ក្រោយ​​​ដល់​​ទឹក​​​ដី​​​កម្ពុជា ​ដំរី​ «​ខាវ៉ាន់​​»​ ត្រូវ​​គេ​​រៀប​ចំ​​កន្លែង​​រស់​នៅ​​ដើម្បី​​ផ្សាំ​​នឹង​​បរិស្ថាន​​ជុំ​វិញ​​ ក្នុង​​ខេត្ត​​ឧត្តរ​​មាន​​ជ័យ​​

//s9.kh1.co/9d/9d3ed000c877848d8316f18bb85bac5b0adc07fb.jpg
សង្គម

 ០១-ធ្នូ-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

ដំរី ខាវ៉ាន់ ត្រូវគេដឹងជាទូទៅថា ជាដំរីឈ្មោលដ៏ឯកោបំផុតនៅលើលោក។ ក្រោយពីបានមកដល់កម្ពុជា នៅរសៀលថ្ងៃ ៣០ វិច្ឆិកា តាមព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប គេរំពឹងថា ពេលនេះ ខាវ៉ាន់ នឹងលែងជាដំរីដែលឯកោ​ទៀត​ហើយ

ដំរី ខាវ៉ាន់ ត្រូវគេដឹងជាទូទៅថា ជាដំរីឈ្មោលដ៏ឯកោបំផុតនៅលើលោក។ ក្រោយពីបានមកដល់កម្ពុជា នៅរសៀលថ្ងៃ ៣០ វិច្ឆិកា តាមព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប គេរំពឹងថា ពេលនេះ ខាវ៉ាន់ នឹងលែងជាដំរីដែលឯកោ​ទៀត​ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាវ៉ាន់ បានមកដល់កន្លែងរស់នៅ នៅយប់ថ្ងៃដដែលនេះ ដើម្បីផ្សាំនឹងបរិស្ថានជុំវិញសិន ក្នុងខេត្តឧត្តរមានជ័យ ដោយមានដំរីញី ០៣ក្បាល មានឈ្មោះ Dipoh, Arun Reah និង Sarai Mia រស់នៅជាមួយ។

បើតាមក្រសួងបរិស្ថាន ដំរីឈ្មោលដែលមានអាយុ ៣៦ឆ្នាំនេះ ត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពី​សួនសត្វ​មួយ​នៃប្រទេសប៉ាគីស្ថាន តាមរយៈការតស៊ូផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូលរបស់ប៉ាគីស្ថាន​បានសម្រេច​ឱ្យដំរីឈ្មោះខាវ៉ាន់ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងប្រទេសកម្ពុជាដែលគេត្រៀមជាស្រេច​នូវដំរីញីបីក្បាល​ចាំធ្វើជាគ្នីគ្នា។

លោក នេត្រ ភក្ត្រា រដ្ឋលេខាក្រសួងបរិស្ថានបានបញ្ជាក់ថា ក្រោយពីទទួលបានការប្រោះព្រំពីព្រះសង្ឃនៅអាកាស​យានដ្ឋាន​អន្តរជាតិសៀមរាបនៅល្ងាចថ្ងៃ ៣០ វិច្ឆកា ដំរីខាវ៉ាន់ត្រូវបាននាំយកទៅកាន់ជម្រកថ្មី ដែលមានទំហំដី​ជាងបួនពាន់​ហិកតានៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ នៅក្នុងតំបន់នោះ មានសត្វដំរីស្រុកញីចំនួន ៣ក្បាលដែលបានយកមកពីខេត្តមណ្ឌលគិរី ហើយដំរីញីទាំងបីនឹងក្លាយជា​គូស្នេហា​ថ្មីរបស់​ខាវ៉ាន់ ដើម្បីធ្វើការបង្កាត់ពូជក្នុងគោលបំណងបង្កើតប្រសិទ្ធភាពក្នុងការបន្តពូជសត្វដំរីអាស៊ីឱ្យសម្បូរឡើងវិញ។ 

ផ្ទះថ្មីរបស់ដំរីខាវ៉ាន់នៅក្នុងប្រទេសកម្ពុជា គឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃមួយក្នុងចំណោមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៦៨កន្លែងរបស់កម្ពុជា។

ដំរីខាវ៉ាន់គឺជាប្រភេទដំរីអាស៊ីតែមួយគត់ ដែលមាននៅប្រទេសប៉ាគីសស្ថាន បន្ទាប់ពីគូស្នេហ៍បានស្លាប់ចោលកាលពី ៨ឆ្នាំមុន។ កម្ពុជាមានប្រភេទដំរីអាស៊ីនេះចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដែលកំពុងរស់នៅក្នុងព្រៃនៃតំបន់ការពារ​ធម្មជាតិ​ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី និងនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ។​ បច្ចុប្បន្ន កម្ពុជាមានដំរីស្រុកជាង ៧០ក្បាល ។

បើតាមការបញ្ជាក់ ដំរីខាវ៉ាន់ត្រូវបានក្រុមឃ្លាំមើលសត្វព្រៃតវ៉ាទៅនឹងការថែទាំមិនត្រឹមត្រូវរបស់​ក្នុងសួនសត្វប្រទេស​ប៉ាគីសស្ថាន រួមទាំងការបង្ខាំង និងការដាក់ច្រវ៉ាក់នៅស្ថានភាពអាក្រក់ជាដើម៕

រូបភាពពីបណ្តាញសង្គម
រូបភាពពីបណ្តាញសង្គម
រូបភាពពី AKP<br>
រូបភាពពី AKP
រូបភាពពីបណ្តាញសង្គម
រូបភាពពីបណ្តាញសង្គម
រូបភាពពី AKP
រូបភាពពី AKP
រូបភាពពី AKP
រូបភាពពី AKP
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T