ច្បាស់ការហើយ! អង់គ្លេសនិងបារាំង ចុះកិច្ចព្រមព្រៀងបន្ទាន់ ឆ្លើយតបទៅនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ពីឆ្នេរសមុទ្របារាំងទៅអង់គ្លេស

//s9.kh1.co/12/127d92624ff7596f940205f3eacc56eeee08e643.jpg
សង្គម

 ០១-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ជនអន្តោប្រវេសន៍ព្យាយាមភៀសខ្លួនចេញពីឆ្នេរសមុទ្រកាឡេ (Calais) ភាគខាងជើងប្រទេសបារាំង ដែលមានចំងាយត្រឹមតែ ​៣០ គីឡូម៉ែត្រប៉ុណ្ណោះពី​ឆ្នេរសមុទ្រអង់គ្លេស បណ្តាលឱ្យស្លាប់មនុស្សអស់ ៤ នាក់នៅឆ្នាំ ២០១៩ និងស្លាប់ ​៧ នាក់ទៀតគិតត្រឹមឆ្នាំ ២០២០នេះ

បារាំង៖ ការបន្ថែម​កម្លាំងឆ្មាំយាមល្បាត និងបច្ចេកវិទ្យាតាមដានថ្មីដូចជា ការប្រើយានដ្រូន និង​រ៉ាដា ដើម្បី​តាមចាប់រូបភាព នឹងត្រូវដាក់ពង្រាយនៅតាមបណ្តោយឆ្នេរសមុទ្របារាំង​កាឡេ (Calais) ក្រោមកិច្ចព្រមព្រៀងថ្មីមួយកាលពីថ្ងៃសៅរ៍ ២៨ វិច្ឆិកា រវាងទីក្រុងប៉ារីស និងទីក្រុងឡុងដ៍ ដើម្បីបញ្ឈប់ការធ្វើចំណាកស្រុកខុសច្បាប់របស់ជនអន្តោប្រវេសន៍។ នេះបើយោងតាមការរាយការណ៍របស់សារពត៌មានបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជនអន្តោប្រវេសន៍ឆ្លងដែនដោយខុសច្បាប់ដោយជិះលើទូកពោងតូចមួយនៅកណ្តាលសមុទ្រ
ជនអន្តោប្រវេសន៍ឆ្លងដែនដោយខុសច្បាប់ដោយជិះលើទូកពោងតូចមួយនៅកណ្តាលសមុទ្រ

ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលភាគច្រើនមកពីអ៊ីរ៉ាក់ អ៊ីរ៉ង់ អាហ្វហ្កានីស្ថាន និងមកពីដែនដី​គួកឌីស្ថាន បានព្យាយាមឆ្លងដែនខុសច្បាប់ទៅអង់គ្លេសតាមរយៈធ្យោបាយគ្រោះថ្នាក់ជាច្រើនដូចជា ជិះទូកពោងតូចៗឆ្លងសមុទ្រ ឯខ្លះទៀតថែមទាំងប្រថុយជីវិតហែលទឹកសមុទ្រផងដែរ។

ជនអន្តោប្រវេសន៍ឆ្លងដែនដោយខុសច្បាប់ដោយជិះលើទូកពោងតូចមួយនៅកណ្តាលសមុទ្រ
ជនអន្តោប្រវេសន៍ឆ្លងដែនដោយខុសច្បាប់ដោយជិះលើទូកពោងតូចមួយនៅកណ្តាលសមុទ្រ

សូមជម្រាបថា ជនអន្តោប្រវេសន៍ជាង​ ៦,២០០នាក់ បានប៉ុនប៉ងឆ្លងកាត់ និងជាង ១,៣០០ នាក់ទៀតត្រូវបានបារាំងស្ទាក់ចាប់បាន ដែលពួកគេព្យាយាមឆ្លងដែនខុសច្បាប់ទៅអង់គ្លេស រួមទាំងមនុស្សមួយចំនួនតូច ដែលបានព្យាយាមហែលចេញពីឆ្នេរសមុទ្រកាឡេ (Calais) ភាគខាងជើងប្រទេសបារាំង ដែលមានចំងាយត្រឹមតែ ​៣០ គីឡូម៉ែត្រប៉ុណ្ណោះពី​ឆ្នេរសមុទ្រអង់គ្លេស ហើយបានបណ្តាលឱ្យស្លាប់មនុស្សអស់ ៤នាក់ នៅឆ្នាំ ២០១៩ និងស្លាប់ ​៧ នាក់ទៀត គិតត្រឹមឆ្នាំ ២០២០នេះ។

ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលត្រូវបានគេស្ទាក់ចាប់បាន
ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលត្រូវបានគេស្ទាក់ចាប់បាន

គួរបញ្ជាក់ឱ្យដឹងដែរថា បញ្ហាអន្តោប្រវេសន៍ខុសច្បាប់នេះ បានធ្វើឱ្យអាជ្ញាធរបារាំង និងអង់គ្លេសមានការមិនចុះសម្រុងនឹងគ្នា ដោយអង់គ្លេសបានចោទបារាំងថាធ្វេស​ប្រហែស ​មិន​រៀបចំទប់ស្កាត់ឲ្យ​បាន​ម៉ត់ចត់។ ចំណែកបារាំងវិញ បានលើកឡើងថា វាជាភារកិច្ចរបស់​អាជ្ញាធរអង់គ្លេសក្នុងការយាមល្បាត ត្រួតពិនិត្យព្រំដែនរបស់ខ្លួន។ ទន្ទឹមនឹងនេះ ភាគីបារាំងក៏បានលើកថា ប្រទេសទាំងពីរត្រូវពួតដៃគ្នាសហការទៅលើបញ្ហានេះ ដើម្បីរកដោះស្រាយមួយប្រកបដោយប្រសិទ្ធិភាព៕

ជនអន្តោប្រវេសន៍ប៉ុនប៉ងឆ្លងដែនដោយខុសច្បាប់ពីឆ្នេរសមុទ្រ Calais ប្រទេសបារាំង
ជនអន្តោប្រវេសន៍ប៉ុនប៉ងឆ្លងដែនដោយខុសច្បាប់ពីឆ្នេរសមុទ្រ Calais ប្រទេសបារាំង
អាជ្ញាធរអង់គ្លេស បានធ្វើការឆ្លើយតបទៅលើបញ្ហាអន្តោប្រវេសន៍
អាជ្ញាធរអង់គ្លេស បានធ្វើការឆ្លើយតបទៅលើបញ្ហាអន្តោប្រវេសន៍
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T