មានការសង្ស័យថា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ឺរ៉ង់ ត្រូវបានគេប្រើប្រាស់អាវុធទំនើប បញ្ជាបាញ់សម្លាប់ពីចម្ងាយ

//s9.kh1.co/6e/6e0e8c69d9db5c86db392ae1a6caebb7c5a30fd6.jpg
សង្គម

 ០១-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមអ្នកវាយប្រហារបានប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច នៅពេលរថយន្តរបស់លោក Fakhrizadeh ត្រូវបានបាញ់ នៅខាងកើតនៃរដ្ឋធានី Tehran។

អ៊ីរ៉ង់៖ អ៊ីរ៉ង់ជឿជាក់ថា អ៊ីស្រាអែលនិងក្រុមប្រឆាំងដែលត្រូវនិរទេស បានប្រើប្រាស់អាវុធបញ្ជាពីចម្ងាយ ដើម្បីបាញ់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូល គឺលោក Mohsen Fakhrizadeh កាលពីថ្ងៃសុក្រ។ ប្រធានសន្តិសុខលោក Ali Shamkhani បាននិយាយថា ក្រុមអ្នកវាយប្រហារបានប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច នៅពេលរថយន្តរបស់លោក Fakhrizadeh ត្រូវបានបាញ់ នៅខាងកើតនៃរដ្ឋធានី Tehran។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធានសន្តិសុខរូបនេះបាននិយាយនៅក្នុងពិធីបុណ្យសពរបស់អ្នកវិទ្យាសាស្ត្ររូបនេះ ដែលប្រទេសអ៊ីស្រាអែលបានចោទប្រកាន់ថា លោក Fakhrizadeh បានធ្វើការជួយដោយសម្ងាត់ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ អ៊ីស្រាអែលមិនបានអត្ថាធិប្បាយជាសាធារណៈ លើការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើធ្វើឃាតនេះទេ។

នៅដើមទសវត្សរ៍ឆ្នាំ២០០០ លោក Fakhrizadeh ដើរតួនាទីយ៉ាងសំខាន់ក្នុងកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែរដ្ឋាភិបាលបានប្រាប់ថា នុយក្លេអ៊ែររបស់ខ្លួនគឺស្ថិតនៅក្នុងសកម្មភាពសន្តិភាពទាំងស្រុង។ វាត្រូវបានទទួលរងនូវការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដែលមានគោលបំណងរារាំងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕

កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
លោក Mohsen Fakhrizadeh អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់អ៊ីរ៉ង់
លោក Mohsen Fakhrizadeh អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់អ៊ីរ៉ង់
ពិធីបុណ្យសព
ពិធីបុណ្យសព
ពិធីបុណ្យសព
ពិធីបុណ្យសព
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T