តើម

លោកអធិការ សង្សាររបស់Pancake

ក្រោយពីឃើញបែបនេះ មានប្រិយមិត្ត ក៏ដូចជាហ្វេនៗ មួយចំនួន បានចូលរួម អបអរ ក្នុងឱកាសទិវា គំរប់ខួបស្នេហ៍ ៩ឆ្នាំ របស់អ្នកទាំងពីរ និងបានជូនពរឲ្យកាន់តែស្រលាញ់គ្នា ថែមទាំងសង្ឃឹមថា និងបានឃើញរូប Pre-Wedding ជំនួសវិញ នៅឆ្នាំក្រោយផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Pancake 
Pancake 
Pancake 
Pancake 
Pancake  និង លោកអធិការ
Pancake  និង លោកអធិការ
 លោកអធិការ និង Pancake
 លោកអធិការ និង Pancake
Pancake  និង លោកអធិការ
Pancake និង លោកអធិការ
 លោកអធិការ និង Pancake
 លោកអធិការ និង Pancake
 លោកអធិការ និង Pancake
 លោកអធិការ និង Pancake
 លោកអធិការ និង Pancake
 លោកអធិការ និង Pancake
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T