នាយឧត្តម​សេនីយ៍​ នេត ​សាវឿន ​ប្រាប់ឲ្យផ្អាក​ពិន័យ​លើអំពើ​ល្មើស​ច្បាប់​ចរាចរណ៍​ រយៈ​ពេល​ ១៥​ថ្ងៃ​សិន​

//s9.kh1.co/23/23ba74b7a9ce3690b6eafec07504bd9552f81ab8.jpg
សង្គម

 ០១-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

អគ្គស្នងការនគរបាលជាតិ បានសម្រេចផ្អាកការផាកពិន័យអំពើល្មើសចរាចរណ៍ រយៈពេល ១៥ថ្ងៃ

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចផ្អាកការផាកពិន័យអំពើល្មើសចរាចរណ៍ រយៈពេល ១៥ថ្ងៃ ដោយមន្ត្រីនគរបាលត្រូវ «សម្រួលចរាចរណ៍» ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។ នេះបើតាមការ​អះអាង​ពីឧត្តមសេនីយ៍ឯក ស ថេត នៅថ្ងៃ ០១ ធ្នូនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឧត្តមសេនីយ៍ឯក ស ថេត បានបង្ហើបថា៖ «អគ្គស្នងការនគរបាលជាតិបានណែនាំថា ក្នុងរយៈពេល១៥ថ្ងៃនេះ លោកស្នើឲ្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩នេះ សូមឲ្យផ្អាកការផាកពិន័យ​បណ្ដោះ​ក្នុងរយៈពេល ១៥ ថ្ងៃសិន រង់ចាំក្រោយ ថ្ងៃ ១៦ យើងនឹងចេញបទបញ្ជាជាថ្មី»។

លោកឧត្តមសេនីយ៍ឯក ស ថេត បន្ថែមថា បើទោះបីត្រូវផ្អាកការផាកពិន័យ ប៉ុន្ដែមន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវប្រចាំការនៅគោលដៅដដែល ហើយជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរ​នៅក្នុងរាជធានីភ្នំពេញ​តែប៉ុណ្ណោះ។ ក្រៅពីនេះ លោកថា ការពិនិត្យជាតិអាល់កុលនៅពេលយប់ ក៏ត្រូវផ្អាកដូចគ្នាដែរ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T