Chelsea ជា​បេក្ខ​ភាព​នាំ​មុខ​គេ​ ​ក្នុង​ការ​ផ្ទេរ​យក​​កីឡាករ​ឆ្នើម​​ម្នាក់​​​នេះ​​​ពី​ Bayern ​នៅ​ដើម​ឆ្នាំ​ក្រោយ​

//s9.kh1.co/1c/1c83d6439249f33f7407d3bc9a905394b969a9e3.jpg
កីទ្បា

 ០១-ធ្នូ-២០២០ ៩ល្ងាច · ៣ ឆ្នាំមុន

Chelsea ជាបេក្ខភាពនាំមុខគេ ក្នុងការផ្ទេរយកខ្សែការពារឆ្នើម David Alaba ពី Bayern Munich នៅខែមករាឆ្នាំក្រោយ

បរទេស៖ បើយោងតាមគេហទំព័រ AS របស់អេស៉្បាញបានឲ្យដឹងថាក្លិបតោខៀវ Chelsea គឺជាបេក្ខភាពឈានមុខគេ ក្នុងការផ្ទេរយកខ្សែការពារវ័យ ២៨ឆ្នាំ David Alaba ពីក្លិបយក្សអាល្លឺម៉ង់ Bayern Munich នៅទីផ្សារដោះដូរ ខែមករាឆ្នាំក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
David Alaba
David Alaba

គួរបញ្ជាក់ដែរថា Bayern Munich មិនទាន់សម្រេចបន្តកុងត្រាថ្មីឲ្យ Alaba នៅឡើយទេ ខណៈដែលកុងត្រាចាស់​របស់គេ នឹងត្រូវអស់សុពលភាពនៅចុងរដូវកាល២០២០/២១នេះហើយ។ ជាមួយគ្នានេះដែរក្រៅពី Chelsea នៅមានក្លិបធំៗមួយចំនួនទៀត ដែលចង់បានរូបគេទៅរួមក្រុម ដោយក្នុងនោះរួមមាន​ Liverpool, Manchester City, Real Madrid និង Barcelona ជាដើម។

David Alaba
David Alaba

ដោយឡែកនៅដើមរដូវកាលថ្មីនេះ Alaba នៅតែជាតួសំខាន់ម្នាក់របស់ Bayern Munichដោយបង្ហាញខ្លួនសរុប​បាន ១៣ប្រកួត។ យ៉ាងណាមិញម្ចាស់ការពារតំណែងជើងឯក UEFA Champions League មួយនេះអាចនឹង​សម្រេច​ចិត្តដាក់លក់ Alaba នៅខែមករាខាងមុខនេះហើយ ដោយសារតែរូបគេទាមទារ តម្លៃពលកម្មថ្លៃពេក៕

David Alaba
David Alaba

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T