ចាប់ពីថ្ងៃទី០១-១៥ ខែធ្នូ ការអនុវត្ដត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ នឹងត្រូវបានផ្អាកជាបណ្តោះអាសន្ន

//s9.kh1.co/53/534aca1f69a2a9f1fdf212af6a0066d0c1e0c46d.jpg
សង្គម

 ០១-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

យោងតាមការបង្ហោះនៅលើទំព័ហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ ទី០១ ខែធ្នូនេះ បានឲ្យដឹងថា ការអនុវត្តត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នឹងផ្អាកបណ្ដោះអាសន្នរយៈពេល១៥ថ្ងៃ។

ភ្នំពេញ៖ យោងតាមការបង្ហោះនៅលើទំព័ហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ ទី០១ ខែធ្នូនេះ បានឲ្យដឹងថា ការអនុវត្តត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នឹងត្រូវផ្អាកជាបណ្ដោះអាសន្នរយៈពេល១៥ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការអនុវត្តនេះ ដោយយោងតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការណែនាំដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ បទបញ្ជានេះ ចាប់អនុវត្ដពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែទន្ទឹមនឹងនេះ សមត្ថកិច្ចចរាចរណ៍ទាំងអស់ក៏នឹងនៅតែអនុវត្តតួនាទីរបស់ខ្លួន ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋជាធម្មតាមផងដែរ ។

ជាចុងក្រោយ សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ជាពិសេសអ្នករស់នៅរាជធានីភ្នំពេញ មេត្ដាចូលរួមបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ទាំងអស់គ្នា​ ដោយការពាក់ម៉ាស់ជាប្រចាំ​ លាងដៃនឹងសាប៊ូ​ ឬអាល់កុលឲ្យបានញឹកញាប់​៕

រូបតំណាង
រូបតំណាង

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T