ក្រុមហ៊ុន ស្មាត អាស្យាតា បញ្ជាក់ថានៅ​មានទឹកប្រាក់ឧបត្តម្ភមួយចំនួនក្នុងមូលនិធិ​១​លាន​ដុល្លារ ដើម្បី​ប្រឆាំងវីរុស​កូវីដ​១៩!

//s9.kh1.co/0c/0ccebb7ba197a37355c216a5b3296ef05e1ba2b1.jpg
សង្គម

 ០១-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុន Smart Axiata បានប្រកាស​នៅថ្ងៃ​នេះថា​ មូលនិធិ​ទឹកប្រាក់១លាន​ដុល្លារដើម្បី​ប្រឆាំង​វីរុស​កូវីដ១៩។

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានប្រកាស​នៅថ្ងៃ​នេះថា​ មូលនិធិ​ទឹកប្រាក់១លាន​ដុល្លារដើម្បី​ប្រឆាំង​វីរុស​កូវីដ១៩ នៅមានទឹកប្រាក់ដែលមិនទាន់ប្រើប្រាស់​ប្រហែល ៣៥ម៉ឺនដុល្លារ​​ ​ដើម្បី​​គាំទ្រ​​គំនិត​ផ្តូច​ផ្តើម​នានា ដែល​នឹង​ជួយ​ផ្ដល់ដំណោះស្រាយបញ្ហា ដែលប្រជាពលរដ្ឋ​​កម្ពុជាបានកំពុងរងផលប៉ះពាល់​ទាំងផ្នែក​សុខភាព សង្គម និង​​សេដ្ឋកិច្ច​ពី​ការ​រាត​ត្បាត​ជំងឺកូវីដ​១៩​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ក្រុមហ៊ុន Smart Axiata
   ក្រុមហ៊ុន Smart Axiata

មកដល់បច្ចុប្បន្ន មានគម្រោង​​ចំនួន​១២ ដែលបាន​ទទួល​ជំនួយហិរញ្ញវត្ថុពី​មូលនិធិទឹកប្រាក់ចំនួន 1 លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ១៩ របស់ខ្លួននេះ រួមទាំងគម្រោងថ្មីមួយរបស់ មន្ទីរពេទ្យកុមារអង្គរ ដែល​គម្រោង​នេះ​មាន​បំណង​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​កើន​ឡើងនៃ​វិបត្តិ​កង្វះ​អាហារ​រូបត្ថម្ភរបស់កុមារ​ក្នុង​ខេត្ត​សៀមរាប និង​នៅទូទាំង​ប្រទេស​កម្ពុជា។

ការផ្សព្វផ្សាយគម្រោងប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​កើន​ឡើងនៃ​វិបត្តិ​កង្វះ​អាហារ​រូបត្ថម្ភរបស់កុមារ
ការផ្សព្វផ្សាយគម្រោងប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​កើន​ឡើងនៃ​វិបត្តិ​កង្វះ​អាហារ​រូបត្ថម្ភរបស់កុមារ

គំនិតផ្តួចផ្តើម​ផ្សេងៗ​ដែល​បានទទួល​មូលនិធិ​នេះរួម​មាន៖

  1. ក្រុមហ៊ុន Southeastern Globe Communications ៖ ដើម្បីគាំទ្រ​ដល់​វេទិកា​​ព័ត៌មាន​អំពី​វីរុស​​កូវីដ​១៩។
  2. អង្គការ Friends International ៖ ដើម្បីគាំទ្រ​ដល់​ការ​បណ្តុះ​បណ្តាល​បុគ្គល​ដែល​បាត់​បង់​ឱកាស​នៅទូទាំង​ខេត្ត​ចំនួន ៧ អំពីការរក្សា​អនាម័យ​ផ្ទាល់ខ្លួន។
  3. វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ៖ ដើម្បីផ្គត់​ផ្គង់​​​ឧបករណ៍ធ្វើ​តេស្ត និង​ឧបករណ៍​ការពារផ្ទាល់ខ្លួន​ប្រឆាំង​​​វីរុស​​កូវីដ​១៩ ​រហូតដល់​ រយៈ​ពេល ២​ខែសម្រាប់​ពិនិត្យ និង​ធ្វើ​រោគ​វិនិច្ឆ័យអ្នកជំងឺ​រាប់ពាន់នាក់។
  4. វិទ្យាស្ថានបើកទូលាយ ៖ ដើម្បី​គាំទ្រ​ដល់​ឌីជីថលនីយកម្ម​មេរៀន និង​សម្ភារ​អប់រំ​សម្រាប់​សិស្ស​ថ្នាក់ទី​១២។
  5. សមាគមសហគ្រិនវ័យក្មេងកម្ពុជា ៖ ដើម្បីគាំទ្រ​ដល់​ការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​ធុរកិច្ច​របស់​សហគ្រាស ធុន​តូច និង​ធុន​មធ្យម (MSMEs)។
  6. សាលា Bayon Education and Development៖ ដើម្បីគាំទ្រ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​សិស្ស​ក្នុង​ខេត្ត​សៀមរាប តាមរយៈ​ការ​រៀនសូត្រ​ពីចម្ងាយ។
  7. Impact Hub Phnom Penh៖ ដើម្បីគាំទ្រ​ដល់​ការ​បណ្តុះ​បណ្តាលអំពី​ការ​ស្ទុះងើបឡើង​វិញ​នៃ​ធុរកិច្ច​របស់​​ក្រុមហ៊ុន​បង្កើត​ថ្មី និង​សហគ្រា​ធុនតូច និង​មធ្យម (SMEs)។
  8. មូលនិធិ East Meets West Foundation៖ ដើម្បីបណ្តុះ​បណ្តាល​អ្នក​ភូមិដែលមានការ​សិក្សា​តិច​តួច​អំពី​អនាម័យ​ផ្ទាល់ខ្លួន និង​សម្ភារៈរូបវ័ន្តលាងសម្អាត​​ដៃ​ក្នុង​ខេត្ត​ចំនួន ៥។
  9. អង្គការ​​ចិត្តសង្គមអន្តរវប្បធម៌៖ ដើម្បីគាំទ្រ​ដល់​សុខភាពផ្លូវ​ចិត្ត និង​សុខមាលភាព​របស់​កម្មករ​អន្តោ​ប្រវេសន៍​​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ។
  10. អង្គការ Save the Children ដើម្បីជួយ​កុមារ និង​សហគមន៍​ឱ្យ​សម្រប​ខ្លួនទៅនឹង​ការរៀនសូត្រពី​ចម្ងាយ​ក្នុង​ខេត្ត​កំពង់​ចាម។
  11. អង្គការវឌ្ឍនភាពសហគមន៍ ៖ ដើម្បី​បង្កើន​ការ​ស្ទុះងើបជីវភាពឡើងវិញ​របស់​កសិករ​ក្នុង​ខេត្ត​ស្វាយ​រៀង។
ការផ្សព្វផ្សាយគម្រោងប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​កើន​ឡើងនៃ​វិបត្តិ​កង្វះ​អាហារ​រូបត្ថម្ភរបស់កុមារ
ការផ្សព្វផ្សាយគម្រោងប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​កើន​ឡើងនៃ​វិបត្តិ​កង្វះ​អាហារ​រូបត្ថម្ភរបស់កុមារ
ការផ្សព្វផ្សាយគម្រោងប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​កើន​ឡើងនៃ​វិបត្តិ​កង្វះ​អាហារ​រូបត្ថម្ភរបស់កុមារ
ការផ្សព្វផ្សាយគម្រោងប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​កើន​ឡើងនៃ​វិបត្តិ​កង្វះ​អាហារ​រូបត្ថម្ភរបស់កុមារ

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បាន​មានប្រសាសន៍ថា៖

«ដូច​ដែលយើង​អាច​មើល​ឃើញ​ពី​ព័ត៌មានថ្មីៗ​នេះថា  ភាពជោគ​ជ័យ​បច្ចុប្បន្ន​របស់​កម្ពុជា​ក្នុងការ​ដោះស្រាយជា​មួយ​នឹង​វិបត្តិ​សុខភាព​សាធារណៈ​ពិភព​​លោក នៅមិន​ទាន់ច្បាស់លាស់​នៅ​ឡើយទេ ហើយ​យើង​ទាំង​អស់គ្នា​ចាំបាច់​ត្រូវ​​ប្រឹង​ប្រែង​ទ្វេ​ដង ដើម្បី​បង្ការ​ការ​ឆ្លង​​ក្នុងសហគមន៍​បន្ថែមទៀត។ យើង​មាន​មោទនភាព​ដែលបានគាំទ្រ​ដល់​គំនិតផ្តួច​ផ្តើម​សំខាន់ៗ​ជាច្រើន ដែល​កំពុង​ធ្វើ​ឱ្យសហគមន៍ស្ទុះ​ងើបឡើង​វិញកាន់តែ​ខ្លាំង​​ពី​ឥទ្ធិពល​អវិជ្ជមាន​នៃការ​រាតត្បាត​វីរុស​កូវីដ​១៩ ហើយ​យើង​ចង់​ឆ្លៀត​ឱកាស​នេះ​រំឭក​គ្រប់​គ្នាថា មូលនិធិ​នៅ​មាននៅឡើយ។ យើងចង់​ឮពី​ស្ថាប័ន​ណាមួយ​ដែល​កំពុង​ធ្វើការងារ​ដើម្បី​គាំទ្រ​ដល់​ប្រទេស​ជាតិ និង​សហគមន៍​របស់​យើង​ក្នុង​អំឡុងពេល​វេលា​ដ៏​លំបាកទាំង​នេះ»។

ការផ្សព្វផ្សាយគម្រោងប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​កើន​ឡើងនៃ​វិបត្តិ​កង្វះ​អាហារ​រូបត្ថម្ភរបស់កុមារ
ការផ្សព្វផ្សាយគម្រោងប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​កើន​ឡើងនៃ​វិបត្តិ​កង្វះ​អាហារ​រូបត្ថម្ភរបស់កុមារ

មូលនិធិ ១​លានដុល្លារ​​ ដើម្បី​ប្រឆាំង​វីរុស​កូវីដ​១៩ ត្រូវបានបង្កើត​ឡើង​ដើម្បីគាំទ្រ​គំនិត​ផ្តួចផ្តើមនានា​ក្នុង​វិស័យ​ចំនួន ៤៖ បច្ចេកវិទ្យាទូរគមនាគមន៍សម្រាប់វិស័យអប់រំ ការគ្រប់គ្រងវិបត្តិ ការក្សាគម្លាត​សង្គម និង​ការ​រក្សា​អនាម័យ​ផ្ទាល់​ខ្លួន។ ការ​ស្នើ​សុំ​មូលនិធិ​ត្រូវបានអនុម័ត​ដោយគណៈកម្មការ​វាយ​តម្លៃ​រួម ដែលរួម​មាន​ក្រុមហ៊ុន Smart Axiata ក្រុម​ហ៊ុន Axiata Group និងអ្នកតំណាងឯករាជ្យកម្ពុជាចំនួន ២ រូប បន្ទាប់ពី​ត្រូវ​បាន​ពិនិត្យ​មើល​យ៉ាង​ម៉ត់ចត់​ដោយ​គណៈកម្មការ​ផ្ទៃក្នុង។

ការផ្សព្វផ្សាយគម្រោងប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​កើន​ឡើងនៃ​វិបត្តិ​កង្វះ​អាហារ​រូបត្ថម្ភរបស់កុមារ
ការផ្សព្វផ្សាយគម្រោងប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​កើន​ឡើងនៃ​វិបត្តិ​កង្វះ​អាហារ​រូបត្ថម្ភរបស់កុមារ

ពាក្យ​ស្នើសុំ​អាច​ដាក់​​​តាម​អនឡាញ​តាមរយៈ https://bit.ly/3aQsrJV
សម្រាប់​ព័ត៌មានបន្ថែម សូមទាក់ទង ​[email protected] និងតាមដាន ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់គេហទំព័រ www.smart.com.kh

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា  “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំង​ព្រះរាជា​ណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត​នៅព្រះរាជាណាចក្រកម្ពុជានៅ​ត្រឹមឆ្នាំ២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១,០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និង​ធ្វើឱ្យ​ជីវិតកាន់តែប្រសើរឡើង។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T