គួរឱ្យស្ងើចសរសើរ! លោក ​បៃដិន ​ជ្រើសតាំងស្រ្តីដំបូងជា រដ្ឋមន្រ្តីក្រសួងហរិញ្ញវត្ថុអាមេរិក

//s9.kh1.co/4e/4ee3ff5347a585fe27e2e3f508807d364073abf6.jpg
សង្គម

 ០១-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

លោក Joe Biden បានឈរឈ្មោះលោកស្រី Janet Yellen អតីតប្រធានសហព័ន្ធបម្រុង ក្នុងមុខតំណែងជារដ្ឋមន្ត្រីក្រសួងហរិញ្ញវត្ថុរួ

វ៉ាស៊ីនតោន៖  លោក Joe Biden បានជ្រើសតាំងលោកស្រី Janet Yellen អតីតប្រធានសហព័ន្ធបម្រុង ក្នុងមុខតំណែងជារដ្ឋមន្ត្រីក្រសួងហរិញ្ញវត្ថុរួមទាំងមន្រ្តីជាស្ត្រីៗជាមួយចំនួន សម្រាប់មុខតំណែងជាន់ខ្ពស់ផ្សេងៗទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមផ្លាស់ប្តូរអំណាចរបស់ឧត្តមសេនីយ៍បាននិយាយថា លោកស្រី janet Yallen គឺជាស្ត្រីដំបូងដែលត្រូវបានជ្រើសតាំង​ជារដ្ឋមន្រ្តីក្រសួងហរិញ្ញវត្ថុ ហើយប្រសិនបើមានការទទួលស្គាល់​ពីព្រឹទ្ធសភាអាមេរិក នោះលោកស្រីនឹងក្លាយជាស្រ្តីដំបូង ដែលនឹងកាន់កាប់ការងារត្រួតពិនិត្យចំណូលសាធារណៈរបស់រដ្ឋ នៅក្នុងប្រវត្តិសាស្រ្ត ២៣១​ ឆ្នាំ ដែលមិនមានស្រ្តីជាអ្នកកាន់កាប់ពីមុនមក។

គួរបញ្ជាក់ផងដែរថា លោកស្រី Yellen ​ដែលមានវ័យ ៧៤ឆ្នាំ ​ធ្លាប់ធ្វើជាប្រធានស្ត្រីដំបូងនៃសហព័ន្ធបម្រុង​សហរដ្ឋអាមេរិក ហៅកាត់ (FED) ដែលមានបទពិសោធជាច្រើនទសវត្សរ៍ ក្នុងការធ្វើគោលនយោបាយសេដ្ឋកិច្ច ហើយក៏ត្រូវបានទទួលស្គាល់ ដោយសភាសហរដ្ឋអាមេរិក ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផងដែរ៕

លោក​ ​ Joe Biden
លោក​ ​ Joe Biden
លោកស្រី  Janet Yellen អតីតប្រធានសហព័ន្ធបម្រុង
លោកស្រី  Janet Yellen អតីតប្រធានសហព័ន្ធបម្រុង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T