អគ្គិភ័យឆាបឆេះ បំផ្លាញអគារវត្តសរុបជាទឹកប្រាក់ ៣៣ម៉ឺនដុល្លារ ក្នុងស្រុកមួយរបស់ប្រទេសថៃ

//s9.kh1.co/79/799ca04fef9a71052fb914ac2704d73f9494aceb.jpg
សង្គម

 ០១-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

អគ្គិភ័យមួយបានបណ្តាលឱ្យខូចខាតយ៉ាងដំណំទៅលើ អគារព្រះវិហារចំនួន ៣ នៅវត្ត Paknam Bungsaphang

ថៃ៖ អគ្គិភ័យមួយបានបណ្តាលឱ្យខូចខាតយ៉ាងដំណំទៅលើ អគារព្រះវិហារចំនួន ៣ នៅវត្ត Paknam Bungsaphang មួយដែលមាន​រក្សាទុក រូបសំណាកចំណាស់ៗ ក្នុងស្រុក​ Muang ដោយការខូចខាតត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១០លានបាត  ឬប្រមាណ ៣៣ម៉ឺនដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចៅអធិការវត្ត Phra Maha Paithoon មានសង្ឃដីកាថា មានតែព្រះសង្ឃចំនួន ៦អង្គ ប៉ុណ្ណោះដែលគង់នៅព្រះវិហារ។ ហើយពេលមាន​អគ្គិភ័យកើតឡើង  ព្រះសង្ឃទាំងនោះបានរត់ទៅរកជំនួយនៅ​ និងបានទាក់ទងទៅក្រុមពន្លត់អគ្គិភ័យ។

បន្ទាប់ពីបានទាក់ទងរួច ក្រុមពន្លត់អគ្គិភ័យប្រហែលជា ១០នាក់ បានឆ្លើយតបយ៉ាងឆាប់រហ័ស ប៉ុន្តែអគ្គិភ័យមិនអាចពន្លត់បានភ្លាមៗនោះទេ ដោយអ្នកពន្លត់អគ្គិភ័យត្រូវចំណាយពេលរហូតដល់ប្រហែល ២ ម៉ោងទើប​ពន្លត់បានដោយជោគជ័យ។

គួរបញ្ជាក់ផងដែរថា ចំពោះករណីអគ្គិភ័យឆាបឆេះនេះ​ គឺមិនបានបង្ករបួសស្នាមដល់នរណាម្នាក់ទេ ម៉្យាងទៀតរូបសំណាកក៏មិនបានខូចខាតអ្វីដែរ៕

ភ្លើងកំពុងឆាបឆេះអាគារវត្ត
ភ្លើងកំពុងឆាបឆេះអាគារវត្ត
ក្រុមពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើងយ៉ាងសន្ធរសន្ធៅ
ក្រុមពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើងយ៉ាងសន្ធរសន្ធៅ
ទិដ្ឋភាពពេលពន្លត់ភ្លើងរួច
ទិដ្ឋភាពពេលពន្លត់ភ្លើងរួច
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T