កក្រើកទីផ្សារដោយ Qualcomm បញ្ចេញឈីបស្មាតហ្វូនថ្មី Snapdragon 888 កំពូលលឿន

//s9.kh1.co/4f/4f275d52ff92093d7e224e17996f63e784dc3834.jpg
បច្ចេកវិទ្យា

 ០២-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

Processor នេះនឹងបំពាក់ដល់ស្មាតហ្វូនដំណើរការដោយប្រព័ន្ធ Android នាឆ្នាំ ២០២១ផងដែរ

បរទេស៖ ក្រុមហ៊ុន Qualcomm បានប្រកាសជាផ្លូវការនូវ Snapdragon 888 នៅក្នុងព្រឹត្តិការណ៍ Snapdragon Tech Summit ដោយបានដាក់បង្ហាញរូបរាងជាលើកដំបូងនូវ processor ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន។ Snapdragon 888 នឹងដាក់បំពាក់លើស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធ Android នៅឆ្នាំ ២០២១ ដល់ក្រុមហ៊ុនដូចជា Samsung, OnePlus, LG, Sony និងក្រុមហ៊ុនជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Snapdragon 888 បានកែលម្អខ្លួនយ៉ាងខ្លាំងសម្រាប់បច្ចេកវិទ្យា 5G ដែលវាមានម៉ូឌឹម (modem) 5G នៅជាមួយគ្នាហើយស្រេច ដែលមិនដូច Snapdragon 865 កាលពីឆ្នាំមុន ដែលតម្រូវឱ្យអ្នកផលិតដាក់បន្ទះឈីបម៉ូឌឹមដាច់ដោយឡែក មួយនៅផ្នែកខាងក្នុងនៃស្មាតហ្វូនទំនើបនោះឡើយ។

Processor នេះនឹងបំពាក់ដល់ស្មាតហ្វូនដំណើរការដោយប្រព័ន្ធ Android 
Processor នេះនឹងបំពាក់ដល់ស្មាតហ្វូនដំណើរការដោយប្រព័ន្ធ Android 

Snapdragon 888 នឹងបំពាក់ម៉ូឌឹម X60 របស់ក្រុមហ៊ុន Qualcomm ដែលបានប្រកាសកាលពីដើមឆ្នាំនេះ ដែលមានថាមពលខ្លាំង និងល្អប្រសើរសម្រាប់ដំណើរការ 5G តាមរលក mmWave និង sub-6GHz ។ ឈីបថ្មីនេះផងដែរក៏បានកែលម្អប្រព័ន្ធថ្មឱ្យកាន់ខ្លាំង សម្រាប់បច្ចេកវិទ្យា 5G ផងដែរ។

ជាចុងក្រោយក្រុមហ៊ុន Qualcomm បានបង្ហាញនូវលក្ខណៈពិសេសរបស់ Snapdragon 888 ទៅលើការថតរូប ដោយវាអាចឱ្យទូរសព្ទថតរូបភាពបានប្រហែល ១២០ រូបក្នុងមួយវិនាទីក្នុងកម្រិត ១២ មេហ្គាភិចស៊ែល៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T