អួលណាស់ Caption ប៉ុន្មានឃ្លា ទេព បូព្រឹក្ស ចាក់ដោតអ្នកមានស្នេហាបែបនេះ

//s9.kh1.co/f9/f906af24257c0d2d5128754abe83984d15004d35.png
តារា & កម្សាន្ដ

 ០១-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ប៉ុន្មានឃ្លា របស់ ទេព បូព្រឹក្ស​ កំពុងចាក់ដោត អ្នកមានស្នេហាបែបនេះ ដែលកំពុងឆ្លងកាត់ និយាយត្រូវចំនុចខ្លាំង។

ភ្នំពេញ៖  ជាការពិតណាស់ តារាចម្រៀង រ៉េបគូស្នេហ៍ដ៏ល្បី កញ្ញាទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត កំពុងតែទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍ជាខ្លាំង​ មិនថា បទចម្រៀង ភាពស៊ីវីល័យសំបូរបែប ជាពិសេសនោះជីវិតឯកជនរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បន្ទាប់ពីបានចាប់ដៃគ្នា សាងស្នេហ៍ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ដែលបានដើរលើវិថីជាមួយគ្នា អ្នកទាំងពីរ តែងតែបង្ហោះនូវរូបភាពផ្អែមល្ហែម ក៏ដូចជាវីដេអូ ធ្វើឲ្យហ្វេនៗ ច្រណែនមិនស្ទើរទេ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ កញ្ញាទេព បូព្រឹក្ស បែរជាបង្ហោះនូវរូបភាព និងពាក្យពេចន៍មួយចំនួននិយាយ អំពីទំនាក់ទំនងស្នេហា ដែលមនុស្សធ្លាប់ឆ្លងកាត់ រវាងគូស្នេហ៍នៅលើបណ្ដាញសង្គម ផេកហ្វេសប៊ុកផ្ទាល់ខ្លួន ឃើញហើយពិតជាចាក់ដោតមិនធម្មតា ដោយបានរៀបរាប់ថា៖

ពាក្យថាស្រលាញ់ស្រួលនិយាយណាស់ មែនអត់? ស្រលាញ់តែទុកអូនចោលគ្រប់ពេល ស្រលាញ់ណាស់តែមិនសូវនិយាយគ្នាទោះនៅជិតគ្នាក៏ដោយ ស្រលាញ់ណាស់ តែចាប់ផ្តើមមានអារម្មណ៍ថាឆ្ងាយគ្នាសឹងគ្រប់ពេល ស្រលាញ់ណាស់តែ នៅពេលដែលឈឺមិនដែលនឹងខ្វល់ ខ្វល់តែពីដំបូង ស្រលាញ់ណាស់តែ រាល់ពេលដែលអូនខឹង គឺត្រូវតែមានហេតុផលខឹងអូនវិញ ស្រលាញ់ណាស់ សឹងតែក្លាយជាអ្នកដទៃហើយ។

  កញ្ញាទេព បូព្រឹក្ស

បន្ទាប់ពីឃើញបែបនេះហើយ បានធ្វើឲ្យអ្នកគាំទ្រលើកឡើងថា វាពិតជាចាក់ដោត  និងនិយាយត្រង់ចំណុច ទៅកាន់យុវវ័យយ៉ាងខ្លាំង សារប៉ុន្មានឃ្លារបស់កញ្ញា ទេព បូព្រឹក្ស ជាពិសេសទទួលបានការ ចុចចូលចិត្ត រាប់ម៉ឺននាក់ និង ការបញ្ចេញមតិ ក៏ដូចជា ការចែករំលែករាប់ពាន់ផងដែរ៕

សូមទស្សនារូបភាពក្រោម៖

កញ្ញាទេព បូព្រឹក្ស 
កញ្ញាទេព បូព្រឹក្ស 
កញ្ញាទេព បូព្រឹក្ស 
កញ្ញាទេព បូព្រឹក្ស 
  កញ្ញាទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត
  កញ្ញាទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត
  កញ្ញាទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត
  កញ្ញាទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត
សារដែល ទេព បូព្រឹក្សបានបង្ហោះ
សារដែល ទេព បូព្រឹក្សបានបង្ហោះ
ទេព បូព្រឹក្ស
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T