ដោយសារកូវីដ ១៩ កំពុងផ្ទុះឡើងសាជាថ្មី ទើបធ្វើឱ្យ អាន គុណកូឡា ជួបបញ្ហាបែបនេះ

//s9.kh1.co/64/64c90f0963bd7bb30724fb018e623d46cd4b2368.jpg
នារី

 ០២-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀងសម្លេងផ្អែមប្រចាំផលិតកម្ម M លោក អាន គុណកូឡា នាមួយរយៈចុងក្រោយនេះហាក់ស្ងប់ស្ងាត់ពីការងារសិល្បៈជាខ្លាំង ខណៈពុំសូវមានបទចម្រៀងចេញលក់ច្រើននៅលើទីផ្សារដូចកាលពីនៅផលិតកម្មសាន់ដេនោះទេ។

ភ្នំពេញ៖ តារាចម្រៀងសម្លេងផ្អែមប្រចាំផលិតកម្ម M លោក អាន គុណកូឡា នាមួយរយៈចុងក្រោយនេះហាក់ស្ងប់ស្ងាត់ពីការងារសិល្បៈជាខ្លាំង ខណៈពុំសូវមានបទចម្រៀងចេញលក់ច្រើននៅលើទីផ្សារដូចកាលពីនៅផលិតកម្មសាន់ដេនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាញអារម្មណ៍មកមើលជីវិតគ្រួសារវិញ កាលពីជាងមួយខែមុនម្ចាស់បទ “លាមុនស្អប់” រូបនេះទើបនឹងបានប្រកាសជាសាធារណៈថា នឹងបញ្ចប់នូវជីវិតនៅលីវ ហើយចាប់ដៃគ្នាជាមួយអនាគតភរិយានាពាក់កណ្តាលខែធ្នូនេះហើយ។

ដោយឡែកស្រាប់តែកាលពីម្សិលមិញនេះ អ្នកគាំទក៏បានឃើញតារាចម្រៀងប្រចាំផលិតកម្ម M លោក អាន គុណកូឡា បែរជាប្រកាសនូវការរំសាយពិធីមង្គលការទៅវិញដែលមានខ្លឹមសាររួមថា “ដោយសារតែបញ្ហាជំងឺកូវីដ ១៩ កំពុងតែផ្ទុះឡើងសារជាថ្មី យើងខ្ញុំសូមចូលរួមក្នុងការទប់ស្កាត់ផងដែរ ក្នុងនាមខ្ញុំជាកូនកម្លោះ អាន គុណកូឡា និងអាណាព្យាបាលកូនប្រុសស្រីទាំងសងខាង សុំប្រកាសផ្អាកកម្មវិធីរៀបមង្គលការជាបណ្តោះអាសន្នសិន ដែលត្រូវនឹងថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ នេះ សម្រាប់ព័ត៌មានលម្អិតនឹងធ្វើការជូនដំណឹងសារជាថ្មីម្តងទៀតនៅពេលក្រោយ ដូច្នេះសូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសទាំងអស់មេត្តាយោគយល់ និងសូមអធ្យាស្រ័យដល់ក្រុមគ្រួសារយើងខ្ញុំផង”។

គួររំលឹកផងដែរថា ដោយសារប្រទេសកម្ពុជាកំពុងតែពើបប្រទះនូវបញ្ហានៃការផ្ទុះឡើងវិញសាជាថ្មីនៃជំងឺកូវីដ ១៩ ទើបរាជរដ្ឋាភិបាលសម្រេចផ្អាកមិនឱ្យមានការរៀបចំពិធីមង្គលការ ឬ ការជួបជុំដែលមានសមាជិកលើសពី ២០នាក់ ដូច្នេះហើយសូម្បីតែសិល្បករក៏ត្រូវតែគោរពតាមសេចក្តីប្រកាសនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោក អាន គុណកូឡា និងអនាគតភរិយា
លោក អាន គុណកូឡា និងអនាគតភរិយា
លោក អាន គុណកូឡា និងអនាគតភរិយា
លោក អាន គុណកូឡា និងអនាគតភរិយា
លោក អាន គុណកូឡា និងអនាគតភរិយា
លោក អាន គុណកូឡា និងអនាគតភរិយា
លោក អាន គុណកូឡា និងអនាគតភរិយា
លោក អាន គុណកូឡា និងអនាគតភរិយា
https://s9.kh1.co/__image/w=650,h=586,q=100/77/7792ea95a836edfdc3646e7e8024d46e8c980bb2.jpg
https://s9.kh1.co/__image/w=650,h=488,q=100/18/189bbdf264b9ab24cde7859806831f0b9287f901.jpg
អាន គុណកូឡា
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T