ប្រុងប្រយ័ត្ន! ថៃព្រមានពលរដ្ឋខ្លួន មិនឲ្យបរិភោគមឹកប្រភេទនេះ ព្រោះពិសរបស់វាអាចបណ្ដាលឲ្យស្លាប់បាន

//s9.kh1.co/87/871a9048cf113092e79250dd14738eb249e534d8.jpg
សង្គម

 ០១-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

នាយកដ្ឋានដែនសមុទ្រ និងធនធានឆ្នេរនៃប្រទេសថៃ បានធ្វើការព្រមានប្រជាជនរបស់ខ្លួន មិនឲ្យបរិភោគមឹករង្វង់ខៀវ ព្រោះពិសរបស់វាអាចបណ្ដាលឲ្យអ្នកបរិភោគស្លាប់បាន។

ថៃ៖ នាយកដ្ឋានដែនសមុទ្រនិងធនធានឆ្នេរនៃប្រទេសថៃ (DMCR) បានធ្វើការព្រមានប្រជាជនរបស់ខ្លួន មិនឲ្យបរិភោគមឹករង្វង់ខៀវ (blue-ring octopus) ព្រោះពិសរបស់វាអាចបណ្ដាលឲ្យអ្នកបរិភោគស្លាប់បាន ហើយមឹកប្រភេទនេះ ត្រូវបានគេដាក់លក់នៅលើទីផ្សារ ក្នុងខេត្ដ Pathum Thani

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមនាយកដ្ឋាន DMCR បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា វិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍ធនធានសមុទ្រនិងឆ្នេរ បានទទួលរបាយការណ៍ពីពលរដ្ឋម្នាក់ឈ្មោះ Jantra Phumphuang ដែលបានប្រទះឃើញមឹករង្វង់ខៀវ ដាក់លក់នៅលើទីផ្សារ។

ទន្ទឹមនឹងនេះ នាយកដ្ឋានក៏បានបង្ហោះរូបភាពមឹកដែលគេអាំងលក់ ដើម្បីដាស់តឿនប្រជាជនឲ្យពិនិត្យមើលជាមុន ថាតើមឹកនោះមានវង្វង់ខៀវតូចៗលើខ្លួន ឬអត់ មុនពេលទិញយកទៅបរិភោគ។ ក្នុងនោះដែរ នាយកដ្ឋានបានបញ្ជាក់ថា ពិសរបស់មឹកប្រភេទនេះមានគ្រោះថ្នាក់ណាស់ ព្រោះវាអាចទ្រាំទ្រនឹងកម្ដៅលើស២០០អង្សាសេឯណោះ ដូច្នេះការចម្អិននឹងមិនអាចកម្ចាត់ជាតិពិសរបស់វាបានទេ។

គួរបញ្ជាក់ថា មឹករង្វង់ខៀវត្រូវបានគេទទួលស្គាល់ថាជាសត្វសមុទ្រមួយប្រភេទ ក្នុងចំណោមសត្វសមុទ្រដែលមានជាពិសខ្លាំងបំផុតនៅលើពិភពលោក។ វាមានទំហំចន្លោះចាប់ពី ១២ ទៅ ២០សង់ទីម៉ែត្រ ហើយអាចរស់បានប្រហែល២ឆ្នាំ ប៉ុន្ដែអាយុកាលរបស់វាក៏អាចប្រែប្រួលទៅតាមចំណី សីតុណ្ហភាព និងអាំងតង់ស៊ីតេនៃពន្លឺនៅក្នុងជម្រករបស់ពួកវាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ DMCR
ការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ DMCR
មឹករង្វង់ខៀវ
មឹករង្វង់ខៀវ
មឹករង្វង់ខៀវ
មឹករង្វង់ខៀវ
មឹករង្វង់ខៀវ
មឹករង្វង់ខៀវ

ប្រភព៖ The Nation | Wikipedia

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T