ទុក្ខជាន់ទុក្ខ! ជំងឺគ្រុនផ្តាសាយបក្សី បានផ្ទុះរាលដាលសាជាថ្មីនៅកសិដ្ឋានក្នុងសង្កាត់់ទី៤ របស់ជប៉ុន ខណៈប្រទេសនេះកំពុងរងការរាតត្បាត ដោយជំងឺកូវីដ១៩

//s9.kh1.co/ff/ff6f79229f72dd488267ca8c56289d8cfaab28de.jpg
សង្គម

 ០២-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

រលកថ្មីនៃជំងឺ បានផ្ទុះឡើងខ្លាំងនៅឯកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង ដែលជំងឺឆ្លងនេះខានបានរីករាយដាលអស់រយៈពេលជាងបួនឆ្នាំមកហើយ

ជប៉ុន៖ ក្រសួងកសិកម្មជប៉ុនបានប្រាប់ឱ្យដឹងកាលពីថ្ងៃអង្គារ៍ ទី១ ខែធ្នូ​ ថា ជំងឺគ្រុនផ្តាសាយបក្សីត្រូវបានគេរកឃើញនៅក្នុងសង្កាត់ទី៤ របស់ជប៉ុន ដោយសារតែរលកថ្មីនៃជំងឺនេះ បានផ្ទុះឡើងខ្លាំងនៅឯកសិដ្ឋានចិញ្ចឹមសត្វ ដែលវាមិនបានរីករាយដាលអស់រយៈពេលជាងបួនឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងក៏បានបន្ថែមដែរថា គ្រុនផ្តាសាយបក្សីនេះត្រូវបានគេរកឃើញនៅកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងនៅសង្កាត់មីយ៉ាហ្សាគី (Miyazaki) លើកោះ Kyushu ស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន ដែលមាន់ចំនួន ៤ម៉ឺនក្បាលនឹងត្រូវគេយកទៅសម្លាប់ និងកម្ទេចចោល។ ប៉ុន្តែទន្ទឹមនឹងនោះដែរ ក្រសួងក៏បានបញ្ជាក់ថា គ្រុនផ្តាសាយបក្សីមិនអាចឆ្លងមកមនុស្សបានតាមរយៈការបរិភោគសាច់ ឬស៊ុតវានោះទេ។

គួរបញ្ជាក់ឱ្យដឹង​ដែរថា ការផ្ទុះជំងឺគ្រុនផ្តាសាយបក្សីចុងក្រោយបង្អស់របស់ប្រទេសជប៉ុន គឺនៅឆ្នាំ ២០១៨ ដែលមាន់ចំនួន ៩១,០០០ ក្បាលត្រូវបានសម្លាប់ ក្នុងនោះដែរមាន់សរុបចំនួន ១.៦៧ លានក្បាល ត្រូវបានសម្លាប់នៅចន្លោះខែ វិច្ឆិកា ឆ្នាំ ២០១៦ និងខែ មីនា ឆ្នាំ ២០១៧៕

https://s9.kh1.co/__image/w=650,h=366,q=100/d3/d3d8007b02d5b6a092c7dc0e1c41e9179f5d879a.png
https://s9.kh1.co/__image/w=650,h=365,q=100/ec/ec00bfb9bcf8c550f24db1065e5adb6398491888.png
https://s9.kh1.co/__image/w=650,h=398,q=100/ff/ffdf5f4bceeb1976ab6f3a69cb50bf89977f50a5.jpeg
https://s9.kh1.co/__image/w=620,h=465,q=100/6b/6bcdfb461389d05e4c73507ff446cc1045026aa9.jpg
កសិដ្ឋានចិញ្ចឹមមាន់របស់ជប៉ុន
កសិដ្ឋានចិញ្ចឹមមាន់របស់ជប៉ុន
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T