អាមេរិកសហការជាមួយអូស្ត្រាលី ចាប់ផ្តើមដំណើរការកម្មវិធីផលិតអាវុធទំនើប

//s9.kh1.co/ae/ae9f483e73f1ccbac5c84310ef83bb58ccf0b2f2.jpg
សង្គម

 ០១-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

មីស៊ីលល្បឿនលឿន ដែលនឹងត្រូវបានផលិតឡើងក្រោមកិច្ចព្រមព្រៀង​ SCIFiRE រវាងសហរដ្ឋអាមេរិកនិងអូស្ត្រាលី នឹងជាផ្នែកមួយនៃឃ្លាំងអាវុធរបស់ប្រទេសទាំងពីរ

បរទេស៖ សហរដ្ឋអាមេរិកនិងអូស្ត្រាលី បានប្រកាសចុះកិច្ចព្រមព្រៀងមួយ​កាលពីថ្ងៃច័ន្ទ​ ក្នុងគោលដៅពន្លឿនការអភិវឌ្ឍ​ ក៏ដូចជាធ្វើតេស្តនូវអាវុធទំនើបជំនាន់ថ្មី គឺមីស៊ីលល្បឿនលឿនជាងសំឡេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ចាប់ផ្តើមកម្មវិធីផលិតមីស៊ីលល្បឿនលឿនជាងសំឡេង ៥ដង​ ឬ​រហូតដល់ជាង ៩ពាន់​គីឡូម៉ែត្រ/ម៉ោង គឺធ្វើឡើងដើម្បីជាការប្រណាំងប្រជែងទៅនឹងកម្មវិធីផលិត​អាវុធល្បឿនលឿនជាងសំឡេងរបស់ប្រទេសមហាយក្សមួយចំនួនទៀត ដូចជា រុស្ស៊ី និងចិនជាដើម។

គួរជម្រាបថា មីស៊ីលល្បឿនលឿន ដែលនឹងត្រូវបានផលិតឡើងក្រោមកិច្ចព្រមព្រៀង​ SCIFiRE រវាងសហរដ្ឋអាមេរិកនិងអូស្ត្រាលី នឹងជាផ្នែកមួយនៃឃ្លាំងអាវុធរបស់ប្រទេសទាំងពីរ ដើម្បីប្រឆាំងទៅនឹងការគំរាមកំហែងដែលអាចកើតមានឡើងពីសំណាក់ប្រទេសដទៃទៀត៕

អាមេរិកនិងអូស្តា្រលី កំពុងសហការគ្នាដើម្បីផលិតមីស៊ីលល្បឿនលឿន
អាមេរិកនិងអូស្តា្រលី កំពុងសហការគ្នាដើម្បីផលិតមីស៊ីលល្បឿនលឿន
កម្មវិធីផលិតមីស៊ីលទំនើបនេះ ត្រូវបានធ្វើឡើងដើម្បីប្រកួតប្រជែងអាវុធរបស់ជាមួយ ចិន និងរុស្ស៊ី
កម្មវិធីផលិតមីស៊ីលទំនើបនេះ ត្រូវបានធ្វើឡើងដើម្បីប្រកួតប្រជែងអាវុធរបស់ជាមួយ ចិន និងរុស្ស៊ី
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T