Friendzone ក៏ស្នេហា? Rihanna កំពុងមានទំនាក់ទំនងស្នេហាជាមួយ A$AP Rocky?

//s9.kh1.co/e5/e53a5300d560b9601be6936c4cdb68829d90648c.jpg
នារី

 ០១-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀងល្បីឈ្មោះ Rihanna និង តារារ៉េប A$AP Rocky បានរាយការណ៍មកថា កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា យោងទៅតាមសារព័ត៌មានបរទេស

បរទេស៖ កាលពីថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា សារព័ត៌មានបរទេសបានរាយការណ៍ថា តារាចម្រៀងប៉ុប Rihanna និង A$AP Rocky ត្រូវបានគេប្រមាញ់ឃើញ ថាកំពុងញ៉ាំអាហារពេលល្ងាចយ៉ាងផ្អែមល្អែម នៅឯ Beatrice Inn ក្នុងទីក្រុងញូវយ៉ក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ពាក្យចចាមអារ៉ាមនៃទំនាក់ទំនងរបស់ពួកគេ បានចាប់ផ្តើមបន្ទាប់ពី ម្ចាស់បទ «Umbrella» រូបនេះបានបែកគ្នាជាមួយមិត្តប្រុសមហាសេដ្ឋីរបស់នាងគឺ Hassan Jameel កាលពីខែមករា។ ចាប់តាំងពីពេលនោះមក អ្នកទាំងពីរត្រូវបានគេប្រទះឃើញ ដើរលេងជាមួយគ្នាជាច្រើនដង។

ទៀតសោត​ ដំណឹងរបស់ Rihanna និង Rocky កំពុងមានទំនាក់ទំនងស្នេហាបន្ទាប់ពីមានការសង្ស័យនិងពាក្យចចាមអារ៉ាមជាច្រើនខែ ដែលអ្នកទាំងពីរបានណាត់ជួបគ្នា។ ប៉ុន្តែ យ៉ាងណាមិញ អ្នកទាំងពីរ ក៏មិនបានបញ្ជាក់ថាពួកគេមានទំនាក់ទំនងស្នេហា ឬក៏អត់នោះទេ?

គួរបញ្ជាក់ផងដែរ អ្នកទាំងពីរត្រូវបានគេប្រទះឃើញនៅជាមួយគ្នាចាប់តាំងពីខែមករា មកម៉្លេះ ទោះបីមានពាក្យចចាមអារ៉ាមជាហូរហែរ អំពីអ្នកទាំងពីរ ក៏គ្មាននរណាម្នាក់ចេញមុខ ស្រាយបំភ្លឺថា អ្នកទាំងពីរ កំពុងតែបង្កាត់ភ្លើងស្នេហ៍អស់រយៈពេលជិតមួយឆ្នាំ ឬក៏ពួកគេ នៅតែជា មិត្តភក្តិដដែល៕

សូមទស្សនារូបភាពខាងក្រោម៖ 

A$AP Rocky
A$AP Rocky
 Rihanna 
 Rihanna 
 Rihanna និង A$AP Rocky
 Rihanna និង A$AP Rocky
 Rihanna និង A$AP Rocky
 Rihanna និង A$AP Rocky
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T