ឡូយណាស់! ក្រុមហ៊ុនឡាន Maserati ងាកទៅផលិតឡានអគ្គិសនីសុទ្ធក្នុងរយៈពេល៥ឆ្នាំទៀត

//s9.kh1.co/c1/c1e752de0020cbde2396830e13a58e1b58ceed18.jpg
បច្ចេកវិទ្យា

 ០១-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

គម្រោងនេះនឹងចាប់ផ្តើមនៅឆ្នាំ 2021 នេះ

បរទេស៖ ក្នុងព្រឹត្តិការណ៍មួយ នាយកប្រតិបត្តិក្រុមហ៊ុន Maserati លោក Davide Grasso បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងប្រែរថយន្តរបស់ខ្លួនទៅជារថយន្តអគ្គិសនីទាំងអស់ ដែលគម្រោងនេះនឹងចាប់ផ្តើមពីឆ្នាំ២០២១ទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីការផលិតរថយន្តអគ្គិសនី Ghibli កាលពីដើមឆ្នាំនេះ ក្រុមហ៊ុននឹងបន្តជំរុញការផលិតរថយន្តអគ្គិសនីទៅលើរថយន្តប្រភេទ Grecale SUV ស៊េរីថ្មីរបស់ខ្លួនដែលនឹងចេញនៅឆ្នាំក្រោយ។ Maserati នឹងលក់យានយន្តនេះជាពីរប្រភេទ ដែលគឺមួយប្រភេទមានម៉ាស៊ីនចំហេះទូទៅ និងមួយទៀតជាម៉ាស៊ីនហាយប្រីដ។

Maserati MC20
Maserati MC20

ចំណែកឯម៉ូឌែលអគ្គិសនីពេញលេញនៃរថយន្តប្រភេទ SUV នឹងមកដល់នៅពេលក្រោយ។ លោក Grasso បានមានប្រសាសន៍ថា៖ «ម៉ូឌែល Gran Turismo និង Gran Cabrio ស៊េរីថ្មីក៏ផលិតជារថយន្តអគ្គិសនីផងដែរ។ យើងនឹងផលិតរថយន្តអគ្គីសនីសុទ្ធសាធ ក្នុងរយៈពេល៥ឆ្នាំទៀត។»

ក្រុមហ៊ុនគ្រោងនឹងផលិតឡានអគ្គិសនីយ៉ាងហោចណាស់ឱ្យបាន៣០គ្រឿង នៅឆ្នាំ២០២២ ហើយប្រឈមនឹងសម្ពាធកាន់តែខ្លាំងពីអ្នកឃ្លាំមើល ដែលដាក់សម្ពាធក្រុមហ៊ុននេះផ្លាស់ចេញពីម៉ាស៊ីនដែលប្រើសាំង៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T