កម្ពុជា ​នឹងចុះ​ត្រជាក់​ខ្លាំង ​លើកទី១ ​ពីថ្ងៃ ​០៤ ​ដល់ ​០៧ ធ្នូ​

//s9.kh1.co/e4/e468bb1df2cac5a10b909b43f804a3d413e146ce.jpg
សង្គម

 ០១-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ស្ថា​​នភាពអាកាសធាតុនៅក្នុងស្រុក ក្រោយតាម​ដានដឹងថា នឹង​មាន​ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ពីចិនរំកិលចុះមកដល់​លើភាគ​កណ្តាល​កម្ពុជា ជាមួយនឹងខ្យល់​មូសុងឦសានបក់ខ្លាំង

ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម នៅថ្ងៃ ១​ ធ្នូនេះ បាន​ប្រកាស​ពីស្ថា​​នភាពអាកាសធាតុនៅក្នុងស្រុក ក្រោយតាម​ដានដឹងថា នឹង​មាន​ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ពីចិនរំកិលចុះមកដល់លើភាគកណ្តាលកម្ពុជា ជាមួយនឹងខ្យល់​មូសុងឦសានបក់ខ្លាំង​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការព្យាករណ៍ លក្ខណៈបែបនេះនឹងធ្វើឲ្យកម្ពុជាមានធាតុអាកាសត្រជាក់ជាងបណ្តាឆ្នាំ​កន្លងទៅក្នុងរដូវរំហើយ​ខាង​មុខ​នេះ ពោលគឺពីខែធ្នូ ២០២០ ដល់ ខែមករា ២០២១។

បើតាមក្រសួង ស្ថានភាពនេះធ្វើឲ្យធាតុអាកាសនៅកម្ពុជា នឹងចុះត្រជាក់ខ្លាំងលើកទី១ ពីថ្ងៃ ៤-៧ ខែធ្នូ។

ជាការកត់សម្គាល់ ករណីចុះត្រជាក់នឹងកើតឡើង ២លើក នាចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ៖

លើកទី១៖ ចាប់ពីសប្តាហ៍ទី ១ ដល់សប្តាហ៍ទី ៣ នៃខែធ្នូ។ ធាតុអាកាសអាចនឹងចុះត្រជាក់ពីមធ្យមទៅបង្គួរ ហើយ​បណ្តា​​ខេត្តនៅ​ភាគខាងលើក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាប​ឦសាន សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះ​មកនៅក្នុងរង្វង់ ១៨ ទៅ ២១អង្សា។ ចំណែករាជធានី ខេត្ត សីតុណ្ហភាពអប្បពី ១៩ ដល់ ២២អង្សា។

លើកទី២៖ ចុះត្រជាក់ពីសប្តាហ៍ទី ៤ នៃខែធ្នូ ឆ្នាំ ២០២០ ដល់បំណាច់ខែមករា ២០២១។​ ធាតុអាកាសចុះត្រជាក់ខ្លាំង និងត្រជាក់យូរថ្ងៃ។ ធាតុអាកាសភូមិសាស្ត្រភាគខាងលើ និងជួរភ្នំពី ១៦ដល់១៩អង្សា ខណៈបណ្តាខេត្តពី ១៨ ដល់ ២១​ អង្សា​។

សូមអានសេចក្តីណែនាំខាងក្រោម៖

https://s9.kh1.co/__image/w=650,h=761,q=100/bf/bf231b8a6581c06f69a5f57409bd3b8fdf0d4190.png
https://s9.kh1.co/__image/w=650,h=920,q=100/d6/d6be245c2788d717365e171b8864cf0241f5bc9b.png
រូបតំណាង (VOD)<br>
រូបតំណាង (VOD)
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T