ស្ត្រីជាម្ដាយរូបនេះ មុខមាត់ក្មេងខ្លាំងពេក ដល់ថ្នាក់គេច្រឡំថាជាសង្សាររបស់កូនប្រុសវ័យ២៤ឆ្នាំ (មានវីដេអូ)

//s9.kh1.co/85/850d2d64e26ee5659b4f31159030e70e69ec48a0.jpg
សង្គម

 ០២-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ស្ដ្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមអុីនស្ដារក្រាម បន្ទាប់ពីនាងបានបង្ហោះរូបថតរបស់នាងជាមួយស្វាមី ដែលមើលទៅហាក់ដូចជាកូនស្រីជាជាងប្រពន្ធទៅទៀត។

ឥណ្ឌូណេស៊ី៖ ស្ដ្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមអុីនស្ដារក្រាម (IG) បន្ទាប់ពីនាងបានបង្ហោះរូបថតរបស់នាងជាមួយស្វាមី ដែលមើលទៅហាក់ដូចជាកូនស្រីជាជាងប្រពន្ធទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Puspa Dewi គឺជា Influencer ម្នាក់​រស់នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដែលគេទទួលស្គាល់ថានាងមានសម្រស់ក្មេងជាងវ័យ ព្រោះបច្ចុប្បន្ននេះ នាងមានអាយុ៥៣​ឆ្នាំហើយ ប៉ុន្ដែមើលទៅហាក់ដូចជាយុវតីអាយុប្រហែល២០ឆ្នាំអីចឹង។ នាង Puspa មានកូនប្រុសចំនួនពីរនាក់ តាំងពីនាងមានអាយុខ្ទង់២០ឆ្នាំមកម្ល៉េះ ហើយបើគិតមកទល់សព្វថ្ងៃ ចំណងអាពាហ៍ពិពាហ៍របស់នាងជាមួយស្វាមីអាយុ៥៦ឆ្នាំ មានរយៈពេល២៦ឆ្នាំហើយ និងទទួលបានចៅប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ផងដែរ។

ថ្មីៗនេះ អ្នកម្ដាយមុខក្មេង Puspa បានបង្ហោះរូបថតជាមួយប្ដីរបស់ចំនួនពីរសន្លឹក ដែលរូបទីមួយថត​កាលពី២៧ឆ្នាំមុន នៅពេលអ្នកទាំងពីរទើបណាត់ជួបគ្នាលើកដំបូង ហើយរូបទីពីរនៅពេលក្លាយខ្លួនជាយាយនិងតា។ ទន្ទឹមនឹងនេះដែរ រាល់ពេលដែលនាងបង្ហោះរូបជាមួយកូនប្រុសអាយុ២៤ឆ្នាំម្ដងៗ គេគ្រប់គ្នាតែងតែច្រឡំថាជាសង្សារនឹងគ្នាទៅវិញ។

យ៉ាងណាមិញ យោងតាមសារព័ត៌មាន China Press បានទម្លាយថា នាង Puspa មានសម្រស់ក្មេងជាងវ័យបែបនេះ គឺដោយសារ​ការបរិភោគអាហារដែលល្អសម្រាប់សុខភាព រស់នៅប្រកបដោយភាពរីករាយសប្បាយចិត្ដ និងហាត់ប្រាណយ៉ាងទៀងទាត់។ ហើយនាងស្រលាញ់វិស័យកីឡានេះ តាំងតែពីនៅរៀនមកម្ល៉េះ និងមានទម្លាប់ហាត់ប្រាណអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

នាង Puspa
នាង Puspa
នាង Puspa
នាង Puspa
នាង Puspa
នាង Puspa
នាង Puspa ថតជាមួយកូនប្រុសអាយុ២៤ឆ្នាំ និងចៅ
នាង Puspa ថតជាមួយកូនប្រុសអាយុ២៤ឆ្នាំ និងចៅ
នាង Puspa ថតជាមួយកូនប្រុសអាយុ២៤ឆ្នាំ និងចៅ
នាង Puspa ថតជាមួយកូនប្រុសអាយុ២៤ឆ្នាំ និងចៅ
នាង Puspa និងគ្រួសារ 
នាង Puspa និងគ្រួសារ 
នាង Puspa ថតជាមួយប្ដីកាលណាត់ជួបគ្នាលើកដំបូង និងពេលបច្ចុប្បន្ន
នាង Puspa ថតជាមួយប្ដីកាលណាត់ជួបគ្នាលើកដំបូង និងពេលបច្ចុប្បន្ន
វីដេអូ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T