វៀតណាមផ្ទុះករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍សាជាថ្មី ក្រោយស្ងាត់ជិត៣ខែ

//s9.kh1.co/88/8813330a86015f070ff1428a5e3bb906b2d51ce0.jpg
សង្គម

 ០១-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

កាលពីថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកាម្សិលមិញនេះ ប្រទេសវៀតណាមបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍សាជាថ្មី នៅក្នុងរយៈពេល៨៩ថ្ងៃ។

វៀតណាម៖ កាលពីថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកាម្សិលមិញនេះ ប្រទេសវៀតណាមបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍សាជាថ្មី ក្រោយស្ងប់ស្ងាត់អស់រយៈពេល ៨៩ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីនេះ កើតលើបុរសអាយុ​ ៣២ឆ្នាំរស់នៅទីក្រុងហូជីមិញ ដែលជាប់ទាក់ទងនឹងអ្នកបម្រើការលើយន្ដហោះម្នាក់ ដែលបានធ្វើតេស្ដវិជ្ជមានបន្ទាប់ពីត្រលប់មកពីប្រទេសជប៉ុនកាលពី សប្ដាហ៍មុន។

រូបតំណាង
រូបតំណាង

យោងតាមអាជ្ញាធរបានឲ្យដឹងថា អ្នកជំងឺរូបនេះគឺជាគ្រូបង្រៀននៅមជ្ឈមណ្ឌលបង្រៀនភាសាមួយកន្លែង ដែលបានទៅហាងកាហ្វេ និងខារ៉ាអូខេ ចាប់តាំងពីគាត់បានប៉ះពាល់នឹងអ្នកបម្រើការលើយន្ដហោះ ហើយបច្ចុប្បន្ន កន្លែងទាំងនោះត្រូវបានបិទជាបណ្ដោះអាសន្ន។

សូមជម្រាបថា គិតត្រឹមថ្ងៃម្សិលមិញ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងសរុបចំនួន ១,៣៤៧ករណី ដែលក្នុងនោះចំនួន ៦៥៥ករណីជាករណីនាំចូល ខណៈអ្នកជំងឺចំនួន ១,១៧៩នាក់ជាសះស្បើយ និងចំនួន ៣៥នាក់បានស្លាប់។ ហើយជាមធ្យម ប្រទេសនេះ បានរាយការណ៍ករណីឆ្លងចំនួន ករណីក្នុងមួយថ្ងៃ  ក្នុងរយៈពេលថ្មីៗនេះ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T